Trending now

ប្រធានរដ្ឋសភា វៀតណាម អញ្ជើញចូលរួមពិធីប្រកាសឡូហ្គោ ក្រុម​សំគាល់​អត្តសញ្ញាណនិងគេហទំព័រនៃ​​សន្និសី​ទសមាជិកសភាវ័យក្មេងសកលលើកទី ៩

09:59 | 04/08/2023 យោងតាមវិទ្យុសំលេងវៀតណាម

នារសៀលថ្ងៃទី ៣ ខែសីហា នៅវិមានរដ្ឋសភាបានប្រព្រឹត្តទៅពិធីប្រកាសឡូហ្គោ ក្រុមសំគាល់អត្តសញ្ញាណនិងគេហទំព័ររបស់សន្និសីទសមាជិកសភាវ័យគ្មេងសកលលើកទី ៩។ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ផ្ញើសារចូលរួមរំលែកទុក្ខជូនប្រធានរដ្ឋសភា នៃសាធារណរដ្ឋទួរគី ប្រធានរដ្ឋសភា លោក Vuong Dinh Hue ផ្ញើសារចូលរួមរំលែកទុក្ខជូនប្រធានរដ្ឋសភា នៃសាធារណរដ្ឋទួរគី
ប្រធានរដ្ឋសភា៖ អ្នកដែលដាំព្រៃឈើត្រូវតែរស់បានពីព្រៃ ហើយទទួលបានទ្រព្យសម្បត្តិពីព្រៃដែរ ប្រធានរដ្ឋសភា៖ អ្នកដែលដាំព្រៃឈើត្រូវតែរស់បានពីព្រៃ ហើយទទួលបានទ្រព្យសម្បត្តិពីព្រៃដែរ
ការចុចប៊ូតុងបើកពិធីប្រកាស ឡូហ្គោ ក្រុមសំគាល់អត្តសញ្ញាណនិងគេហទំព័រនៃសន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី ៩។
ការចុចប៊ូតុងបើកពិធីប្រកាស ឡូហ្គោ ក្រុមសំគាល់អត្តសញ្ញាណនិងគេហទំព័រនៃសន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី ៩។

ថ្លែងមតិនៅពិធីនេះ អគ្គលេខាធិការនិងជាប្រធានខុទ្ទកាល័យរដ្ឋសភាលោក Bui Van Cuong បានមានប្រសាសន៍ថា រដ្ឋសភាវៀតណាមបានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសមាជិកសភាវ័យគ្មេងសកលលើកទី ៩ ចាប់ពីថ្ងៃទី ១៤-១៧ ខែកញ្ញាឆ្នាំ ២០២៣ នៅទីក្រុងហាណូយ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ណាស់។ នេះក៏ជាឱកាសដើម្បីផ្សព្វផ្សាយរូបភាពវៀតណាមនិយាយរួម និងរដ្ឋសភាវៀតណាមនិយាយដោយឡែកដល់មិត្តភក្តិអន្តរជាតិ។

ក្រោមប្រធានបទ “តួនាទីរបស់យុវវ័យក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការផ្លាស់ប្តូរឌីជីថល និងនវានវត្តន៍” វគ្គពិភាក្សាលើប្រធានបទនឹងផ្តោតលើខ្លឹមសារចំនួន ០៣ រួមមាន៖ ការផ្លាស់ប្តូរឌីជីថល; ការចាប់ផ្តើមអាជីវកម្ម និងនវានវត្តន៍; ជំរុញភាពចម្រុះនៃវប្បធម៌ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទាំងនេះសុទ្ធតែជាបញ្ហាដែលត្រូវបានសហភាពអន្តរសភាពិភពលោក (IPU) សភានៃបណ្តាប្រទេសជាសមាជិក និងសមាជិកសភាវ័យក្មេងយកចិត្តទុកដាក់; ដោយបង្ហាញពីការរួមវិភាគទានជាក់ស្តែងអំពីខ្លឹមសាររបស់វៀតណាមនៅក្នុងសន្និសីទនេះ។

គេហទំព័ររបស់សន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី ៩ មានអាស័យដ្ឋាន៖ Nghisitre.Quochoi.vn ត្រូវបានបង្ហាញជាភាសាអង់គ្លេសនិងភាសាវៀតណាម៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា