Trending now

ខេត្ត Soc Trang៖ របរតម្បាញ​នៅ​ឃុំ Phu Tan

09:20 | 31/07/2023 យោងតាមវិទ្យុសំលេងវៀតណាម

តាំងពីយូរណាស់មកហើយ របរតម្បាញឬស្សីនៅឃុំ Phu Tan ស្រុក Chau Thanh ខេត្ត Soc Trang ត្រូវបានគេស្គាល់ដល់មិនត្រឹមតែជារបរប្រពៃណីប៉ុណ្ណោះទេ ថែមទាំងក្លាយទៅជាលក្ខណៈវប្បធម៌ដោយឡែករបស់បងប្អូនជនជាតិខ្មែរទៀតផង។ របរនេះជួយគ្រួសារជាច្រើនរួចផុតពីភាពក្រីក្រ និងឈានឡើងរក្សាស្ថិរភាពជីវភាពរស់នៅ។

Soc Trang ៖ ប្រគល់ផ្ទះដឹងគុណដល់គ្រួសារទុក្ករបុគ្គល Soc Trang ៖ ប្រគល់ផ្ទះដឹងគុណដល់គ្រួសារទុក្ករបុគ្គល
របរគូរគំនូរលើកញ្ចក់ដ៏វិសេសវិសាលនៅឃុំ Phu Tan ខេត្ត Soc Trang (វៀតណាម) របរគូរគំនូរលើកញ្ចក់ដ៏វិសេសវិសាលនៅឃុំ Phu Tan ខេត្ត Soc Trang (វៀតណាម)
ខេត្ត Soc Trang៖ របរតម្បាញ​នៅ​ឃុំ Phu Tan
ខេត្ត Soc Trang៖ របរតម្បាញ​នៅ​ឃុំ Phu Tan

តាមរយៈវត្ថុធាតុដើមដូចជាដើមឬស្សីជាមួយបាត់ដៃដ៏ប៉ិនប្រសប់ និងល្អិតល្អន់ ប្រជាជនឃុំ Phu Tan បានបង្កើតចេញផលិតផលសម្បូរបែបប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងមុខទំនិញសិប្បកម្មវិចិត្រសិល្បៈ។ ជាមធ្យមប្រចាំថ្ងៃ មនុស្សម្នាក់អាចត្បាញចេញផលិតផលចាប់ពី ១ ទៅ ៦ មុខ អាស្រ័យលើទំហំ និងប្រភេទ នាំមកនូវប្រាក់ចំណូលប្រហែល ១០ម៉ឺន ដុងក្នុងមួយថ្ងៃ (ជាង ៤ ដុល្លារអាមេរិក/ថ្ងៃ)។ លោកស្រី Lam Thi Phen ពលរដ្ឋម្នាក់នៅឃុំ Phu Tan បានឲ្យដឹងថា៖

“របរតម្បាញរបស់យើងខ្ញុំគឺជារបរប្រពៃណីដែលត្រូវបានដូនតាមរតកមក។ គ្រួសារនាងខ្ញុំបានប្រកបរបរនេះ ៣ ជំនាន់ហើយ ពោលគឺចាប់ពីជីតាដល់ឪពុកហើយដល់នាងខ្ញុំ។ នៅពេលមានអាយុ ១០ ឆ្នាំ នាងខ្ញុំចេះបៀបធ្វើរួចហើយ។ យើងខ្ញុំមានមោទនភាពណាស់ ព្រោះថាភូមិរបស់យើងខ្ញុំគឺជាភូមិរបរល្បីឈ្មោះមួយនៅខេត្ត Sóc Trăng។ ថ្វីត្បិតតែនាងខ្ញុំរកចំណូលបានមិនច្រើនក៏ដោយ ប៉ុន្តែដោយសារនាងខ្ញុំស្រឡាញ់របរនេះ ដូច្នេះហើយឆ្លៀតពេលទំនេរត្បាញរកប្រាក់ចំណូល ទ្រទ្រង់ជីវភាព។ នាងខ្ញុំមានគោលបំណងចង់មរតករបរនេះដល់កូនចៅផងដែរ”។

ពីមុន គ្រួសារនីមួយៗក្នុងឃុំ Phu Tan បានប្រកបរបរនេះតាមលក្ខណៈគ្រួសារ ដូច្នេះហើយពួកគេបានសហការគ្នាបង្កើតជាក្រុម និងសហករណ៍ជាមួយទ្រង់ទ្រាយធំប្រកបដោយប្រសិទ្ធភាព។ នៅពេលផលិតចេញផលិតផល ប្រជាជនមិនចាំបាច់ចំណាយពេលវេលា និងថវិកាដឹកជញ្ជូនទៅកាន់កន្លែងប្រមូលទិញនៅទីក្រុង Soc Trang ឬខេត្ត ក្រុងផ្សេងទៀតដូចពីមុនទៀតឡើយ។ នាបច្ចុប្បន្ន សហករណ៍បានផ្គត់ផ្គង់វត្ថុធាតុដើម និងប្រមូលទិញផលិតផលជូនប្រជាជនហើយ។ លោក Nguyen Van Huynh នាយកសហករណ៍តម្បាញផ្ដៅ ឬស្សី Dat Phuong Nam បានឲ្យដឹងថា៖

របរតម្បាញនៅឃុំ Phu Tan ខេត្ត Soc Trang
របរតម្បាញនៅឃុំ Phu Tan ខេត្ត Soc Trang

“យើងខ្ញុំបានធ្វើឧបករណ៍ធ្វើពលកម្មប្រពៃណីខ្នាតតូច ដើម្បីធ្វើជាវត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវទេសចរ។ យើងខ្ញុំមានផលិតផល ១២ មុខ ដែលបំផុសគំនិតពីផលិតផលដ៏វិសេសវិសាលរបស់ប្រជាជននៅតំបន់ណាមបូដូចជា៖ កន្ត្រក ឧបករណ៍នេសាទត្រី ប្រដាប់ប្រដាប្រើប្រាស់ប្រពៃណី ប៉ុន្តែត្រូវបានផលិតចេញជាខ្នាតតូចៗ ស្រស់ស្អាតជាង។ ក្រៅពីនោះ ខេត្តបានយកចិត្តទុកដាក់ឲ្យយើងខ្ញុំទៅទស្សនាគំរូនៅតាមខេត្តក្រុងដទៃទៀតដូជជា ហាណូយ Hue និង Dong Thap”។

ស្រុក Châu Thành បានជួយឧបត្ថម្ភបង្កើតសហករណ៍នានា ដោយទាក់ទាញគ្រួសាររាប់រយគ្រួចូលរួមប្រកបដោយរបរតម្បាញ។ ក្រៅពីប្រាក់ចំណូលមានស្ថិរភាព សមាជិកសហករណ៍ជាច្រើនក៏ទទួលបានទុនកម្ចីអនុគ្រោះដើម្បីទិញវត្ថុធាតុដើម ឧបករណ៍ និងគ្រឿងម៉ាស៊ីនបន្ថែមទៀត ដើម្បីអភិវឌ្ឍផលិតកម្ម។ អាជ្ញាធរស្រុកបានបង្ករាល់លក្ខណៈងាយស្រួលដល់ប្រជាជនអភិវឌ្ឍន៍របរ។ លោក Nguyen Van My អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Chau Thanh បានឲ្យដឹងថា៖

“យើងខ្ញុំបានឃោសនា និងចលនាដល់បងប្អូនជនរួមជាតិថែរក្សា ពង្រីករបរ ដើម្បីបង្កើតការងារធ្វើ រួមចំណែកបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះ ជួយឧបត្ថម្ភដល់មនុស្សដែលមានសក្តានុពល សិប្បករ និងអ្នកមានជំនាញខ្ពស់ ហើយផ្ទៀងស្ដាប់សំណើរបស់គេ ដើម្បីអភិវឌ្ឍភូមិរបរ។ យើងខ្ញុំបានបង្កលក្ខណៈងាយស្រួលដល់ភូមិរបរកសាងពាណិជ្ជសញ្ញា ចូលរួមកម្មវិធីពន្លឿន ផ្សព្វផ្សាយផលិតផល និងចូលរួមពិពរណ៍នានា ដើម្បីណែនាំផលិតផលនៅទីផ្សារផងដែរ”។

របរតម្បាញនៅឃុំ Phu Tan ខេត្ត Soc Trang
របរតម្បាញនៅឃុំ Phu Tan ខេត្ត Soc Trang

ផលិតផលនានារបស់ឃុំ Phu Tan មិនត្រឹមតែមានវត្តមាននៅតំបន់ជាច្រើននៅទូទាំងប្រទេសប៉ុណ្ណោះទេ ថែមទាំងត្រូវបាននាំចេញទៀតផង។ លោក Nguyen Van Huynh នាយកសហករណ៍តម្បាញផ្ដៅ ឬស្សី Dat Phuong Nam បានឲ្យដឹងថា៖

“យើងខ្ញុំមិនមានលក្ខខ័ណ្ឌនាំចេញជាផ្លូវការឡើយ ពោលគឺនាំចេញតាមរយៈក្រុមហ៊ុនផ្សេងទៀត យើងខ្ញុំកែច្នៃផលិតផលឲ្យគេហើយនាំចេញទៅកាន់ជប៉ុន ចិន កាណាដា និងថៃ។ ទន្ទឹមនឹងនោះយើងខ្ញុំបានលក់ផលិតផលក្នុងទីផ្សារក្នុងស្រុកដូចជានៅ ទីក្រុង ហាណូយ Hải Phòng, Lào Cai, Đà Nẵng ទីក្រុងហូជីមិញ និងខេត្តក្រុងណាមបូ។ ក្រៅពីផលិតផលសម្រាប់ភ្ញៀវទេសចរ យើងខ្ញុំក៏បានផលិតចេញគ្រឿងសង្ហារឹមទៀតផងក្នុងគ្រួសារទៀតផង”។

មកដល់ឃុំ Phu Tan មនុស្សគ្រប់រូបបានទស្សនាភូមិរបរតម្បាញឬស្សីសិប្បកម្មដោយផ្ទាល់ភ្នែក ហើយត្រូវបានគយគន់បរិយាកាសសិល្បៈជាមួយផលិតផលផ្ដៅឬស្សីគ្រប់ប្រភេទ នៅតាមកន្លែងប្រមូលទិញ និងសហករណ៍។ ប្រជាជននៅទីនេះបានអភិរក្សរបរប្រពៃណី ថែរក្សាលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាត ពង្រីកផលិតកម្ម រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ