Trending now

ខេត្ត Quang Nam បង្កើនការសម្របសម្រួលជាមួយ VVA ដើម្បីជំនះផលវិបាកនៃសង្គ្រាម

16:00 | 31/05/2023

កាលពីថ្ងៃទី ២៩ ឧសភា នៅខេត្ត Quang Nam គណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានទទួលអង្គការអតីតទាហានអាមេរិកក្នុងសង្គ្រាមវៀតណាម (VVA) ដឹកនាំដោយលោក Grant Townsend Coates ប្រធានគណៈកម្មាធិការជាតិទទួល បន្ទុកឈ្លើយសិកនិងជនបាត់ខ្លួន (គណៈកម្មាធិការ POW/MIA)។

ឧបត្ថម្ភនិងថែទាំជនរងគ្រោះដោយជាតិពុលពណ៌ទឹកក្រូចចំនួន ៦.៥០០ នៅខេត្ត Quang Nam ឧបត្ថម្ភនិងថែទាំជនរងគ្រោះដោយជាតិពុលពណ៌ទឹកក្រូចចំនួន ៦.៥០០ នៅខេត្ត Quang Nam
ខេត្ត Quang Tri ត្រៀមរៀបចំឲ្យពិធីបុណ្យវប្បធម៌-ម្ហូបអាហារវៀតណាមឆ្នាំ ២០២៣ ខេត្ត Quang Tri ត្រៀមរៀបចំឲ្យពិធីបុណ្យវប្បធម៌-ម្ហូបអាហារវៀតណាមឆ្នាំ ២០២៣
ខេត្ត Quang Nam បង្កើនការសម្របសម្រួលជាមួយ VVA ដើម្បីជំនះផលវិបាកនៃសង្គ្រាម
ខេត្ត Quang Nam បង្កើនការសម្របសម្រួលជាមួយ VVA ដើម្បីជំនះផលវិបាកនៃសង្គ្រាម

នៅទីនេះ លោក Tran Anh Tuan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានសម្ដែងបំណងថា VVA នឹងបន្តជួយឧបត្ថម្ភខេត្ត Quang Nam ក្នុងការអនុវត្តកម្មវិធីមនុស្សធម៌ទាក់ទង នឹងការជំនះលើផលវិបាកនៃសង្គ្រាម ជាពិសេសជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមី ពុលពណ៌លឿង

ទុំ/dioxin; ផ្គត់ផ្គង់ឯកសារនិងព័ត៌មានទាក់ទងនឹងយុទ្ធជនពលី វៀតណាមក្នុងសង្គ្រាម ដើម្បីរុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី និងគម្រោងបោស សម្អាតគ្រាប់បែកមីន ជាដើម។

ចំណែកឯលោក Grant Townsend Coates បានឲ្យដឹងថា៖ នាពេលខាងមុខនេះ គណៈកម្មាធិការនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការប្រមូល និងស្វែងរកព័ត៌មាន អំពីយុទ្ធជន និងជនរងគ្រោះដែលបានពលីជីវិតក្នុងសង្គ្រាម ដើម្បីជួយក្រុមគ្រួសារយុទ្ធ ជនពលីឆាប់បាននាំយកអដ្ឋិធាតុញាតិសន្ដានរបស់ខ្លួនមកបញ្ចុះនៅស្រុក កំណើត។ ក្នុងពេលជាមួយគ្នានេះ ស្នើឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកយកចិត្តទុកដាក់ ដល់ការជួយឧបត្ថម្ភជនរងគ្រោះដែលរងផលប៉ះពាល់ដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ក្នុងសង្គ្រាម ផងដេរ។ លោក Grant Townsend Coates បានសង្ឃឹមថា កម្មវិធីនានាអាច ចូលរួមចំណែកផ្សះផ្សារស្នាមរបួសនៃសង្គ្រាម ហើយរឹតបន្តឹងចំណងមិត្តភាពរវាងប្រទេស ទាំងពីរផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា