Trending now

ថ្នាក់ដឹកនាំទីក្រុង Can Tho (វៀតណាម) ជួបជាមួយសមាគមខ្មែរ-វៀតណាមនៅកម្ពុជា

09:50 | 28/06/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី២៦ មិថុនា លោក Nguyen Thuc Hien អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho និងតំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធបានជួបជាមួយគណៈប្រតិភូសមាគមខ្មែរ-វៀតណាមនៅកម្ពុជា ដឹកនាំដោយលោក Sim Chy ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងដើម្បីជម្រាបជូនអំពីស្ថានភាពអាណិកជនវៀតណាមនៅកម្ពុជា ព្រមទាំងពិភាក្សាលើខ្លឹមសារមួយចំនួនដែលទាក់ទងនឹងការជួយឧបត្ថម្ភ​សហគមន៍ខ្មែរ-វៀតណាមនៅកម្ពុជាផងដែរ។

វៀតណាម៖​ ទន្លេមេគង្គនៅ Can Tho “ខៀវស្រងាត់ - ស្រស់ស្អាត” ស្វាគមន៍រដូវក្តៅ វៀតណាម៖​ ទន្លេមេគង្គនៅ Can Tho “ខៀវស្រងាត់ - ស្រស់ស្អាត” ស្វាគមន៍រដូវក្តៅ
ខេត្ត Can Tho (វៀតណាម) បន្តយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការជាមួយខេត្តកំពង់ឆ្នាំង ខេត្ត Can Tho (វៀតណាម) បន្តយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការជាមួយខេត្តកំពង់ឆ្នាំង
លោក Nguyen Thuc Hien អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោក Sim Chy ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា
លោក Nguyen Thuc Hien អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោក Sim Chy ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា

នៅក្នុងជំនួបនេះ លោក Nguyen Thuc Hien បានឲ្យដឹងថា ទីក្រុង Can Tho តែងតែយកចិត្តទុកដាក់ និងចាត់ទុកសមាគមខ្មែរ-វៀតណាមនៅកម្ពុជាជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងអាជ្ញាធរមូលដ្ឋានវៀតណាម រួមទាំងទីក្រុង Can Tho ជាមួយសហគមន៍ខ្មែរ-វៀតណាមនៅកម្ពុជាផងដែរ។

ដោយមានស្មារតីជួយគ្នាទៅវិញទៅមក និងពូនជ្រំចំណងមិត្តភាព ក្នុងរយៈពេលកន្លងមក ទីក្រុង Can Tho មានសកម្មភាពជាច្រើនក្នុងការជួយដល់មូលដ្ឋានមួយចំនួន អង្គភាពកងយោធពលខេមរភូមិន្ទ និងសហគមន៍អាណិកជនវៀតណាមនៅកម្ពុជា។

លោក Nguyen Thuc Hien បានឲ្យដឹងថា ការថែទាំសហគមន៍វៀតណាមនៅកម្ពុជា មិនត្រឹមតែរួមចំណែកដល់ការអនុវត្តប្រកប​ដោយប្រសិទ្ធភាពនូវគោលការណ៍មហាសាមគ្គីភាពជាតិទាំងមូលប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់បក្ស និងរដ្ឋចំពោះសហគមន៍វៀតណាមនៅក្រៅប្រទេសផងដែរ។

ក្នុងជំនួបនោះ លោក Sim Chy ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជាបានចំណាយពេលវេលាយ៉ាងច្រើន ដើម្បីជម្រាបជូនអំពីស្ថានភាពរបស់អាណិកជនវៀតណាមនៅកម្ពុជានាពេលបច្ចុប្បន្ន ហើយទន្ទឹមនឹងនោះក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម អាជ្ញាធរមូលដ្ឋានជាច្រើននៅទូទាំងប្រទេស រួមទាំងទីក្រុង Can Tho បានយកចិត្តទុកដាក់ជាពិសេសចំពោះអាណិកជនវៀតណាមនៅកម្ពុជានាពេលកន្លងមក៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្វាគមន៍ចំពោះរាល់ការរួមចំណែកជាក់ស្តែងរបស់វៀតណាម
គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា
និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម
កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា