Trending now

វៀតណាមខិតខំប្រឹងប្រែង​អនុវត្តន៍អនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម

10:52 | 28/08/2023 យោងតាមវិទ្យុសំលេងវៀតណាម

តាមការគ្រោងទុក នៅខែកញ្ញាឆ្នាំនេះ សេចក្តីព្រាងរបាយការណ៍ជាតិលើកទី ២ ស្តីពីការអនុវត្តអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម (CAT) នឹងត្រូវបានប្រមូលមតិយោបល់យ៉ាងទូលំទូលាយ មុនពេលដាក់ជូននាយករដ្ឋមន្រ្តីរដ្ឋាភិបាលអនុម័ត។

ការតាំងពិព័រណ៌រូបថតក្រោមចំណងជើងថា «ស្នាដៃរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ក្នុងជ័យជំនះ Dien Bien Phu» ការតាំងពិព័រណ៌រូបថតក្រោមចំណងជើងថា «ស្នាដៃរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ក្នុងជ័យជំនះ Dien Bien Phu»
វៀតណាមខិតខំប្រឹងប្រែង​ការពារ​ប្រភព​ធនធានទឹកក្រោមដី វៀតណាមខិតខំប្រឹងប្រែង​ការពារ​ប្រភព​ធនធានទឹកក្រោមដី
វៀតណាមខិតខំប្រឹងប្រែង​អនុវត្តន៍អនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម
វៀតណាមខិតខំប្រឹងប្រែង​អនុវត្តន៍អនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម

ចាប់តាំងពីពេលក្លាយជាសមាជិកនៃអនុសញ្ញា (ថ្ងៃទី ៧ ខែមីនាឆ្នាំ ២០១៥) មក វៀតណាមបានខិតខំប្រឹងប្រែងដោយឥតឈប់ឈរក្នុងការអនុវត្តវិធានការទូទៅ ដើម្បីអនុវត្តអនុសញ្ញាប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងសកម្មភាពឃោសនា បណ្ដាស្ថាប័នរដ្ឋរបស់វៀតណាមបានសកម្ម ធ្វើវិសោធនកម្ម បំពេញបន្ថែម ឬចេញផ្សាយថ្មីនូវបទបញ្ញត្តិនៃច្បាប់ក្នុងស្រុក ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម ក៏ដូចជាដាក់ចេញការទទួលខុសត្រូវ កាតព្វកិច្ចខ្ពស់ជាងសម្រាប់កម្លាំងអនុវត្តច្បាប់។ បទប្បញ្ញត្តិជាច្រើនស្ដីពីការទប់ស្កាត់ការធ្វើទារុណកម្មនៅក្នុងអនុសញ្ញានេះត្រូវបានដាក់បញ្ចូលក្នុងច្បាប់វៀតណាមផងដែរ។

ការផ្លាស់ប្តូរជាវិជ្ជមានមួយរបស់វៀតណាមក្នុងការទប់ស្កាត់អំពើទារុណកម្មគឺជាការតម្លើងកាមេរ៉ា ថតសម្លេងនិងថតវិដេអូក្នុងដំណើរការសួរចម្លើយជនជាប់ចោទ និងក្នុងដំណើរការវិនិច្ឆ័យព្រហ្មទណ្ឌ។ វៀតណាមក៏បានបង្កើតគំរូនៃបន្ទប់ស៊ើបអង្កេតរួសរាយរាក់ទាក់ ដើម្បីដោះស្រាយករណីទាក់ទងនឹងមនុស្សដែលមានអាយុក្រោម ១៨ ឆ្នាំ និងការរំលោភបំពានលើមនុស្សដែលមានអាយុក្រោម ១៨ ឆ្នាំ ផងដែរ។

លើសពីនេះទៅទៀត វៀតណាមបានរៀបចំថ្នាក់អប់រំច្បាប់រាប់ពាន់ ថ្នាក់បង្រៀនវប្បធម៌ ថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ផ្សព្វផ្សាយប្រឆាំងនឹងផលប៉ះពាល់នៃគ្រឿងញៀន និងទប់ស្កាត់ការឆ្លងមេរោគ HIV សម្រាប់អ្នកទោសរាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកនាយករដ្ឋមន្ត្រីអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីលើក "កាតលឿង" របស់ IUU នៅខែមេសា ឆ្នាំ២០២៦
សហភាពអឺរ៉ុបទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការលើក "កាតលឿង" IUU ហើយរំពឹងថា គណៈកម្មការអឺរ៉ុបនឹងធ្វើការត្រួតពិនិត្យនៅនឹងកន្លែងក្នុងពេលឆាប់ៗន
ប្រកាសលទ្ធផលនៃសមាជជាតិលើកទី១៤ របស់បក្សទៅកាន់បេសកកម្មការទូតនៅបរទេស
ជាលើកដំបូង រូបសំណាកវីរបុរសជាតិគុយបា José Martí ត្រូវបានសាងសង់ឡើងនៅទីក្រុងហូជីមិញ
វៀតណាមអំពាវនាវឱ្យប្រទេសនានាចុះហត្ថលេខា និងផ្តល់សច្ចាប័នលើអនុសញ្ញាហាណូយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន