នៅថ្ងៃទី១៣ ខែធ្នូ មហាវិទ្យាល័យសន្តិសុខប្រជាជនលេខ១ នៃប្រទេសវៀតណាមបានរៀបចំពិធីបើកវគ្គបំប៉នជំនាញជូនសិក្ខាកាមចំនួន ៨០ នាក់ នៃកងរាជអាវុធហត្ថ កងយោធពលខេមរភូមិន្ទ។
![]() |
![]() |
![]() |
ប្រតិភូថតរូបក្នុងពិធីបើក |
អញ្ជើញចូលរួមពិធីបើក ភាគីវៀតណាមមានលោកឧត្តមសេនីយ៍ទោ Luong Tam Quang អនុរដ្ឋមន្ត្រីក្រសួងនគរបាល និងលោក Nguyen Son Hung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Nai។
ភាគីកម្ពុជាមានលោក សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ; លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្នុងនាមថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងខ្លួនផ្ទាល់ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះក្រសួងនគរបាលវៀតណាម ដែលបានទទួលសិក្ខាកាមកម្ពុជាមកជួយអប់រំ និងបណ្តុះបណ្តាលមុខជំនាញ។
ជាមួយនឹងវគ្គហ្វឹកហ្វឺនលើកទី១ របស់កងរាជអាវុធហត្ថកម្ពុជា និស្សិតវរជននៃកងទ័ពកម្ពុជាចំនួន ៨០នាក់ នឹងមានរយៈពេលហ្វឹកហ្វឺនជាបន្តបន្ទាប់រយៈពេល ៦ខែ នៅមហាវិទ្យាល័យសន្តិសុខប្រជាជន ១។ កម្មវិធីបណ្តុះបណ្តាលរួមមានប្រធានបទដែលត្រូវបានអនុម័តដោយក្រសួងសន្តិសុខសាធារណៈ ជាមួយនឹងចំណេះដឹង និងជំនាញវិជ្ជាជីវៈចាំបាច់។
ថ្លែងមតិក្នុងពិធីនេះ អនុរដ្ឋមន្ត្រី Luong Tam Quang បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៥៥ ឆ្នាំកន្លងទៅ ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្តរភាពយូរអង្វែងរវាងប្រជាជនវៀតណាម និងកម្ពុជាត្រូវបានបង្រួបបង្រួម និងអភិវឌ្ឍន៍យ៉ាងល្អឥតឈប់ឈរ។
លោក សៅ សុខា មានសេចក្តីសោមនស្សរីករាយជំរាបជូនថា សិក្ខាកាមដែលបានទៅបណ្តុះបណ្តាលនៅប្រទេសវៀតណាម និងនៅមហាវិទ្យាល័យសន្តិសុខប្រជាជនលេខ១ កំពុងកាន់មុខតំណែងសំខាន់ៗ និងជាស្នូលនៃកងរាជអាវុធហត្ថ បានចូលរួមយ៉ាងសកម្មក្នុងការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ ការជួយសង្គ្រោះ ការទប់ស្កាត់គ្រោះធម្មជាតិ និងការបង្រ្កាបបទល្មើសគ្រប់ប្រភេទ។ លោកបានណែនាំឱ្យសិក្ខាកាមចំនួន ៨០នាក់ ត្រូវខិតខំសិក្សាឱ្យបានល្អដើម្បីចូលរួមកសាង និងការពារប្រទេសកម្ពុជា។
ថ្លែងមតិក្នុងពិធីបើក លោកឧត្តមសេនីយ៍ទោ Luong Tam Quang អនុរដ្ឋមន្ត្រីក្រសួងនគរបាល បានវាយតំលៃខ្ពស់ចំពោះការងារត្រៀមរៀបចំរបស់សាលា និងកិច្ចសហប្រតិបត្តិការរវាងភាគីនានាដើម្បីវគ្គបំប៉នជំនាញជូនកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រព្រឹត្តទៅដោយជោគជ័យ។
លោកអនុរដ្ឋមន្ត្រី ស្នើឱ្យគណៈកម្មាធិការបក្ស គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ នៃមហាវិទ្យាល័យសន្តិសុខប្រជាជនលេខ១ និងសកលវិទ្យាល័យបង្ការ និងពន្លត់អគ្គីភ័យ សហការគ្នាយ៉ាងជិតស្និទ្ធ រៀបចំកម្មវិធីសិក្សា និងត្រៀមខ្លួនជាស្រេចជួយគាំទ្រសិក្ខាកាម ដើម្បីធានាគុណភាពនៃវគ្គបំប៉ន និងឆ្លើយតបបានតាមតម្រូវការដែលបានដាក់ចេញ៕
មតិពីមិត្តអ្នកអាន