នារសៀលថ្ងៃទី ១៨ ខែមិនា ស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុងហាណូយបានរៀបចំព្រឹត្តិការណ៍ “ទិវាឥណ្ឌា-អបអរសាទរការបង្រួបបង្រួមក្នុងភាពចម្រុះ” ដោយមានសកម្មភាពជាច្រើនដូចជា ការសម្តែងសិល្បៈ ម្ហូបអាហារ ការតាំងពិពណ៌ផលិតផលវាយនភណ្ឌនិងសិប្បកម្ម។
 |
ប្រធាន VUFO លោក Nguyen Phuong Nga និងលោក Sandeep Arya ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋឥណ្ឌាប្រចាំនៅវៀតណាម បំភ្លឺភ្លើងមុនពេលពិធីបុណ្យ។ |
រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងសំដៅផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ឥណ្ឌា ក៏ដូចជាតភ្ជាប់ការជួបប្រាស្រ័យរវាងប្រជាជនឥណ្ឌា និងវៀតណាមផងដែរ។
ពិធីបុណ្យនេះត្រូវបានរៀបចំឡើងក្នុងឱកាសខួបលើកទី ៧៥ នៃទិវាឯករាជ្យរបស់ឥណ្ឌា ខួបលើកទី ៥០ នៃទំនាក់ទំនងការទូតឥណ្ឌា - វៀតណាម និងអបអរសាទរឆ្នាំប្រធាន G20 របស់ឥណ្ឌា ក៏ដូចជាឆ្នាំអន្តរជាតិនៃគ្រាប់ស្ពៅ ឆ្នាំ ២០២៣ ដែលមហាសន្និបាតអង្គការសហប្រជាជាតិជ្រើសរើស។ មានភ្ញៀវប្រហែល ៥០០ នាក់ រួមមានសហគមន៍ជនឥណ្ឌា និងមិត្តភក្តិវៀតណាមបានចូលរួមព្រឹត្តិការណ៍នេះ។ ទពិធីបុណ្យបានបង្ហាញពីភាពចម្រុះផ្នែកវប្បធម៌របស់ឥណ្ឌា តាមរយៈការសម្តែងវប្បធម៌ សិល្បៈ និងម្ហូបអាហារមកពីតំបន់ផ្សេងៗគ្នា និងការតាំងពិពណ៌ផលិតផលវាយនភណ្ឌ សិល្បៈនិងសិប្បកម្មរបស់ឥណ្ឌាដូចជាគំនូរ henna ឬ mehndi។ ចែករំលែកអំពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក Sandeep Arya បានឲ្យដឹងថា៖ "ទិវាឥណ្ឌាត្រូវបានរៀបចំឡើងតាមគំរូនៃពិធីបុណ្យប្រពៃណីរបស់ឥណ្ឌាដែលបានហៅថា Mela ។ នេះជាព្រឹត្តិការណ៍មួយសម្រាប់សហគមន៍ប្រជាជនដើម្បីជួបជុំគ្នា ចែករំលែកបទពិសោធន៍អំពីវប្បធម៌ ម្ហូបអាហារ និងសិក្សារៀនសុត្រពីគ្នាទៅវិញទៅមក។ នេះក៏ជាមធ្យោបាយសម្រាប់តភ្ជាប់ការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរឥណ្ឌា និងវៀតណាមផងដែរ»៕
 |
គណៈប្រតិភូទស្សនាការតាំងពិព័រណ៍រូបថតនៅក្នុងព្រឹត្តិការណ៍នេះ។ |
 |
ការសម្តែងយូហ្គាក្នុងពិធីបុណ្យ។ |
 |
និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្របានសំដែងរបាំ និងតន្ត្រីដែលណែនាំសិល្បៈវប្បធម៌ឥណ្ឌា។ |
 |
កុមារឥណ្ឌាសម្តែងការច្រៀងនៅក្នុងព្រឹត្តិការណ៍នេះ។ |
 |
ការសម្តែងយូហ្គាក្នុងពិធីបុណ្យ។ |
យោងតាមវិទ្យុសំលេងវៀតណាម
មតិពីមិត្តអ្នកអាន