Trending now

ចង់សាកថ្មឱ្យជីវិត ៥ កន្លែងនៅខេត្តព្រះវិហារនេះ អាចធ្វើឱ្យអ្នកស្រស់ស្រាយអារម្មណ៍បានយ៉ាងល្អបំផុត

09:00 | 19/08/2023 ឌឹកអាញ់

ព្រះវិហារ គឺជាខេត្តមួយដែលស្ថិតនៅក្នុងភូមិសាស្រ្តទិសឧត្ដរនៃព្រះរាជាណាចក្រកម្ពុជា ជាតំបន់ដ៏មានសក្តានុពលខាងវិស័យទេសចរណ៍ក្នុងប្រទេស ដែលមានចម្ងាយប្រមាណ ២៩៤ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្តនេះមានទីប្រជុំជនមួយឈ្មោះថា «ក្រុងព្រះវិហារ» ដោយមាននិមិត្តសញ្ញាសម្គាល់គឺ «រង្វង់មូលនាគព័ន្ធ»។

មកស្គាល់សណ្ឋាគារលំដាប់ផ្កាយ ៥ ល្បីៗ រៀបចំយ៉ាងប្រណីតចំនួន ៥ កន្លែង នៅក្នុងរាជធានីភ្នំពេញ មកស្គាល់សណ្ឋាគារលំដាប់ផ្កាយ ៥ ល្បីៗ រៀបចំយ៉ាងប្រណីតចំនួន ៥ កន្លែង នៅក្នុងរាជធានីភ្នំពេញ
ទាំងប្រទេសទទួលភ្ញៀវទេសចរជាង ៥.៥ លាននាក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ទាំងប្រទេសទទួលភ្ញៀវទេសចរជាង ៥.៥ លាននាក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ចំពោះផ្នែកទេសចរណ៍វិញ ខេត្តព្រះវិហារ ជាទីតាំងដ៏ល្បីល្បាញយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរ ជាពិសេសគឺភ្ញៀវទេសចរអន្តរជាតិ ព្រោះខេត្តនេះមានសម្បត្តិបេតិកភណ្ឌពិភពលោក និង មានចំណុចទាក់ទាញទៅលើប្រាសាទបុរាណដ៏អស្ចារ្យជាច្រើន ដែលបានបន្សល់ពីបុព្វបុរសខ្មែរនាសម័យដើម ក្រៅពីនោះក៏មានកន្លែងទេសចរណ៍បែបធម្មជាតិ និង ទេសចរណ៍កែច្នៃផងដែរ។ ដោយឡែកថ្ងៃនេះ «ប្រជាប្រិយ» សូមធ្វើការណែនាំអ្នកទាំងអស់គ្នាពីតំបន់ទេសចរណ៍ចំនួន ៥ នៅក្នុងខេត្តព្រះវិហារ។ កន្លែងទាំងនោះមានដូចជា ៖

១. ប្រាសាទព្រះវិហារ

ប្រាសាទនេះប្រៀបបីដូចជាបេះដូងនៃខេត្តព្រះវិហារ ដែលស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា ក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយក៏ជាប្រាសាទដែលសង់ឡើងលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែក ស្ថិតលើផ្ទៃដីទំហំ ៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ។

២. ភ្នំត្បែងមានជ័យ

ភ្នំត្បែងមានជ័យ ឬ គេច្រើនហៅថា ភ្នំត្បែង គឺជាភ្នំដែលសម្បូរទៅដោយក្រុមធនធានទេសចរណ៍ជាច្រើនកន្លែងនៅជុំវិញ និង នៅខាងលើភ្នំផ្ទាល់តែម្ដង ហើយវាមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ នៅខាងលើភ្នំវិញមានទឹកធ្លាក់ជាច្រើនកន្លែង និង វាលស្មៅអាចឱ្យភ្ញៀវទេសចរអង្គុយសម្រាកលម្ហែកាយនឹងបរិយាកាសបរិសុទ្ធទៀតផង។ នៅភ្នំត្បែងមានជ័យនេះ មានកន្លែងឱ្យអ្នកទេសចរកម្សាន្តជាច្រើន ដូចជា ហែលទឹក ឬ លេងទឹក គយគន់ថ្ងៃលិច បោះជំរុំ ឬ បោះតង់ ទស្សនាវត្ត ពិកនិច និង កន្លែងផ្សេងៗទៀត។

៣. ប្រាសាទកោះកេរ្តិ៍

ប្រាសាទកោះកេរ្តិ៍ ស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានចម្ងាយប្រមាណ ៤៦០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និង ចម្ងាយប្រមាណ ៦៣ គីឡូម៉ែត្រពីរង្វង់មូលនាគព័ន្ធទីរួមខេត្តព្រះវិហារ។

៤. ទឹកធ្លាក់ បេងកាង

ទឹកធ្លាក់បេងកោង គឺជារមណីយដ្ឋានបែបធម្មជាតិ ដែលមានទេសភាពស្រស់ស្អាត ហើយមានទឹកធ្លាក់ចំនួនពីរជាន់ ដែលមានប្រភពទឹកហូរមកពីភ្នំត្បែង។ រមណីយដ្ឋាននេះសម្បូរព្រៃឈើ ទឹកធ្លាក់ និង មានអាកាសធាតុត្រជាក់។ ទឹកធ្លាក់បេងកោង មានចម្ងាយប្រហែល ២០ គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ ដោយត្រូវធ្វើដំណើរតាមផ្លូវលេខ ៦២ ឆ្ពោះទៅកាន់ស្រុកត្បែងមានជ័យ និង បន្ដដំណើរដោយថ្មើរជើងទើបទៅដល់ទីនោះ។

៥. ទេសចរណ៍ទំនប់ ៩៥

នៅកន្លែងនេះគេច្រើនហៅថា ទំនប់ទេសចរណ៍ ៩៥ មានទីតាំងស្ថិតនៅភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ និង មានចម្ងាយប្រហែល ៥ គីឡូម៉ែត្រ ពីរង្វង់មូលនាគព័ន្ធ។ កន្លែងនេះមាន បឹង ស្រះ ឬ អាង ដែលមានដោយកន្លែងអាចញុំអាហារ កន្លែងលេងទឹក កន្លែងដើរលេងថ្មើរជើងទស្សនាទេសភាពព្រៃភ្នំ និង កន្លែងថតរូបលេងជាច្រើនទៀត៕

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

​​វៀតណាមសព្វថ្ងៃបានក្លាយជាកន្លែងប្រមូលផ្តុំនៃបណ្តាប្រជាជាតិស្រឡាញ់សន្តិភាពនៅលើពិភពលោក
វៀតណាម តែងតែចងចាំ និងថ្លែងអំណរគុណចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃពីមិត្តអន្តរជាតិ
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលជួបប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា
លោក To Lam អគ្គលេខាបក្ស ជួបសវនាការជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា