Trending now

វៀតណាមនិងឈីលី បង្កើនកិច្ចសហប្រតិបត្តិការពហុភាគីនិងទ្វេភាគី

17:48 | 28/03/2023

នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Vo Van Thuong បានវាយតម្លៃខ្ពស់ចំពោះមនោសញ្ចេតនា ការយកចិត្តទុកដាក់ពិសេសរបស់លោកស្រី Michelle Bachelet ក្នុងការជំរុញ ពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។

វៀតណាមជាគំរូសម្រាប់ការអភិរក្សនិងលើកកម្ពស់តម្លៃបេតិកភណ្ឌ វៀតណាមជាគំរូសម្រាប់ការអភិរក្សនិងលើកកម្ពស់តម្លៃបេតិកភណ្ឌ
ស្មាននៅស្រុកគេ! តាមពិតកន្លែងស្ងប់ស្ងាត់ ស្រស់ត្រកាលមួយនេះ នៅជីផាតក្នុងខេត្តកោះកុងសោះ ស្មាននៅស្រុកគេ! តាមពិតកន្លែងស្ងប់ស្ងាត់ ស្រស់ត្រកាលមួយនេះ នៅជីផាតក្នុងខេត្តកោះកុងសោះ
ប្រធានរដ្ឋ លោក Vo Van Thuong ទទួលជួបអតីតប្រធានាធិបតីឈីលី លោកស្រី Michelle Bachelet (រូបថត៖ Thong Nhat/TTXVN)
ប្រធានរដ្ឋ លោក Vo Van Thuong ទទួលជួបអតីតប្រធានាធិបតីឈីលី លោកស្រី Michelle Bachelet (រូបថត៖ Thong Nhat/TTXVN)

នារសៀលថ្ងៃទី ២៧ ខែមីនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញទទួលជួបលោកស្រី Michelle Bachelet អតីតប្រធានាធិបតីឈីលីដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៥២ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាមនិងឈីលី (២៥ មីនា ១៩៧១ - ២៥ ខែមីនា ២០២៣)។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Vo Van Thuong បានវាយតម្លៃខ្ពស់ចំពោះមនោសញ្ចេតនា ការយកចិត្តទុកដាក់ពិសេសរបស់លោកស្រី Michelle Bachelet ក្នុងការជំរុញ ពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋលោក Vo Van Thuong មានបំណងចង់ឲ្យប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការជួបប្រាស្រ័យរវាងប្រជាជន រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី។

ចំណែកលោកស្រី Michelle Bachelet បានឲ្យដឹងថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ គណៈប្រតិភូនឹងទៅបំពេញទស្សនកិច្ចនៅខេត្ត Binh Duong និង Nghe An ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាមូលដ្ឋាននានារបស់វៀតណាម។ ទាំងវៀតណាម និងឈីលីជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ហើយប្រទេសទាំងពីរក៏ចូលរួមសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និង ជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក លោកស្រី Michelle Bachelet បានមានប្រសាន៍ថា នេះគឺជាមូលដ្ឋានរួមដ៏សំខាន់សម្រាប់ប្រទេសទាំងពីរក្នុងការបង្កើនកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី និងទ្វេភាគីនាពេលខាងមុខ៕

Tags: ឈីលី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រសួងធនធានធម្មជាតិ និងបរិស្ថាន ចាប់ផ្តើមសប្តាហ៍សមុទ្រ និងកោះវៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងវៀតណាមនិងកម្ពុជាក្នុងរយៈពេលកន្លងមក បានអភិវឌ្ឍយ៉ាងល្អប្រសើរ និងសម្រេចបាននូវលទ្ធផលជាវិជ្ជមាន
ធុរកិច្ចវៀតណាម-កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍរួម
កងទ័ពការពារព្រំដែនខេត្ត An Giang ផ្តល់ថវិកា និងសម្ភារៈចាំបាច់ជូនចំពោះកងកម្លាំងប្រដាប់អាវុធនៃខេត្តតាកែវ និងខេត្តកណ្តាល
កម្ពុជាបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ជាមួយប្រទេសវៀតណាម