Trending now

ពិធីរំលឹកខួបលើកទី ៧៦ ទិវាយុទ្ធជនពិការ យុទ្ធជនពលីនៅកម្ពុជា

14:39 | 28/07/2023 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងពិធីនេះ គណៈប្រតិភូបានស្មឹងស្មាតមួយនាទី ដើម្បីរំលឹកដល់គុណូបការៈ របស់វីរយុទ្ធជនពលីវៀតណាម ជាពិសេសកម្មាភិបាល និងយុទ្ធជននៃកងទ័ពស្ម័គ្រចិត្ដ វៀតណាមដែលបានលះបង់ជីវិតឬមួយផ្នែកនៃសាច់ស្រស់ឈាមស្រស់របស់ខ្លួននៅកម្ពុជាក្នុងសម័យសង្គ្រាម ដើម្បីជួយប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងរួម ចំណែកពូនជ្រុំចំណងមិត្តភាពប្រពៃណី និងសាមគ្គីភាពរវាងប្រជាជននៃប្រទេស ទាំងពីរ។

សកម្មភាពដ៏មានអត្ថន័យជាច្រើនដើម្បី​​រំលឹកខួបលើកទី ៧៦ ឆ្នាំទិវាយុទ្ធជនពិការ-យុទ្ធជនពលី​ សកម្មភាពដ៏មានអត្ថន័យជាច្រើនដើម្បី​​រំលឹកខួបលើកទី ៧៦ ឆ្នាំទិវាយុទ្ធជនពិការ-យុទ្ធជនពលី​
ខេត្ត Kien Giang និងខេត្ត An Giang របស់វៀតណា ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ៧៦ អដ្ឋិធាតុ ខេត្ត Kien Giang និងខេត្ត An Giang របស់វៀតណា ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ៧៦ អដ្ឋិធាតុ
ពិធីរំលឹកខួបលើកទី ៧៦ ទិវាយុទ្ធជនពិការ យុទ្ធជនពលីនៅកម្ពុជា
ពិធីរំលឹកខួបលើកទី ៧៦ ទិវាយុទ្ធជនពិការ យុទ្ធជនពលីនៅកម្ពុជា

ក្នុងឱកាសរំលឹកខួបលើកទី ៧៦ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៤៧ - ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣) នាថ្ងៃទី ២៧ កក្កដា ស្ថានទូត វៀតណាមតំណាងសហគមន៍ជនវៀតណាមនៅកម្ពុជា និងតំណាង ក្រសួងការពារជាតិ កម្ពុជា បានមកអុជធូបទទៀន និងដាក់កម្រងផ្កា នៅវិមានមិត្តភាពវៀតណាម-កម្ពុជា នៅរាជ ធានីភ្នំពេញ។

ក្នុងពិធីនេះ គណៈប្រតិភូបានស្មឹងស្មាតមួយនាទី ដើម្បីរំលឹកដល់គុណូបការៈ របស់វីរយុទ្ធជនពលីវៀតណាម ជាពិសេសកម្មាភិបាល និងយុទ្ធជននៃកងទ័ពស្ម័គ្រចិត្ដ វៀតណាមដែលបានលះបង់ជីវិតឬមួយផ្នែកនៃសាច់ស្រស់ឈាមស្រស់របស់ខ្លួននៅកម្ពុជាក្នុងសម័យសង្គ្រាម ដើម្បីជួយប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងរួម ចំណែកពូនជ្រុំចំណងមិត្តភាពប្រពៃណី និងសាមគ្គីភាពរវាងប្រជាជននៃប្រទេស ទាំងពីរ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Nguyen Huy Tang បានសង្កត់ធ្ងន់ថា៖ “នេះជាព្រឹត្តិការណ៍ដ៏មានអត្ថន័យសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏ ជាព្រឹត្តិការណ៍ដែលរួមចំណែកអប់រំមនុស្សជំនាន់ក្រោយនៃប្រជាជាតិទាំងពីរ ដើម្បី បន្តពង្រីកប្រពៃណីនៃទំនាក់ទំនងល្អប្រសើរ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង រួមដៃគ្នាកសាង និងអភិវឌ្ឍន៍ប្រទេសទាំងពីរ វៀតណាម-កម្ពុជា ឱ្យកាន់តែរីកចម្រើន”។

តាងនាមគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ដែលអញ្ជើញចូលរួមក្នុងពិធី នេះ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ប្រជាជនកម្ពុជាម្នាក់ៗតែងតែដឹងគុណចំពោះវៀតណាម ដែលបានជួយ រំដោះកម្ពុជា ហើយសហការជាមួយកម្ពុជា ដើម្បីកម្ទេចពួកប្រល័យពូជសាសន៍៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

និស្សិតឡាវ និងកម្ពុជាចំនួន ១៧៧ នាក់ មាន «គ្រួសារទីពីរ» នៅ Ho Chi Minh
ពង្រីកតួនាទីរបស់ទស្សនាវដ្តី ប្រព័ន្ធផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយ នៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី
ចែករំលែកមេរៀនបទពិសោធន៍កំណើនបៃតង ប៉ូឡូញរំពឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
វៀតណាមអះអាងពីតួនាទីមិនអាចខ្វះបានរបស់ស្ត្រីនៅក្នុងការកសាងសន្តិភាពប្រកបដោយចីរភាព
កម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វៀតណាម-ទីម័រខាងកើត