Trending now

ក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការ ឆ្នាំ២០២៣

09:14 | 06/03/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី៤ ខែមីនា នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំបូកសរុបផែនការសហប្រតិបត្តិការ ឆ្នាំ២០២២ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការ ឆ្នាំ២០២៣ រវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា។

ពិធីបុណ្យវត្ត Huong និទាឃរដូវឆ្នាំថោះ បញ្ចស័ក ឆ្នាំ២០២៣ បើកនៅថ្ងៃទី ២៧ មករា ពិធីបុណ្យវត្ត Huong និទាឃរដូវឆ្នាំថោះ បញ្ចស័ក ឆ្នាំ២០២៣ បើកនៅថ្ងៃទី ២៧ មករា
អគ្គលេខាបក្ស លោក Nguyen Phu Trong បានផ្តល់បទសម្ភាសន៍ជាមួយកាសែតឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៣ អគ្គលេខាបក្ស លោក Nguyen Phu Trong បានផ្តល់បទសម្ភាសន៍ជាមួយកាសែតឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៣
សម្តេចក្រឡាហោម ស ខេង ថ្លែងនៅក្នុងកិច្ចប្រជុំ
សម្តេចក្រឡាហោម ស ខេង ថ្លែងនៅក្នុងកិច្ចប្រជុំ

លោកនាយឧត្តមសេនីយ៍ To Lam សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាសហអធិបតីនៃកិច្ចប្រជុំ។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានរំលឹកឡើងវិញនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ក្នុងឆ្នាំ២០២២។ អាស្រ័យលើនោះ ភាគីទាំងពីរបានសម្របសម្រួលជាប្រចាំដើម្បីផ្លាស់ប្តូរស្ថានភាពអន្តរជាតិ និងតំបន់ដែលពាក់ព័ន្ធនឹងស្ថានភាពសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គមក្នុងប្រទេសនីមួយៗ ចែករំលែកព័ត៌មាន ពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់ សម្របសម្រួលក្នុង​ការអនុវត្តផែនការធានាសន្តិសុខ និងសុវត្ថិភាព នៃព្រឹត្តិការណ៍នយោបាយសំខាន់ៗ នៅក្នុងប្រទេសនីមួយៗ។

លោករដ្ឋមន្ត្រី To Lam ថ្លែងនៅក្នុងកិច្ចប្រជុំ
លោករដ្ឋមន្ត្រី To Lam ថ្លែងនៅក្នុងកិច្ចប្រជុំ

ជាពិសេស ក្រសួងនគរបាលវៀតណាមបានគាំទ្រ និងផ្លាស់ប្តូរព័ត៌មាន ជួយក្រសួងមហាផ្ទៃកម្ពុជា ធានាសន្តិសុខ និងបានផ្តល់យោបល់ជូនរាជរដ្ឋាភិបាលកម្ពុជាឲ្យរៀបចំ និងសម្របសម្រួលកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ លើកទី៤១ និងកិច្ចប្រជុំផ្សេងៗទៀត ដែលប្រព្រឹត្តទៅនៅប្រទេសកម្ពុជាដោយជោគជ័យ ធានាសន្តិសុខ ហើយ​និងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ប្រកបដោយជោគជ័យ។

វៀតណាមបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រ ចែករំលែកបទពិសោធន៍ និងគាំទ្រកម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍នយោបាយ វប្បធម៌ និងកីឡា នៅឆ្នាំ២០២៣ ប្រកបដោយជោគជ័យ ដូចជា SEAGAMES 32 និង PARAGAMES និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ព្រមទាំងដាក់ចេញកម្មវិធី និងផែនការសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ជាពិសេសខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។

លោកនាយឧត្តមសេនីយ៍ To Lam   និងសម្តេចក្រឡាហោម ស ខេង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ
លោកនាយឧត្តមសេនីយ៍ To Lam និងសម្តេចក្រឡាហោម ស ខេង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ

នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ To Lam និងសម្តេចក្រឡាហោម ស ខេង បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៣ រវាងក្រសួងនគរបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៥៧ និង ៦៨៖ សហគ្រាសឯកជនមានឱកាសទម្លាយខ្លួននៅក្នុងយុគសម័យឌីជីថល
កាត់បន្ថយពេលវេលាដំណើរការសម្រាប់នីតិវិធីរដ្ឋបាលជាច្រើនក្រោមការគ្រប់គ្រងរបស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ការចេញលក្ខណៈវិនិច្ឆ័យសម្រាប់កម្លាំងពលកម្មបច្ចេកវិទ្យាឌីជីថលដែលមានគុណភាពខ្ពស់
មិត្តភក្តិអន្តរជាតិអបអរសាទរសមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម
លើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្អ ឲ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសវៀតណាម