Trending now

អាស៊ានគឺជាតំបន់ទាក់ទាញបំផុតសម្រាប់ការវិនិយោគពីបរទេស

19:39 | 03/09/2023

ក្នុងឆ្នាំ ២០២២ ទុនវិនិយោគរបស់ពិភពលោកចំនួន ១៧ % ត្រូវបានវិនិយោគនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ពិធីបើកមហោស្រពភាពយន្តអាស៊ាន+៣ នៅសាធារណរដ្ឋឆែក ពិធីបើកមហោស្រពភាពយន្តអាស៊ាន+៣ នៅសាធារណរដ្ឋឆែក
វិស័យគ្រឿងសង្ហារឹមនិងសិប្បកម្មវិចិត្រសិល្បៈវៀតណាមឆ្ពោះទៅរកទីផ្សារអាស៊ាន វិស័យគ្រឿងសង្ហារឹមនិងសិប្បកម្មវិចិត្រសិល្បៈវៀតណាមឆ្ពោះទៅរកទីផ្សារអាស៊ាន
អាស៊ានគឺជាតំបន់ទាក់ទាញបំផុតសម្រាប់ការវិនិយោគពីបរទេស
អាស៊ានគឺជាតំបន់ទាក់ទាញបំផុតសម្រាប់ការវិនិយោគពីបរទេស

អាស៊ានគឺជាតំបន់ទាក់ទាញបំផុតសម្រាប់ការវិនិយោគពីបរទេស។ នេះជាការអះអាងរបស់ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo នាថ្ងៃទី១ កញ្ញា ក្នុងពិធីបើកកិច្ចប្រជុំកំពូលវិនិយោគ និងពាណិជ្ជកម្មអាស៊ាន (ABIS) ឆ្នាំ ២០២៣នៅរដ្ឋធានីហ្សាការតា។ ក្នុងឆ្នាំ ២០២២ ទុនវិនិយោគរបស់ពិភពលោកចំនួន ១៧ % ត្រូវបានវិនិយោគនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់អាស៊ានក្នុងឆ្នាំ ២០២៤ គ្រោងនឹងមានកម្រិតខ្ពស់បំផុតនៅលើពិភពលោក ពោលគឺសម្រេចបាន ៤,៥%។

លោកប្រធានាធិបតី Joko Widodo បានសង្កត់ធ្ងន់ថា អាស៊ានបញ្ជាក់ថាខ្លួនគឺជាតំបន់សន្តិសភាព ស្ថិរភាព និងអភិវឌ្ឍន៍វិបុលភាព ព្រមទាំងបានឲ្យដឹងថាប្រជាជនចំនួន ៦៥% ក្នុងតំបន់មានសក្តានុពលក្លាយទៅជាវណ្ណៈកណ្តាលនាឆ្នាំ ២០៣០។ លោកប្រធានាធិបតីឥណ្ឌូនេស៊ីក៏សង្ឃឹមថា ក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន ( ABAC) នឹងដើរតួនាទីដ៏ធំជាង ក្នុងការកសាង និងអនុវត្តន៍រាល់យុទ្ធសាស្ត្រសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធនានា។ ABIS ត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូណេស៊ី ក្នុងតួនាទីជាប្រធាន ABAC ឆ្នាំ ២០២៣។នេះគឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការទាំងពីរដ៏សំខាន់ៗនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ ផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា