Trending now

ពិធីបើកពិព័រណ៍ទេសចរណ៍អន្តរជាតិ VITM ឆ្នាំ២០២៣

09:30 | 18/04/2023 ឌឹកអាញ់

ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម សំដៅបង្កើតជំហានទម្លុះទម្លាយក្នុងការជំរុញការផ្សព្វផ្សាយទេសចរណ៍ រួមចំណែកលើកកម្ពស់ឋានៈទេសចរណ៍វៀតណាម។

ជួបសំណេះសំណាលជាមួយនិស្សិតខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៣ ជួបសំណេះសំណាលជាមួយនិស្សិតខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៣
ផ្សព្វផ្សាយ​ទេសចរណ៍ វប្បធម៌ប្រពៃណីវៀតណាមនៅ VITM ហាណូយឆ្នាំ ២០២៣ ផ្សព្វផ្សាយ​ទេសចរណ៍ វប្បធម៌ប្រពៃណីវៀតណាមនៅ VITM ហាណូយឆ្នាំ ២០២៣
ពិធីបើកពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាមឆ្នាំ ២០២៣
ពិធីបើកពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាមឆ្នាំ ២០២៣

ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម - VITM ហាណូយឆ្នាំ ២០២៣ នឹងស្វាគមន៍អាជីវកម្មទេសចរណ៍វៀតណាម និងអន្តរជាតិជាង ៣,០០០ មកធ្វើការ។ អាជីវកម្មនឹងផ្តល់នូវដំណើរទេសចរណ៍ និងផលិតផលផ្សព្វផ្សាយច្រើនជាង ១០,០០០។

ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម (VITM) ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍វប្បធម៌” បានបើកនាព្រឹកថ្ងៃទី១៣ ខែមេសា នៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះទាក់ទាញបានការចូលរួមរបស់សហគ្រាសចំនួន ៦០០ អង្គភាពមកពីខេត្ត ក្រុងចំនួន ៥១ ព្រមទាំងប្រទេស និងតំបន់ដែនដីចំនួន ១៥។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ VITM បានរីកចម្រើនយ៉ាងខ្លាំងក្លា ក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ជាតិ ដែលជាព្រឹត្តិការណ៍ទាក់ទាញការចូលរួមច្រើនបំផុតពីអាជីវកម្មទេសចរណ៍វៀតណាម និងអន្តរជាតិ។ VITM បានរួមចំណែកលើកកំពស់ទីតាំងទេសចរណ៍របស់វៀតណាម និងធ្វើឱ្យទេសចរណ៍ពិតជាវិស័យសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេស។

ដោយមានប្រធានបទ “ទេសចរណ៍វប្បធម៌” VITM Hanoi ២០២៣ មានគោលបំណងដឹកនាំអាជីវកម្មទេសចរណ៍មកបណ្តាក់ទុនកសាងផលិតផលទេសចរណ៍ថ្មី ដោយឈរលើមូលដ្ឋានធ្វើអាជីវកម្មតម្លៃវប្បធម៌ប្រពៃណី និងបេតិកភណ្ឌវប្បធម៌របស់វៀតណាម។

អញ្ជើញថ្លែងក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Nguyen Van Hung បានអះអាងថា៖ “យើងនឹងមានការយល់ដឹងកាន់តែស៊ីជម្រៅ និងពេញលេញថែមទៀតអំពីវប្បធម៌ក្នុងវិស័យទេសចរណ៍ ព្រោះថា ផលិតផលទេសចរណ៍តែងតែផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ ហើយពោរពេញទៅដោយសញ្ញាសម្គាល់នៃវប្បធម៌។ ក្រសួងវប្បធម៌នឹងផ្តល់សារ អនុសាសន៍ និងឧទ្ទេសនាមផលិតផលថ្មីអំពីបញ្ហាកសាងគំរូវប្បធម៌នៅតាមមណ្ឌលទេសចរណ៍ និងគោលដៅទេសចរណ៍ សម្រាប់ខេត្ត ក្រុង សហគមន៍ធុរកិច្ចអាចសិក្សាស្រាវជ្រាវ និងអនុវត្តន៍នាពេលអនាគត”។

ដោយព្រឹត្តិទៅទៅក្នុងរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ មេសា ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម សំដៅបង្កើតជំហានទម្លុះទម្លាយក្នុងការជំរុញការផ្សព្វផ្សាយទេសចរណ៍ រួមចំណែកលើកកម្ពស់ឋានៈទេសចរណ៍វៀតណាមផងដែរ៕

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម