នាព្រឹកថ្ងៃទី ២៦ សីហា នៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai (ខេត្ត Tay Ninh) បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានរៀបចំកម្មវិធី “ជួបប្រាស្រ័យនាយទាហានវ័យក្មេងនៃកងទ័ពការពារព្រំដែនវៀតណាម ជាមួយនាយទាហានវ័យក្មេងនៃកងទ័ពជើងគោក និងកងរាជអាវុធហត្ថ នៃកងយោធពលខេមរភូមិន្ទលើកទី២ ឆ្នាំ២០២៤"។
ពិធីបើកវគ្គបំប៉នជំនាញជូនកងរាជអាវុធហត្ថ នៃកងយោធពលខេមរភូមិន្ទ ពង្រឹងកិច្ចសហការរវាងបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ |
លោកវរសេនីយ៍ឯក Nguyen Thanh Hai ប្រធានគណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពការពារព្រំដែនវៀតណាម អនុប្រធានស្នងការដ្ឋាននយោបាយកងទ័ពការពារព្រំដែនវៀតណាម បានទទួលស្វាគមន៍គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពជើងគោក និងកងរាជអាវុធហត្ថ នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ទៀន សោភ័ណវង្ស នាយសេនាធិការរងកងទ័ពជើងគោក និងជានាយការិយាល័យការពារព្រំដែនគោកនៃកងយោធពលខេមរភូមិន្ទ មកកាន់ប្រទេសវៀតណាម ដើម្បីចូលរួមក្នុងកម្មវិធី “ជួបប្រាស្រ័យនាយទាហានវ័យក្មេងនៃកងទ័ពការពារព្រំដែនវៀតណាម ជាមួយនាយទាហានវ័យក្មេងនៃកងទ័ពជើងគោក និងកងរាជអាវុធហត្ថ នៃកងយោធពលខេមរភូមិន្ទ លើកទី២ ឆ្នាំ២០២៤"។
បន្ទាប់ពីពិធីទទួលស្វាគមន៍ ភាគីទាំងពីរបានរៀបចំសកម្មភាពដាំដើមឈើមិត្តភាព។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានរៀបចំការឃោសនា ចែកឯកសារ និងផ្សព្វផ្សាយច្បាប់នៅតំបន់ព្រំដែន ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ដែលកំពុងរស់នៅ និងធ្វើការនៅតំបន់ព្រំដែន វៀតណាម-កម្ពុជា។
ក្នុងឱកាសនេះ គណៈកម្មការរៀបចំបានផ្តល់អាហារូបករណ៍ជូនសិស្សានុសិស្សដែលជួបការលំបាកចំនួន ៤០ នាក់ ក្នុងនោះមានសិស្សវៀតណាមចំនួន ២០ នាក់ និងសិស្សកម្ពុជាចំនួន ២០ នាក់។
កាសែតកងទ័ពប្រជាជន សូមណែនាំរូបភាពមួយចំនួនអំពីកម្មវិធី “ជួបប្រាស្រ័យនាយទាហានវ័យក្មេងនៃកងទ័ពការពារព្រំដែនវៀតណាម ជាមួយនាយទាហានវ័យក្មេងនៃកងទ័ពជើងគោក និងកងរាជអាវុធហត្ថ នៃកងយោធពលខេមរភូមិន្ទ លើកទី២ ឆ្នាំ២០២៤" ដូចខាងក្រោម៖
![]() |
លោកវរសេនីយ៍ឯក Nguyen Thanh Hai ជូនផ្កាអបអរសាទរគណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពជើងគោក និងកងរាជអាវុធហត្ថ នៃកងយោធពលខេមរភូមិន្ទ |
![]() |
នាយទាហានវ័យក្មេងចែកឯកសារ និងផ្សព្វផ្សាយច្បាប់នៅតំបន់ព្រំដែនជូនប្រជាពលរដ្ឋ |
![]() |
លោកវរសេនីយ៍ឯក Nguyen Thanh Hai និងលោកឧត្តមសេនីយ៍ទោ ទៀន សោភ័ណវង្ស រួមគ្នាដាំដើមឈើមិត្តភាព |
![]() |
នាយទាហានវ័យក្មេងនៃកងទ័ពការពារព្រំដែនវៀតណាម ទទួលស្វាគមន៍គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពជើងគោក និងកងរាជអាវុធហត្ថ នៃកងយោធពលខេមរភូមិន្ទនៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai (ខេត្ត Tay Ninh ប្រទេសវៀតណាម) |
![]() នាព្រឹកថ្ងៃទី ២៨ ខែកញ្ញា នៅខេត្ត Soc Trang បញ្ជាការដ្ឋានយោធភូមិភាគទី ៩ បានបើកវគ្គហ្វឹកហ្វឺនបំប៉ន ជូននាយទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣។ |
![]() នៅថ្ងៃទី១៣ ខែធ្នូ មហាវិទ្យាល័យសន្តិសុខប្រជាជនលេខ១ នៃប្រទេសវៀតណាមបានរៀបចំពិធីបើកវគ្គបំប៉នជំនាញជូនសិក្ខាកាមចំនួន ៨០ នាក់ នៃកងរាជអាវុធហត្ថ កងយោធពលខេមរភូមិន្ទ។ |
មតិពីមិត្តអ្នកអាន