Trending now

ស្មាននៅស្រុកគេ! តាមពិតកន្លែងស្ងប់ស្ងាត់ ស្រស់ត្រកាលមួយនេះ នៅជីផាតក្នុងខេត្តកោះកុងសោះ

11:37 | 28/03/2023 ឌឹកអាញ់

កោះកុង មិនត្រឹមតែជាខេត្តដែលមានឆ្នេរសមុទ្រវែងអន្លាយនោះទេ តែថែមទាំងជាខេត្តមួយស្ថិតនៅ​ភាគនិរតីនៃប្រទេសកម្ពុជា ដែលសម្បូរទៅដោយកោះ និង ព្រៃភ្នំធម្មជាតិជាច្រើន កំពុងរង់ចាំភ្ញៀវទេសចរទៅទស្សនាកម្សាន្តសម្រាប់ថ្ងៃឈប់សម្រាកចុងសប្ដាហ៍ ក៏ដូចជាក្នុងឱកាសជួបជុំដំណើរកម្សាន្ត ជាដើម។

មកស្គាល់ កសិដ្ឋានចិញ្ចឹមចៀម ០២ កន្លែងនៅកម្ពុជា អ្នកស្រឡាញ់ចូលចិត្តសត្វត្រូវម៉ាច់ មកស្គាល់ កសិដ្ឋានចិញ្ចឹមចៀម ០២ កន្លែងនៅកម្ពុជា អ្នកស្រឡាញ់ចូលចិត្តសត្វត្រូវម៉ាច់
ចង់សាកថ្មឱ្យជីវិត ៥ កន្លែងនៅខេត្តព្រះវិហារនេះ អាចធ្វើឱ្យអ្នកស្រស់ស្រាយអារម្មណ៍បានយ៉ាងល្អបំផុត ចង់សាកថ្មឱ្យជីវិត ៥ កន្លែងនៅខេត្តព្រះវិហារនេះ អាចធ្វើឱ្យអ្នកស្រស់ស្រាយអារម្មណ៍បានយ៉ាងល្អបំផុត

ទន្ទឹមទៅនឹងលក្ខណៈពិសេសជាច្រើននេះ ថ្មីៗនេះ ប្រិយមិត្តអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍នូវកន្លែងលម្ហែបែប Private ក្នុងភូមិសាស្ត្រដ៏ល្អខាងលើ ដែលនៅទីនោះមានឈ្មោះថា «Sun Bear Valley»។

ស្ថិតនៅភូមិអូរកី ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង «Sun Bear Valley» ជាផ្ទះស្នាក់បែបឯកជនលើមាត់ជ្រោះដំបូងគេក្នុងតំបន់ទេសចរណ៍ធម្មជាតិជីផាត ទឹកដីខេត្តកោះកុង ស័ក្តិសមសម្រាប់អ្នកចូលចិត្តសោយសុខជាមួយធម្មជាតិបែបស្ងប់ស្ងាត់ គេងស្ដាប់សំឡេងសត្វយំ លាយឡំសំឡេងទឹកធ្លាក់ ជាទីដ៏មនោរម្យ និង ស្រស់ត្រកាលក្រៃលែង។

ចំពោះការធ្វើដំណើរវិញ ប្រិយមិត្តអាចធ្វើដំណើរពីភ្នំពេញ ទៅដល់ជីផាត ខេត្តកោះកុង ចម្ងាយប្រមាណ ២១៨ គីឡូម៉ែត្រ ពេលទៅដល់ជីផាត ប្រិយមិត្តត្រូវឆ្លងសាឡាងសិនទើបដល់ភូមិជីផាត បន្ទាប់ពីឆ្លងសាឡាង គឺសល់តែ ១២ គីឡូទៀតប៉ុណ្ណោះ នឹងទៅដល់ផ្ទះលម្ហែ Sun Bear Valley ដែលប្រិយមិត្តអាចទាក់ទងសួរនាំបន្ថែមតាមរយៈទូរស័ព្ទលេខ 069321520 ឬ 090321520៕

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ