Trending now

ខេត្ត Ca Mau – ចំណុចបំភ្លឺខាងចុងនៃវៀតណាម

18:00 | 08/09/2023 យោងតាមកាសែតរូបថតវៀតណាម

ខេត្ត កាម៉ៅ (Ca Mau) – កន្លែងពិសិដ្ឋមួយនៅតំបន់ខាងចុងភាគខាងត្បូងរបស់មាតុភូមិកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ដើម្បីអភិវឌ្ឍឈានឡើងទៅកាន់កន្លែងមានកំណើនយ៉ាងខ្លាំងក្នុងតំបន់វាលរាបទន្លេ គឺវឡុង (Cuu Long) ដោយមានប្រៀបខ្លាំងខាងសេដ្ឋកិច្ចសមុទ្រ ថាមពលអាចច្នៃឡើងវិញ ទេសចរណ៍ និងសេវាកម្ម logistics។

កោះដែលមានអាយុកាលជាង ១០០ លានឆ្នាំនៅសមុទ្រខាងលិចនៃ Ca Mau កោះដែលមានអាយុកាលជាង ១០០ លានឆ្នាំនៅសមុទ្រខាងលិចនៃ Ca Mau
មុខម្ហូបឆ្ងាញ់ៗ ចំនួន ៦៩ មុខ ដែលចម្អិនពីក្តាម Ca Mau មុខម្ហូបឆ្ងាញ់ៗ ចំនួន ៦៩ មុខ ដែលចម្អិនពីក្តាម Ca Mau
និមិត្តសញ្ញាទូក ដឹតមុយ (Dat Mui)  ស្ថិតក្នុងតំបន់ទេសចរណ៍ជាតិ ជ្រោយកាម៉ៅ (Ca Mau) ។ រូបថត៖ហ្វីញឡឹម
និមិត្តសញ្ញាទូក ដឹតមុយ (Dat Mui) ស្ថិតក្នុងតំបន់ទេសចរណ៍ជាតិ ជ្រោយកាម៉ៅ (Ca Mau) ។ រូបថត៖ហ្វីញឡឹម

ឱកាសដ៏ធំធេងពីសេដ្ឋកិច្ចសមុទ្រ និងថាមពលស្អាត

កាម៉ៅ (Ca Mau) គឺជាតំបន់តែមួយគត់នៃប្រទេសវៀតណាមដែលមានព្រំប្រទល់បីជាប់នឹងសមុទ្រ ដែលមាន​ឆ្នេរសមុទ្រវែងជាង ២៥០ គីឡូម៉ែត្រ ស្មើនឹង ១/៣ នៃប្រវែងឆ្នេរសមុទ្រនៅតំបន់វាលរាបទន្លេ គឺវឡុង (Cuu Long)។

សមុទ្រ កាម៉ៅ (Ca Mau) មានផ្ទៃដីស្ទាបស្ទង់និងធ្វើអាជីវកម្មប្រហែល ៧១.០០០ គីឡូម៉ែត្រការ៉េ ដែលបានវាយតំលៃថា ជាទីតាំងនេសាទសំខាន់មួយក្នុងចំណោមតំបន់នេសាទធំៗទាំងបួនក្នុងទូទាំងប្រទេស និងមានបរិមាណគ្រឿងសមុទ្រជាច្រើននិងសម្បូរ៍ប្រភេទ ក្នុងនោះមានគ្រឿងសមុទ្រមួយចំនួនផ្តល់តំលៃសេដ្ឋកិច្ចខ្ពស់ ដូចជា៖ បង្គា មឹក ក្តាមសេះ ត្រីអាំងត្រើយ ត្រីបេកា ត្រីតុកកែ ត្រីផ្ទក់សមុទ្រ…តំបន់ទឹកជាប់ឆ្នេរសមុទ្រសមស្របនឹងវារីវប្បកម្មតាមទ្រង់ទ្រាយធំ ដែលចិញ្ចឹមគ្រឿងសមុទ្រទឹកប្រៃដូចជា ងាវ គំ្រ គ្រំសាច់ក្រហម អយស្ទ័រ បង្គាទឹកប្រៃ។ល។ ឆ្លៀតយកប្រៀបខ្លាំងនៃលក្ខណៈធម្មជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ខេត្ត កាម៉ៅ (Ca Mau) បានយកចិត្តទុកដាក់លើការអភិវឌ្ឍ ផ្នែកជលផល ក្នុងវិស័យទាំងបីគឺ វារីវប្បកម្ម ធ្វើអាជីវកម្ម និងកែច្នៃ។ ដោយការយកចិត្តទុកដាក់និងការវិនិយោគដ៏ត្រឹមត្រូវ ខេត្តនេះបានអភិវឌ្ឍក្រុមនាវានេសាទឡើងដល់ ៤៥០០ គ្រឿង។

ខេត្ត កាម៉ៅ (Ca Mau) បានកំណត់ថា ជលផលគឺជាផ្នែកសេដ្ឋកិច្ចសំខាន់ ដូច្នេះផែនការរបស់ខេត្តគឺកម្លាយឲ្យទៅជាមណ្ឌលវារីវប្បកម្ម នេសាទ និងកែច្នៃជលផលនៃទូទាំងប្រទេស​។ ផលិតផលជលផលរបស់ខេត្តបានមានវត្តមាននៅ ៦០ ប្រទេស ក្នុងនោះមានទាំងទីផ្សារពិបាកនាំចូល ដូចជា អាមេរិក ជប៉ុន និងអឺរ៉ុប។

ដំណាក់កាលកែច្នៃបង្គានាំចេញ នៅក្រុមហ៊ុនភាគហ៊ុននាំចេញនាំ-ចូល ណាមកាន់ (Nam Can) នៅខេត្ត កាម៉ៅ (Ca Mau) ។ រូបថត៖ ឡេមិញ
ដំណាក់កាលកែច្នៃបង្គានាំចេញ នៅក្រុមហ៊ុនភាគហ៊ុននាំចេញនាំ-ចូល ណាមកាន់ (Nam Can) នៅខេត្ត កាម៉ៅ (Ca Mau) ។ រូបថត៖ ឡេមិញ

ជាពិសេស ខេត្ត កាម៉ៅ (Ca Mau) គឺជាខេត្តឈានមុខគេនៃទូទាំងប្រទេសអំពីការចិញ្ចឹមបង្គា ដែលមានផ្ទៃដីចិញ្ចឹមជិត ៤០% និងបរិមាណផលប្រហែល ២២% នៃទូទាំងប្រទេស។ ទោះបីទីផ្សារមានការផ្លាស់ប្តូរ ដោយសារជំងឺកូវីដ - ១៩ និងជម្លោះប្រដាប់អាវុធនៅប្រទេសមួយចំនួនលើពិភពលោកក៏ដោយ។ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់ ឆ្នាំ២០២០ ២០២១ ២០២២ ខេត្ត កាម៉ៅ (Ca Mau) ជាភូមិភាគលេចធ្លោបំផុតក្នុងទូទាំងប្រទេស ជាមួយនឹងតម្លៃនាំចេញជលផលតែងតែផុតកម្រិតគឺលើសពី ១ ពាន់លានដុល្លារអាមេរិក។

លោក ប៊ូយជីធឿង (Bui Chi Thuong) កសិករចិញ្ចឹមបង្គាយ៉ាងយូរឆ្នាំ នៅស្រុក ណាំកាន់ (Nam Can) បានឲ្យដឹងថា “ខ្ញុំបានចិញ្ចឹមបង្គារក្នុងទំហំផ្ទៃទឹក ៣ ហិចតា ក្នុងមួយឆ្នាំបានចិញ្ចឹម ២ រដូវ រដូវនីមួយៗ ក្នុងរយៈពេលពី ៩០ ដល់ជាង ១០០ ថ្ងៃ ដកចំណាយទាំងអស់ ក្នុងមួយឆ្នាំៗ ខ្ញុំនឹងទទួលបានជិត ២ ពាន់លានដុង (ស្មើនឹង ៨៤ ពាន់ដុល្លាអាមេរិក) ” ។

ជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍផ្នែកជលផលនិរន្តរភាព បន្សាំនឹងការប្រែប្រួលអាកាសធាតុ ផ្តោតទៅលើសមាហរណកម្មយ៉ាងទំលំទំលាយ និងស៊ីជម្រៅ។ ខេត្ត កាម៉ៅ (Ca Mau) អាចជឿជាក់ទាំងស្រុងឈានទៅកាន់គោលដៅរហូតដល់ឆ្នាំ ២០៣០ នឹងឈានដល់តម្លៃនាំចេញ ១,៦៥ ពាន់លានដុល្លារអាមេរិក។

ទន្ទឹមនឹងសក្តានុពលជលផល ខេត្ត កាម៉ៅ (Ca Mau) មានប្រៀបខ្លាំងខាងអភិវឌ្ឍសេវាកម្ម logistics ដោយ​សារមានទីតាំងស្ថិតនៅចំ កណ្តាលតំបន់សមុទ្រអន្តរជាតិ នៅតំបន់អាស៊ីអាគ្នេយ៍ មានតំបន់សមុទ្រជាប់នឹងដែនទឹកសមុទ្រប្រទេសថៃ ម៉ាឡាស៊ី ឥណ្ឌូនេស៊ី និងស្ថិតក្នុងរបៀងអភិវឌ្ឍសេដ្ឋកិច្ចភាគខាងត្បូងនៃកម្មវិធីកិច្ចសហប្រតិការអភិវឌ្ឍអនុតំបន់មេគង្គបើកទំលាយ។ ខេត្តកាម៉ៅ (Ca Mau) នៅទាំងមានប្រជុំកោះ ហនខ័យ (Hon Khoai) មានលក្ខណៈដើម្បីកសាងក្លាយទៅជាកំពង់ផែសមុទ្រមានទ្រង់ទ្រាយធំ។ នេះគឺជាភាពប្រៀបខ្លាំង ដើម្បីនាំខេត្តនេះក្លាយទៅជាមជ្ឈមណ្ឌលសេវ​កម្ម logistics តភ្ជាប់ពាណិជ្ជកម្មនៃតំបន់វាលរាបទន្លេគឺឡុង ស្ថិតក្នុងរបៀងជាប់ឆ្នេរសមុទ្រភាគខាងត្បូងនៃអនុតំបន់មេគង្គបើកទូលាយ។

រោងចក្រអគ្គីសនីខ្យល់ តឹនធួន (Tan Thuan) នៅឃុំ តឹនធួន (Tan Thuan) ស្រុក ដឹមយើយ ( Dam Doi) ខេត្ត កាម៉ៅ ( Ca Mau)។ រូបថត៖ ឡេមិញ/VNP
រោងចក្រអគ្គីសនីខ្យល់ តឹនធួន (Tan Thuan) នៅឃុំ តឹនធួន (Tan Thuan) ស្រុក ដឹមយើយ ( Dam Doi) ខេត្ត កាម៉ៅ ( Ca Mau)។ រូបថត៖ ឡេមិញ/VNP

ប្រៀបខ្លាំងមួយផ្សេងទៀតនៃខេត្តនេះគឺថាមពលស្អាត ថាមពលច្នៃឡើងវិញ។ សត្តានុពលនេះមិនត្រឹមបតែមានសមត្ថភាពរួមចំណែកយ៉ាងធំធេងក្នុងប្រភពថាមពលជាតិតែប៉ុណ្ណោះទេ ថែមទាំងជួយតំបន់ធានាសន្តិសុខថាមពល ដើម្បី​ពន្លឿន​​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម។ ព្រមទាំង នេះ​ក៏ជាការបង្ហាញអំពី​​ការសន្យានូវ​កំណើន​បៃតង បញ្ជាក់​យុទ្ធសាស្ត្រអភិវឌ្ឍ​សេដ្ឋកិច្ច​សមុទ្រ​របស់​វៀតណាម

បាន​​ដឹង​ថា តាម​ផែន​ការ​ចក្ខុវិស័យ​ក្នុង​ឆ្នាំ២០៣០ ខេត្ត​ កាម៉ៅ (Ca Mau) នឹងមាន ​៣.៦០៧ MW អគ្គិសនីខ្យល់ ។ បច្ចុប្បន្ននេះ ខេត្ត​មាន​រោងចក្រ​អគ្គិសនី​បី​ ដែល​បាន​ដាក់​ឲ្យ​ដំណើរ​ការនិង​បញ្ចូល​ក្នុង​បណ្តាញអគ្គិសនី​ជាតិ ១០០ MW។ នាពេល​អនាគត ខេត្ត​នឹង​បន្ត​អនុវត្ត​ថែមគម្រោង​ផ្សេងៗទៀត ដោយមហិច្ឆិតា​​រួម​ចំណែក​ ៦៥០០ MW អគ្គសនី​ខ្យល់​ ដល់ប្រព័ន្ធថាមពលអគ្គិសនីជាតិ។​ ទន្ទឹម​នឹង​នេះ អគ្គិសនីខ្យល់ ​កាម៉ៅ (Ca Mau) ​កំពុងស្នើ​ សុំ​បំពេញ​បន្ថែមក្នុង​ផែន​ការ​គម្រោង​អគ្គិសនី​ឧស្ម័ន ​និង​អគ្គិសនី​​​ថាមពលព្រះអាទិត្យ​។

ជាមួយ​នឹង​សក្តានុពល​សេដ្ឋកិច្ច​សមុទ្រ ថាមពល​ស្អាតមានភាព​ងាយស្រួល​ក្នុង​ការ​ដោះដូរពាណិជ្ជកម្ម​លើ​ផ្លូវ​សមុទ្រ​អន្តរជាតិ​ ក៏​ដូចជា​ការ​តភ្ជាប់​​ផ្ទៃក្នុងនៃ​តំបន់វាលរាប​ទន្លេគឺវឡុង (Cuu Long) តាម​រយៈប្រព័ន្ធ​ផ្លូ​វ​ទឹក ផ្លូវ​គោក និង​ផ្លូវអាកាសចរណ៍ ខេត្ត​ ​កាម៉ៅ (Ca Mau) មាន​ប្រៀប​ខ្លាំងជាច្រើន ដើម្បីអភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម ដើម្បី​ឆ្ពោះទៅ​ជា​​កន្លែងមាន​​កំណើន​សំខាន់​របស់ «តំបន់នាគប្រាំបួន» (​​តំបន់វាលរាប​ទន្លេគឺវឡុង (Cuu Long)) ។

ប្រៀបខ្លាំង​នៃវិស័យទេសចរណ៍​ ក្នុង​តំបន់​វាលរាបទន្លេ គឺវឡុង (Cuu Long)

ខេត្ត​ កាម៉ៅ (Ca Mau)​ មាន​ឧទ្យានជាតិ​ ជ្រោយ​ ​កាម៉ៅ (Ca Mau)​ និង​ឧទ្យានជាតិ​ អ៊ូមិញ​ហា (U Minh Ha) គឺជា​កន្លែង​អេកូទេស​ចរណ៍ល្បីល្បាញ។ ឧទ្យា​នជាតិ​ទាំងពីរនេះបាន​អង្គការ​ UNESCO ដាក់ក្នុង​បញ្ជីជីវមណ្ឌល​បម្រុងពិភពលោក។ ​កាលពីឆ្នាំ២០១៣ ឧទ្យានជាតិ​ជ្រោយ​ កាម៉ៅ (Ca Mau) បាន​ទទួល​ស្គាល់​ជា​តំបន់​ Ramsar ​របស់ពិភពលោក។ ឧទ្យា​នជាតិ ជ្រោយ​ កាម៉ៅ (Ca Mau) គឺជាតំបន់​ព្រៃទឹកប្រៃ ធម្មជាតិ​ធំបំផុត​នៅក្នុង​ប្រទេស ដែល​ជាប់នឹង​សមុទ្រ​ខាងកើត​និង​សមុទ្រខាង​លិច។

នៅទីនេះ​មាន​បរិមាណ​រុក្ខជាតិ​ និងសត្វចម្រុះប្រភេទរស់នៅ ដែល​មាន​​ព្រៃឈើទឹកប្រៃប្រមាណ ២៧/៣២ ប្រភេទបាន​រកឃើញ​នៅវៀតណាម សត្វប្រមាណ ២៦ ប្រភេទ បក្សាបក្សី ៩៣ ប្រភេទ សត្វល្មូន ៤៣ ប្រភេទ ត្រីចំនួន ១៣៩ ប្រភេទ មណ្ឌុកសត្វ ៩ ប្រភេទ និងប្រភេទសត្វកម្រផ្សេងៗជាច្រើនទៀត... ក្នុងនោះមានពីរប្រភេទដែលមាន​ឈ្មោះក្នុងបញ្ជីក្រហមរបស់ពិភពលោកគឺស្វាកន្ទុយវែង​មួយ​ប្រភេទ​ដែល​មាន​ឈ្មោះ​វិទ្យាសាស្ត្រ Trachypithecus germaini និងបួនប្រភេទដែលមាន​ឈ្មោះក្នុងបញ្ជីក្រហមវៀតណាម។

បេតិកភណ្ឌវប្បធម៌ពិភពលោក ១ ​គឺ​សិល្បៈច្រៀង ដើន​កាតាយទឹណាបូ (don ca tai tu)
បេតិកភណ្ឌវប្បធម៌ពិភពលោក ១ ​គឺ​សិល្បៈច្រៀង ដើន​កាតាយទឹណាបូ (don ca tai tu)

ខេត្ត ​កាម៉ៅ (Ca Mau) ស្ថិត​នៅ​ប៉ុល​ខាងត្បូង​នៃមាតុភូមិ ​ជាតំបន់មានសម្រស់​ធម្មជាតិ​ស្រស់ស្អាត ​ជាមួយព្រៃឈើនិង​សមុទ្រ រួម​ផ្សំនឹង​ជីវភាព​រស់​នៅ​របស់​ប្រជាជន​​ប្រកបដោយ​អត្តសញ្ញាណវប្បធម៌​នៃតំបន់និរតី។ ព្រមទាំង​ ខេត្ត​នេះ​ក៏​ស្ថិត​ក្នុង​របៀង​អភិវឌ្ឍ​សេដ្ឋកិច្ចភាគ​ខាង​ត្បូង​នៃ​កម្មវិធី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍអនុតំបន់ទន្លេមេ​គង្គ​បើកទូលាយ ដូច្នេះ​មាន​លក្ខណៈងាយស្រួល​ក្នុង​ការ​ផ្លាស់ប្តូ​រអភិវឌ្ឍ​ទេសចរណ៍​ជាមួយ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍។

ក្នុង​តំបន់វាលរាបទន្លេគឺវឡុង​ (Cuu Long) ខេត្ត ​កាម៉ៅ (Ca Mau) មានប្រៀបខ្លាំងដោយមានទីតាំង​ជាប់​នឹង​ទីក្រុង​ទេសចរណ៍​សមុទ្រ​ល្បីៗ ភូក្វឹក (Phu Quoc) និង​ជិត​ទីក្រុង​ កឹន​ធើ (Can Tho) (មជ្ឈមណ្ឌល​ទេសចរណ៍​​នៃតំបន់វាលរាបទន្លេគឺវឡុង (Cuu Long) នៅទីនោះ​មាន​អាកាសយាន្ត​ដ្ឋាន​ចំនួន ៤ កន្លែង (កឹន​ធើ (Can Tho) ភូក្វឹក (Phu Quoc) កាម៉ៅ (Ca Mau) រ៉ាចយ៉ា (Rach Gia)) ក្នុង​នោះមានអាកាសយាន្ត​អន្តរជាតិចំនួន ២ កន្លែង ដូច្នេះងាយស្រួល​ក្នុង​ការ​តភ្ជាប់ដំណើរការទេសចរណ៍ពី ភូក្វឹក (Phu Quoc) កើន​ធើ (Can Tho) មកដល់​ខេត្ត​​ ​កាម៉ៅ (Ca Mau)។ ទន្ទឹមនឹងនោះ គម្រោងកំពង់ផែសមុទ្រ ហនខ័យ (Hon Khoai) ក្នុងខណៈដែលរដ្ឋាភិបាលអនុម័តិ នឹងវិនិយោគ ក៏នឹងមានឥទ្ធិពលយ៉ាងខ្លាំង​ចំពោះវិស័យទេសចរណ៍សមុទ្ររបស់ខេត្ត។

​អំពីសក្ដានុពលនៃកេរ្តិ៍ដំណែល ខេត្ត​នេះ​មាន​កេរ្តិ៍ដំណែល​​ថ្នាក់ជាតិ​ចំនួន ១២ និង​កេរ្តិ៍ដំណែល​​​ថ្នាក់​ខេត្តចំនួន ៣២ ​បេតិកភណ្ឌវប្បធម៌អរូបបីចំនួន ៤០ ដែល​បានទទួល​ស្គាល់​ ក្នុង​នោះ​មាន​បេតិកភណ្ឌវប្បធម៌ពិភពលោក ១ ​គឺ​សិល្បៈច្រៀង ដើន​កាតាយទឹណាបូ (don ca tai tu) និង​​បេតិកភណ្ឌ​ជាតិ ២ ​គឺ​​​របរយក​កន្លែង​​ល្អ ដើម្បីទាមទារ​ឃ្មុំ​ធ្វើ​សំបកនិង​យក​ទឹកឃ្មុំ និង​របរធ្វើ​ក្តាម​ប្រៃ។

ខេត្ត កាម៉ៅ (Ca Mau) គឺជា​តំបន់​ល្បីល្បាញ​​អំពី​​ម្ហូប​ជនបទ ​ដែល​មាន​រសជាតិ​ពិសេស​នៃភាគខាង​ត្បូង ដូចជា៖ ក្តាម​ប្រៃ ផ្អកត្រីបាត់ធ័រហ្វីស ត្រី​សំពោចអាំង​នឹង​អំបិល​ម្ទេស ត្រីត្បកខ​នឹង​អំពៅ ខ្យងកំបោរចំហុយខ្ញី អយស្ទ័រអាំង...
ខេត្ត កាម៉ៅ (Ca Mau) គឺជា​តំបន់​ល្បីល្បាញ​​អំពី​​ម្ហូប​ជនបទ ​ដែល​មាន​រសជាតិ​ពិសេស​នៃភាគខាង​ត្បូង ដូចជា៖ ក្តាម​ប្រៃ ផ្អកត្រីបាត់ធ័រហ្វីស ត្រី​សំពោចអាំង​នឹង​អំបិល​ម្ទេស ត្រីត្បកខ​នឹង​អំពៅ ខ្យងកំបោរចំហុយខ្ញី អយស្ទ័រអាំង...

មក​​កាន់ជ្រោយ​ កាម៉ៅ (Ca Mau) ភ្ញៀវទេសចរណ៍​អាច​ធ្វើ​ដំណើរ​​ដោយ​ទូក​កាណូ ធ្វើ​ដំណើរ​ក្នុង​ព្រៃលិច​ទឹក​ប្រៃ ដើម្បី​គយគន់​ប្រព័ន្ធអេកូ​ដ៏ស្អាតអស្ចរ្យ ទស្សនាគំរូភូមិព្រៃ​​សម័យសង្គ្រាមបាន​រក្សាយ៉ាង​ហ្មត់​ចត់​ ដើម្បី​យល់​ដឹង​នូវ​ជីវភាព​រស់នៅ​របស់​កងទ័ព​និង​ប្រជាជន​តំបន់​និរតី ក្នុងសម័យ​បដិវត្តិ​ប្រឆាំង​នឹង​អាមេរិក ​និង​ទទួល​បទពិសោធន៍​​នៃជីវភាព​រស់នៅដែល​ប្រកបដោយ​លក្ខណៈពិសេសនៃ​តំបន់និរតី ដូចជា​ចាប់​ក្តាម ចាប់ត្រី ស្ទូចត្រី... ជាមួយនឹងលេង​ល្បែង​ប្រជាប្រិយ ​ដែល​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាច្រើន​នាក់​ចូលរួម។

ខេត្ត កាម៉ៅ (Ca Mau) គឺជា​តំបន់​ល្បីល្បាញ​​អំពី​​ម្ហូប​ជនបទ ​ដែល​មាន​រសជាតិ​ពិសេស​នៃភាគខាង​ត្បូង ដូចជា៖ ក្តាម​ប្រៃ ផ្អកត្រីបាត់ធ័រហ្វីស ត្រី​សំពោចអាំង​នឹង​អំបិល​ម្ទេស ត្រីត្បកខ​នឹង​អំពៅ ខ្យងកំបោរចំហុយខ្ញី អយស្ទ័រអាំង... ជាពិសេស ភ្ញៀវមិនអាចរលងបាននោះគឺក្តាម កាម៉ៅ (Ca Mau) ដ៏ឈ្ងុយឆ្ងាញ់ល្បីទូទាំងប្រទេស។

ចាប់ក្តាមនៅ ដឹតមុយ (Dat Mui) - ខេត្ត កាម៉ៅ (Ca Mau) ។ រូបថត៖ ហ្វីញឡឹម
ចាប់ក្តាមនៅ ដឹតមុយ (Dat Mui) - ខេត្ត កាម៉ៅ (Ca Mau) ។ រូបថត៖ ហ្វីញឡឹម

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្ត កាម៉ៅ (Ca Mau) បានផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី ជាពិសេសអភិវឌ្ឍទេសចរណ៍សហគមន៍ ជាមួយនឹងដំណើរទេសចរណ៍ចូលទៅក្នុងព្រៃជ្រៅ និងទៅតំបន់ទំនាបមាត់សមុទ្រសម្រាប់ភ្ញៀវទេសចរដើរកម្សាន្ត។

តាមទិសដៅ ខេត្ត​ កាម៉ៅ (Ca Mau) នឹងផ្តោតលើអភិវឌ្ឍសេដ្ឋកិច្ចទេសចរណ៍ប្រកបដោយនិរន្តរភាព រក្សាអត្តសញ្ញាណវប្បធម៌ជាតិ អភិរក្ស និងពង្រីកតម្លៃធម្មជាតិនៃធនធានទេសចរណ៍។ អភិវឌ្ឍទេសចរណ៍ធម្មជាតិ ដោយមានការចូលរួមពីសហគមន៍ អភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់ជាមួយនឹងការកសាងជនបទថ្មី អភិវឌ្ឍទេសចរណ៍ កាម៉ៅ (Ca Mau) ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍រួមខេត្ត ក្រុង ក្នុងតំបន់ និងទូទាំងប្រទេស៕

ខេត្តកាម៉ៅ (Ca Mau) ជា​ខេត្ត​និង​ក្រុង​សេដ្ឋកិច្ច​សំខាន់​មួយ​ក្នុង​ចំណោម​ខេត្ត​ទាំង​បួន​នៃតំបន់វាលរាបទន្លេ គឺវឡុង (Cuu Long) ​។ ទិសដៅរបស់ខេត្តគឺការអភិវឌ្ឍសេដ្ឋកិច្ចត្រូវតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការការពារបរិស្ថាន បន្សាំយ៉ាងសកម្មទៅនឹងការប្រែប្រួលអាកាសធាតុ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។ ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ទេសចរណ៍ ថាមពលច្នៃឡើងវិញ ដើម្បីឆ្លៀតយកសក្តានុពល និងគុណសម្បត្តិរបស់ខេត្តប្រកបដោយប្រសិទ្ធភាព បង្កើតការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងនិរន្តរភាព។

យោងតាមកាសែតរូបថតវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម