Trending now

ផ្លូវ ៦ កន្លែងនៅកម្ពុជា បត់បែនវែងអន្លាយកាត់ព្រៃភ្នំ ឆក់យកបេះដូងអ្នកដំណើរ គយគន់មិនណាយ

10:27 | 21/08/2020

តាមដងផ្លូវទៅកាន់បណ្ដាខេត្ត ឬទៅកាន់តំបន់ទេសចរណ៍នានានៅក្នុងប្រទេសកម្ពុជាសុទ្ធតែមានទិដ្ឋភាព និងសម្រស់ទាក់ទាញក្រសែភ្នែកអ្នកដំណើររៀងៗខ្លួន ។ ដោយឡែកនៅថ្ងៃនេះ «ប្រជាប្រិយ» សូមបង្ហាញផ្លូវ ៦ ខ្សែល្បីល្បាញខ្លាំង មានសម្រស់ស្រស់ស្អាតខ្លាំងទាក់ទាញបេះដូងអ្នកដំណើរឱ្យលង់នឹងសម្រស់ធម្មជាតិគយគន់មិនចេះជិនណាយ ។

១. ផ្លូវស្រុកវាលវែងខេត្តពោធិ៍សាត់

​ផ្លូវ​នេះ​មាន​ប្រវែង​សរុប​ ​១៨០​ ​គីឡូម៉ែត្រ​ ​ពី​ផ្លូវ​ប្រសព្វ​ផ្លូវ​ ​ជាតិ​លេខ៥​ ​រហូតដល់​ភ្នំក្រវាញ​-​ទីរួមស្រុក​វាលវែង​-​ថ្មដា​ ​ខេត្ត​ពោធិ​សាត់​ ​(​ព្រំដែន​កម្ពុជា​-​ថៃ​ ​ខេត្ត​ត្រា​ត​)​ ​។​ ​ផ្លូវ​នេះ​ជាស​សៃ​ឈាម​សេដ្ឋកិច្ច​មួយ​យ៉ាង​សំខាន់​សម្រាប់​ការ​តភ្ជាប់​ទំនាក់ទំនង​ ​សមាហរណកម្ម​ផ្ទៃក្នុង​ ​ក៏ដូចជា​ការសម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​បាន​ងាយស្រួល ​និង​ឆាប់រហ័សព្រមទាំង​រួមចំណែក​ ​ដល់​ការ​ប្រែក្លាយ​តំបន់​សក្តា​នុ​ពល​ផ្នែក​កសិកម្ម​ ​ពិសេស​តំបន់​ដាច់ស្រយាល​ជាប់​ព្រំដែន​កម្ពុជា​ថៃ​ ​ដែល​អាច​តភ្ជាប់​មកកាន់​ទីប្រជុំជន​បាន​ងាយស្រួល​ ​។




ផ្លូវ​មួយ​ខ្សែ​ដ៏​វែងអន្លាយ​នេះ​ ​សាងសង់​ឡើង​ដោយ​ពុះ​ជ្រែក​កាត់​ព្រៃភ្នំ​ ​ឡើង​ចំណោត​ ​ចុះ​ចំណោត​ ​កាច់កុង​ ​បត់បែន​ ​ព្រៀប​ដូច​អន្ទង់អាំង​ ​។​ ​នៅអម​សងខាង​ផ្លូវ​វិញ​មាន​ព្រៃឈើ​ខៀវខ្ចី​ដាច់​កន្ទុយភ្នែក​ ​ដែល​បង្កើន​ឱ្យ​សម្រស់​ផ្លូវ​មួយ​ខ្សែ​នេះ​កាន់តែ​ស្អាត​ទ្វេឡើង

២. ផ្លូវទៅប្រាសាទអង្គវត្ត

ក្រឡេកមកមើលទិដ្ឋភាពនាតំបន់ដ៏អច្ឆរិយលើដែនដីខេត្តសៀមរាបឯណេះវិញ កំពុងបង្អួតសម្រស់ទៅកាន់ទេសចរជាតិ និងអន្តរជាតិឱ្យត្រជាក់ភ្នែក គយគន់ព្រៃព្រឹក្សាខៀវខ្ចី ចោលម្លប់ត្រឈឹងត្រឈៃ នាំឱ្យចិត្តសប្បាយរីករាយពេកក្រៃ ។ ប្រសិនបើប្រិយមិត្តបានទៅជិះកង់ នៅតាមផ្លូវទៅប្រាសាទអង្គរ និងប្រាសាទផ្សេងៗទៀតនារដូវវស្សានេះ ពិតជាមិនខកបំណងឡើយ ។




៣. ផ្លូវទៅខេត្តមណ្ឌលគីរី

​ខេត្តមណ្ឌលគីរី​ជាទី​ប្រាថ្នា​របស់​មនុស្ស​គ្រប់រូប​ ​ព្រោះតែ​សក្ដានុពល​ទេសចរ​ដ៏​ល្អឯក​ ​គ្របដណ្ដប់​ដោយ​ព្រៃភ្នំ​ខៀវខ្ចី​ ​ប្រកបដោយ​អាកាសធាតុ​ដ៏​ត្រជាក់​ ​។​ ​មិនថា​អ្នក​បាន​ទៅដល់​ទឹកដី​នេះ​ក្នុង​រដូវ​ណា​ ​ក៏​អ្នក​នៅតែ​អាច​ទស្សនា​ទិដ្ឋ​ភា​ពប្លែ​កៗ​គ្នា​ ​ប្រសិនបើ​ទៅ​ក្នុង​រដូវរំហើយ​ ​នោះ​អ្នក​នឹង​ឃើញ​ទិដ្ឋភាព​វាលស្មៅ​ដូច​គេ​ក្រាល​មាស​ ​។​ ​បើ​អ្នក​ទៅ​ក្នុង​រដូវវស្សា​នេះ​ ​អ្នក​នឹង​ត្រជាក់​ភ្នែក​ ​ស្រូប​យក​នូវ​អុក​ស៊ី​សែន​ដ៏​ល្អ​ចេញពី​ព្រៃឈើ​បៃតងខ្ចី​ ​រំលេច​ជាទេ​សភាព​ដ៏​ស្រស់បំព្រង​ស្អាត​ជាង​រូបគំនូរ​ដែល​ចេញពី​វិចិត្រករ​ដៃឯក​ផង​ ​។​ ​




៤. ផ្លូវទៅខេត្តកោះកុង

​ចំណែក​ផ្លូវ​ទៅ​ខេត្ត​កោះ​វិញ​ ​យើង​ត្រូវ​ធ្វើដំណើរ​ឡើងភ្នំ​ ​ចុះ​ភ្នំ​ ​បត់បែន​តាម​ជំរាល​ភ្នំ​ ​ដែល​មាន​គ្របដណ្ដប់​ដោយ​ព្រៃឈើ​ក្រាស​ឃ្នឹ​ក​ ​។​ ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ ​លង់​ស្នេហ៍​នឹង​សម្រស់​ធម្មជាតិ​ ​ដែល​ស្រស់​ត្រកាល​រក​ពាក្យ​មក​បរិយាយ​មិន​ត្រូវ​ ​។​ ​នៅពេល​ដែល​អ្នកធ្វើ​ដំណើរ​តាមផ្លូវ​ដែល​មាន​ទិដ្ឋភាព​ ​ប្លែក​ៗ​មិន​ចេះ​ជិនណាយ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ ​ផ្លូវ​ចំងាយ​រាប់​រយ​គីឡូម៉ែត្រ​តែ​ធ្វើដំណើរ​ហាក់​មួយភ្លែត​ ​។​ ​អ្នក​នឹង​បន់ស្រន់​សូម​ឱ្យ​ទ្រនិចនាឡិកា​នៅ​ធ្មឹង​ ​ដើម្បី​បានឃើញ​ ​នូវ​សម្រស់​ធម្មជាតិ​ដែល​គយគន់​មិន​ចេះ​ឆ្អែតឆ្អន់​ ​។​




៥. ផ្លូវទៅឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»

ប្រសិនបើលោកអ្នកបានធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយនេះវិញ មុខជាជាប់ចិត្តនូវសម្រស់ធម្មជាតិតាមដងផ្លូវគយគន់មិនចេះជិនណាយ ។ រយៈកម្ពស់ប្រមាណ ១០៧៥ ម៉ែត្រហាក់ជិះមួយភ្លែត ព្រោះតែអារម្មណ៍អ្នកហាក់ដិតដាមនឹងសម្រស់ផ្លូវដ៏វែងអន្លាយបត់បែនតាមជម្រាលភ្នំ អមជាមួយជាមួយព្រៃព្រឹក្សាកំពុងលាស់ត្រួយបៃតងខ្ចី ។ ផ្លូវទៅកាន់ឧទ្យានជាតិបូកគោត្រូវបានកសាងឡើងតាំងពីសម័យអាណានិគមបារាំងមកម្ល៉េះ លុះមកដល់សម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋផ្លូវមួយខ្សែកាន់តែអភិវឌ្ឍបន្ថែមទៀត និងជាប់រឹងមាំរហូតមកដល់បច្ចុប្បន្ន ។



៦. ផ្លូវទៅឧទ្យានជាតិគិរីរម្យ

ចំណែកផ្លូវពុះជ្រែកកាត់ព្រៃព្រឹក្សានៅឯឧទ្យានជាតិគិរីរម្យវិញ បានខាបយកបេះដូងអ្នកទេសចរឱ្យជ្រុះនៅទីនោះអស់ហើយ ។ ជាមួយនឹងអាកាសធាតុដ៏ត្រជាក់ ម្លប់ឈើត្រឈឹងត្រឈៃ គ្របដណ្ដប់លើដងផ្លូវ ធ្វើឱ្យយើងមានអារម្មណ៍ថាកំពុងស្ថិតនៅទីឋានមួយដ៏មនោរម្យ រំសាយអស់នូវរាល់ទុកកង្វល់បន្សល់ទុកនៅស្នាមញញឹមពោរពេញដោយក្ដីសុខផ្លូវចិត្តខុសពីធម្មតា ៕





(ប្រភពព័ត៌មាន: popular.com.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នៅ COP28 វៀតណាមនឹងប្រកាសអំពីគំនិតផ្តួចផ្តើម និងការប្តេជ្ញាចិត្តថ្មីមួយចំនួនជាមួយសហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបល្អបំផុតចំពោះការប្រែប្រួលអាកាសធាតុ
ដំណើរ​ទស្សន​កិច្ច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​នឹង​បង្កើត​សន្ទុះ​ថ្មី​សម្រាប់​ទំនាក់​ទំនង​វៀត​ណាម-ទួរគី
សន្និសីទរួមរវាងសមាគមមិត្តភាពនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា ដែលប្រព្រឹត្តទៅនៅទីក្រុង Tay Ninh
បញ្ជាការដ្ឋានយោធាខេត្ត Kon Tum (វៀតណាម) បើកវគ្គបណ្តុះបណ្តាលជំនាញវេជ្ជសាស្រ្ដសង្គ្រោះ ក្នុងគ្រោះមហន្តរាយពេទ្យយោធានៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា
វៀតណាមបង្កើនការតភ្ជាប់និងអភិវឌ្ឍន៍​កំពង់ផែសមុទ្របៃតង