Trending now

ពិធី​បុណ្យ​ទេសចរណ៍ទីក្រុងហូជីមិញទាក់ទាញភ្ញៀវទេសចរណ៍ជាង ១៩០.០០០ នាក់

16:23 | 11/04/2023

បន្ទាប់ពីបានប្រព្រឹត្តទៅអស់រយៈពេល ៤ ថ្ងៃ នាយប់ថ្ងៃទី ៩ ខែមេសា នៅទីក្រុងហូជីមិញ ពិធីបុណ្យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ ២០២៣ បានបិទបញ្ចប់ជាផ្លូវការ ដោយបានទាក់ទាញភ្ញៀវទេសចរណ៍ជាង ១៩០.០០០នាក់មកទស្សនានិងទិញទំនិញ ជាមួយនឹងប្រាក់ចំណូលដែលទទួលបានតាមការប៉ាន់ស្មាន រហូតដល់ ១០៥ ពាន់លានដុង (ជិត ៤,៥លានដុល្លារ) ។

ពិធី​ដង្ហែរភ្លើងគប់ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ – ស៊ីហ្គេម ៣២ ពិធី​ដង្ហែរភ្លើងគប់ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ – ស៊ីហ្គេម ៣២
បរិយាកាស​បុណ្យ​ណូអែល​ដ៏​អ៊ូអរ​នៅ​ផ្លូវ​ហាងម៉ា បរិយាកាស​បុណ្យ​ណូអែល​ដ៏​អ៊ូអរ​នៅ​ផ្លូវ​ហាងម៉ា
លោកស្រី Nguyen Thi Anh Hoa ប្រធានមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ ថ្លែងក្នុងពិធីបិទ។
លោកស្រី Nguyen Thi Anh Hoa ប្រធានមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ ថ្លែងក្នុងពិធីបិទ។ រូបថត​៖​ Hoang Tuyet

ពិធីបុណ្យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ ២០២៣ មានស្តង់ទំនិញចំនួន ១២៨ នៃខេត្តក្រុងចំនួន ៤៥/៦៣ និងអាជីវកម្មទេសចរណ៍ សណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ចំនួន ៥៤ អង្គភាព។ មហោស្រពនេះពិតជាស្ពានតភ្ជាប់រវាងភ្ញៀវទេសចរនិងអ្នកផ្តល់សេវាកម្ម។ នៅមហោស្រពនេះ កញ្ចប់ជំរុញតម្រូវការជាច្រើនត្រូវបានប្រកាស និងមានសេវាកម្មបន្ថែមដ៏គួរឱ្យទាក់ទាញជាច្រើន ដើម្បីផ្តល់ជម្រើសបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងបរទេស; ទន្ទឹមនឹងនោះក៏មានផលិតផល និងសេវាកម្មទេសចរណ៍ថ្មីថ្មោង ប្លែកៗជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរ។

ពិធី​បុណ្យ​ទេសចរណ៍ទីក្រុងហូជីមិញទាក់ទាញភ្ញៀវទេសចរណ៍ជាង ១៩០.០០០ នាក់
ភ្ញៀវទេសចរណ៍ប្រមាណ ១៩០.០០០ នាក់ បានចូលរួមទស្សនានិងទិញទំនិញក្នុងអំឡុងពេល ៤ ថ្ងៃនៃពិធីបុណ្យទេសចរណ៍ទីក្រុងហូជីមិញលើកទី ១៩។ រូបថត​៖​ Hoang Tuyet
ពិធី​បុណ្យ​ទេសចរណ៍ទីក្រុងហូជីមិញទាក់ទាញភ្ញៀវទេសចរណ៍ជាង ១៩០.០០០ នាក់
រូបថត​៖​ Hoang Tuyet
ពិធី​បុណ្យ​ទេសចរណ៍ទីក្រុងហូជីមិញទាក់ទាញភ្ញៀវទេសចរណ៍ជាង ១៩០.០០០ នាក់
រូបថត​៖​ Hoang Tuyet
ពិធី​បុណ្យ​ទេសចរណ៍ទីក្រុងហូជីមិញទាក់ទាញភ្ញៀវទេសចរណ៍ជាង ១៩០.០០០ នាក់
រូបថត​៖​ Hoang Tuyet

នៅក្នុងពិធីបិទមហោស្រពនេះ គណៈកម្មការរៀបចំបានប្រគល់ពានរង្វាន់ដល់អង្គភាពឈ្នះរង្វាន់ក្នុងវិញ្ញាសារស្តង់បំពេញស្តង់ដារ និងស្តង់ដែលបានសាងសង់ដោយខ្លួនឯងផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស