Trending now

ផ្សព្វផ្សាយ​ទេសចរណ៍ វប្បធម៌ប្រពៃណីវៀតណាមនៅ VITM ហាណូយឆ្នាំ ២០២៣

10:37 | 13/04/2023

ការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម - VITM ទីក្រុងហាណូយឆ្នាំ ២០២៣ នឹងបើកនៅព្រឹកថ្ងៃទី ១៣ មេសា នៅវិមានវប្បធម៌ Huu Nghi ទីក្រុងហាណូយ។

បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមឆ្នាំ ២០២៣ (ឆ្នាំថោះ បញ្ចស័ក ២០២៣)៖ ប្រជាជនវៀតណាមក្នុងប្រទេសសឹង្ហបុរីរំភើបរីករាយស្វាគមន៍ឆ្នាំថ្មីប្រពៃណី បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមឆ្នាំ ២០២៣ (ឆ្នាំថោះ បញ្ចស័ក ២០២៣)៖ ប្រជាជនវៀតណាមក្នុងប្រទេសសឹង្ហបុរីរំភើបរីករាយស្វាគមន៍ឆ្នាំថ្មីប្រពៃណី
ពិធីបុណ្យនិទាឃរដូវ Con Son - Kiep Bac ឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ពិធីបុណ្យនិទាឃរដូវ Con Son - Kiep Bac ឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣
សន្និសីទកាសែតជូនដំណឹងអំពីការតាំងពិព័រណ៍ VITM ហាណូយ ឆ្នាំ២០២៣។
សន្និសីទកាសែតជូនដំណឹងអំពីការតាំងពិព័រណ៍ VITM ហាណូយ ឆ្នាំ២០២៣។

ដោយប្រធានបទ“ទេសចរណ៍វប្បធម៌” ចំណុចលេចធ្លោរបស់ VITM ហាណូយ គឺឧទ្ទេសនាមទេសចរណ៍វប្បធម៌ប្រពៃណីនិងវប្បធម៌ទំនើបរបស់វៀតណាមទៅកាន់ពិភពលោក; តម្រង់ទិសដល់សហគ្រាសទេសចរណ៍ ដើម្បីវិនិយោគលើលារកសាងផលិតផលទេសចរណ៍ថ្មីៗ ដោយទាញយកគុណតម្លៃដ៏វិសេសវិសាលនៃវប្បធម៌ប្រពៃណី និងបេតិកភណ្ឌរបស់ប្រទេសជាតិ។ ប្រព្រឹត្តទៅក្នុងរយៈពេល ៤ ថ្ងៃ (១៣-១៦ មេសា) តាំងពិព័រណ៍នេះមានការចូលរួមរបស់សហគ្រាសចំនួន ២៥០០ មកពីខេត្ត ក្រុងចំនួនជាង ៥០ របស់វៀតណាម ក៏ដូចជាប្រទេសនិងតំបន់ដែនដីចំនួន ១៥ ដោយមានស្តង់ចំនួន ៤៥០។ អគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍លោក Pham Van Thuy បានឲ្យដឹងថា VITM ហាណូយនឹងឧទ្ទេសនាមនូវដំណើរកម្សាន្តនិងផលិតផលទេសចរណ៍ជាង ១០.០០០ ទៅកាន់ភ្ញៀវទេសចរ៖ “នេះគឺជាឱកាសដ៏ល្អ ដើម្បីឧទ្ទេសនាមដល់ភ្ញៀវទេសចរ ស្វែងយល់អំពីបេតិកភណ្ឌវប្បធម៌របស់វៀតណាម។ ហើយតាមរយៈបេតិកភណ្ឌវប្បធម៌ទាំងនោះ ពីធនធាននៃបេតិកភណ្ឌវប្បធម៌បង្កើតផលិតផលដើម្បីធ្វើអាជីវកម្មទេសចរណ៍ និងផ្សព្វផ្សាយវប្បធម៌វៀតណាមដល់សាធារណជនក្នុងស្រុក និងអន្តរជាតិ”។

គូសសញ្ញាសម្គាល់រយៈពេល ១០ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍ (២០១៣-២០២៣) គណៈកម្មការរៀបចំសង្ឃឹមថា ដោយមានចំណុចលេចធ្លោអំពីវប្បធម៌ ទំនៀមទំលាប់ សកម្មភាពផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាជាតិទាំង ៥៤ ការតាំងពិព័រណ៍នេះនឹងទាក់ទាញការយកចិត្តទុកដាក់ពីភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិជាច្រើនកុះករ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សួស្តីឆ្នាំថ្មីរបស់សេះ៖ កម្លាំង និងអំណាចសម្រាប់យុគសម័យថ្មី
ជំហរ និងកិត្យានុភាពរបស់វៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសន្តិភាពអន្តរជាតិ
សូមឲ្យនិទាឃរដូវដ៏សុខសាន្តរីករាលដាលជារៀងរហូតពាសពេញទឹកដីវីរភាពនៃតំបន់ទី ៥
ផែនការអនុវត្តសម្រាប់កិច្ចព្រមព្រៀង UNECE ឆ្នាំ ១៩៥៨ ស្តីពីការដឹកជញ្ជូនតាមផ្លូវគោក
នាយករដ្ឋមន្ត្រី៖ កម្មវិធីគាំទ្រអាជីវកម្មវៀតណាមក្នុងការពង្រីកខ្លួនទៅក្រៅប្រទេសគួរតែត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះ