Trending now

និស្សិតវៀតណាមនៅអូស្ត្រាលី ផ្សព្វផ្សាយ​រូប​ភាពវៀតណាមដល់មិត្តភក្តិ​អន្តរជាតិ

09:52 | 21/08/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាយប់ថ្ងៃទី ១៧ ខែសីហា នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី សមាគមនិស្សិតវៀតណាមនៅសាកលវិទ្យាល័យ Wollongong (VGong) ទីក្រុង Sydney រដ្ឋ New South Wales បានរៀបចំការប្រកួតស្វែងរកទេពកោសល្យ “VGong’s Got Talent ២០២៣”។

ផ្សព្វផ្សាយ មីសួ បាកកាន (Bac Kan) ដល់មិត្តអន្តរជាតិ ផ្សព្វផ្សាយ មីសួ បាកកាន (Bac Kan) ដល់មិត្តអន្តរជាតិ
ផ្សព្វផ្សាយ និងអភិវឌ្ឍសកម្មភាពសហគមន៍ភាសាបារាំងនៅទីក្រុង Can Tho ផ្សព្វផ្សាយ និងអភិវឌ្ឍសកម្មភាពសហគមន៍ភាសាបារាំងនៅទីក្រុង Can Tho
ការសម្តែងរបស់និស្សិតវៀតណាមនៅសកលវិទ្យាល័យ Wollongong ។ (រូបថត៖ Le Dat/TTXVN)
ការសម្តែងរបស់និស្សិតវៀតណាមនៅសកលវិទ្យាល័យ Wollongong ។ (រូបថត៖ Le Dat/TTXVN)

ការសម្តែងទាំង ៨ របស់និស្សិតសាកលវិទ្យាល័យ Wollongong មកពីប្រទេសជាច្រើនបានរួមគ្នាបង្កើតចំណាប់អារម្មណ៍ដ៏វិសេសវិសាល។ ការសម្តែងរបស់និស្សិតវៀតណាមនៅសកលវិទ្យាល័យ Wollongong បានបង្កប់នូវអត្តសញ្ញាណវប្បធម៌វៀតណាម។

ថ្លែងមតិក្នុងពិធីបើកកម្មវិធីនេះ លោក Nguyen Dang Thang អគ្គកុងស៊ុលវៀតណាមប្រចាំរដ្ឋ New South Wales រដ្ឋ Queensland និង South Australia បានឲ្យដឹងថា កម្មវិធីនេះត្រូវបានរៀបចំឡើងសំដៅរួមចំណែកក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអូស្ត្រាលី ស្របតាមស្មារតីនៃទំនាក់ទំនងទ្វេភាគីដែលមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល៥០ឆ្នាំកន្លងទៅ។ លោកសង្ឃឹមថា និស្សិតនីមួយៗនឹងក្លាយជាឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរនាពេលអនាគត រួមចំណែកជាវិជ្ជមានក្នុងទំនាក់ទំនងវៀតណាម-អូស្ត្រាលី។ រីឯខ្លួនវិញ សាស្ត្រាចារ្យ Theo Farrell នាយករងនៃសាកលវិទ្យាល័យ Wollongong បានមានប្រសាសន៍ថា និស្សិតវៀតណាមមានទេពកោសល្យខ្ពស់ និងសម្រេចបានសមិទ្ធិផលគួរឲ្យកោតសរសើរក្នុងការសិក្សា។ ប្អូនៗក៏សកម្មនិងរួសរាយរាក់ទាក់ផងដែរ។ លោកសង្ឃឹមថា បន្ទាប់ពីការសិក្សានៅអូស្ត្រាលី និស្សិតវៀតណាមនឹងក្លាយជាស្ពានតភ្ជាប់ដែលជួយបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សួស្តីឆ្នាំថ្មីរបស់សេះ៖ កម្លាំង និងអំណាចសម្រាប់យុគសម័យថ្មី
ជំហរ និងកិត្យានុភាពរបស់វៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសន្តិភាពអន្តរជាតិ
សូមឲ្យនិទាឃរដូវដ៏សុខសាន្តរីករាលដាលជារៀងរហូតពាសពេញទឹកដីវីរភាពនៃតំបន់ទី ៥
ផែនការអនុវត្តសម្រាប់កិច្ចព្រមព្រៀង UNECE ឆ្នាំ ១៩៥៨ ស្តីពីការដឹកជញ្ជូនតាមផ្លូវគោក
នាយករដ្ឋមន្ត្រី៖ កម្មវិធីគាំទ្រអាជីវកម្មវៀតណាមក្នុងការពង្រីកខ្លួនទៅក្រៅប្រទេសគួរតែត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះ