Trending now

វៀតណាមតែងតែយកចិត្តទុកដាក់លើការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអូស្ត្រាលី

18:59 | 18/03/2023

នារសៀលថ្ងៃទី ១៧ ខែមីនា នៅវិមានប្រធានរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋ បានទទួលជួបលោក Andrew Goledzinowski ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំវៀតណាម។

ហ្វីលីពីននិយាយថា ខ្លួនអាចធ្វើការល្បាតសមុទ្រខាងកើតជាមួយអាមេរិក ជប៉ុន និងអូស្ត្រាលី ហ្វីលីពីននិយាយថា ខ្លួនអាចធ្វើការល្បាតសមុទ្រខាងកើតជាមួយអាមេរិក ជប៉ុន និងអូស្ត្រាលី
អូស្ត្រាលីជួយឧបត្ថម្ភដំណាក់កាលទី ៥ សម្រាប់គម្រោងអតីតនិស្សិតវៀតណាម អូស្ត្រាលីជួយឧបត្ថម្ភដំណាក់កាលទី ៥ សម្រាប់គម្រោងអតីតនិស្សិតវៀតណាម
លោក Vo Van Thuong ប្រធានរដ្ឋ ទទួលជួបលោក Andrew Goledzinowski ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំវៀតណាម
លោក Vo Van Thuong ប្រធានរដ្ឋ ទទួលជួបលោក Andrew Goledzinowski ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំវៀតណាម

លោក Vo Van Thuong ប្រធានរដ្ឋ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់អូស្ត្រាលី ជាពិសេសក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត ហើយជឿជាក់ថា ក្រោមការដឹកនាំរបស់លោក David Hurley អគ្គទេសាភិបាល និងលោក Anthony Albanese នាយករដ្ឋមន្ត្រី អូស្ត្រាលីនឹងកាន់តែអភិវឌ្ឍ ហើយសម្រេចបានសមិទ្ធផលជាច្រើនទៀតនៅពេលខាងមុខនេះ។

លោក Andrew Goledzinowski ឯកអគ្គរដ្ឋទូត បានសម្តែងនូវជំនឿលើទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ហើយស្នើថា ប្រទេសទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការពារជាតិ និងសន្តិសុខ ដែលកំពុងរីកចម្រើន នាពេលកន្លងមក រួមជាមួយនឹងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ថាមពលកកើតឡើងវិញ។ ចំពោះគម្រោងវិនិយោគរបស់អូស្ត្រាលីនៅវៀតណាម លោក Andrew Goledzinowski ឯកអគ្គរដ្ឋទូត មានបំណងចង់ទទួលបានការជួយគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីក្រសួង និងស្ថាប័ននានារបស់វៀតណាម។

លោក Vo Van Thuong ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើការជំរុញទំនាក់ទំនងមិត្តភាព និងដៃគូយុទ្ធសាស្ត្រជាមួយអូស្ត្រាលី។ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំនិងស៊ីជម្រៅ ជាមួយនឹងលទ្ធផលលេចធ្លោជាច្រើន។ លោក Vo Van Thuong បានស្នើឲ្យពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលប្រទេសនីមួយៗមានប្រៀបខ្លាំង ដូចជា បម្រែបម្រួលអាកាសធាតុ បរិស្ថាន កសិកម្ម ទេសចរណ៍ ... ដើម្បីសក្តិសមនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី។ លោក Vo Van Thuong ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា វៀតណាមកំពុងខិតខំធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគសម្រាប់វិនិយោគិនបរទេស រួមទាំងអូស្ត្រាលី តាមរយៈនោះ ពង្រីកសក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី ព្រមទាំង ជំរុញការចាយវាយក្នុងគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍ ដើម្បីនាំមកនូវប្រសិទ្ធភាពជាក់ស្តែងបន្ថែមទៀត៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី