Trending now

វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយឈីលី

18:36 | 26/08/2024

នាព្រឹកថ្ងៃទី ២៥ សីហា លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានជួបសន្ទនាជាមួយលោក Alberto Van Klaveren រដ្ឋមន្ត្រីការបរទេសឈីលី ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

ទីក្រុងហូជីមិញរបស់វៀតណាមត្រូវបានជ្រើសរើសឱ្យចាក់ផ្សាយលើ​ប៉ុស្តិ៍ទូរទស្សន៍ CNN កម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេងនៃកងទ័ពការពារព្រំដែនវៀតណាម ជាមួយ​នាយទាហានវ័យក្មេងនៃកងទ័ពជើងគោក និងកងរាជអាវុធហត្ថ នៃកងយោធពលខេមរភូមិន្ទ
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក Alberto Van Klaveren រដ្ឋមន្ត្រីការបរទេសឈីលី
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក Alberto Van Klaveren រដ្ឋមន្ត្រីការបរទេសឈីលី

លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយឈីលី ដែលជាប្រទេសដំបូងគេនៅអាមេរិកខាងត្បូងបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម (ថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៧១) ព្រមទាំងសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីមានលើសពី ២ ពាន់លានដុល្លារអាមេរិក។ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយឈីលីលើវិស័យនយោបាយ-ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌-អប់រំ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការពារជាតិ សន្តិសុខ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។ ទន្ទឹមនឹងនោះ គាំទ្របោះជំហានរបស់ឈីលី ក្នុងការពង្រឹងទំនាក់ទំនងជាមួយអាស៊ាន និងតំបន់អាស៊ីបូព៌ា-ប៉ាស៊ីហ្វិក។

លោករដ្ឋមន្ត្រី Alberto Van Klaveren បានអះអាងថា រដ្ឋាភិបាលឈីលីតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយវៀតណាមក្នុងគោលនយោបាយរួមរបស់ខ្លួនឆ្ពោះទៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ល។

ភាគីទាំងពីរបានពិភាក្សា និងឯកភាពលើវិធានការមួយចំនួន ដើម្បីបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅនាពេលខាងមុខ ព្រមទាំងពិនិត្យ និងឯកភាពជំរុញ និងចរចាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួនលើវិស័យពាណិជ្ជកម្ម គយ កសិកម្ម ការពារជាតិ សន្តិសុខ និងការអនុវត្តច្បាប់។ល។ ពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា រដ្ឋមន្ត្រីទាំងពីរបានឯកភាពថា ជម្លោះអន្តរជាតិចាំបាច់ត្រូវបានដោះស្រាយដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក៕

និស្សិតវៀតណាមយ៉ាងផុសផុលមផ្សព្វផ្សាយវប្បធម៌ប្រពៃណីជាតិ និស្សិតវៀតណាមយ៉ាងផុសផុលមផ្សព្វផ្សាយវប្បធម៌ប្រពៃណីជាតិ

យុគសម័យ - កម្មវិធីវប្បធម៌ដូចជាទិវាវៀតណាមរបស់ក្រុមនិស្សិតវៀតណាមនៅសាកលវិទ្យាល័យបច្ចេកវិទ្យារដ្ឋម៉ូស្គូ គឺជាឱកាសសម្រាប់ជនជាតិរុស្ស៊ីដើម្បីស្វែងយល់អំពីវប្បធម៌ប្រទេស និងប្រជាជនវៀតណាម។

វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានជាមួយជប៉ុន វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានជាមួយជប៉ុន

យុគសម័យ - នារសៀលថ្ងៃទី៣ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានទទួលជួបអភិបាលខេត្ត Gunma លោក Yamamoto Ichita ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញលែងមាននាវានេសាទ IUU ទៀតហើយ
ការដក "កាតលឿង" របស់ EC៖ ការពិនិត្យឡើងវិញនូវកងនាវា ការធ្វើឌីជីថលទិន្នន័យ និងការដោះស្រាយការរំលោភបំពាន
ទិសដៅថ្មីសម្រាប់ជីវភាពរស់នៅរបស់អ្នកនេសាទវៀតណាម
ជួយអ្នកនេសាទទីក្រុងហូជីមិញឱ្យយល់ដឹងពីច្បាប់ និងនិយាយថាទេចំពោះការនេសាទខុសច្បាប់ (IUU)
ការយកឈ្នះលើ «កាតលឿង» របស់ IUU៖ តំបន់ជាច្រើនសម្រេចបាន ១០០% នៃនាវានេសាទដែលដំឡើងឧបករណ៍ត្រួតពិនិត្យការធ្វើដំណើរ