Trending now

អុំទូកអត់ដឹងទៅណា អាចជិះរថភ្លើងដើរលេងជុំគ្នាតាមខេត្តបាន នេះជាតម្លៃសំបុត្រ

00:00 | 20/08/2023 ឌឹកអាញ់

ឈានចូលមកដល់រដូវវស្សា ការធ្វើដំណើរតាមរយៈរថភ្លើងគឺជាមធ្យោបាយដ៏គួរឱ្យចាប់អារម្មណ៍មួយ ព្រោះថាអ្នកដំណើរអាចគយគន់ទេសភាពរុក្ខជាតិលាស់ខៀវខ្ចី នៅតាមផ្លូវស្រស់ត្រកាល គួរជាទីមនោរម្យ ព្រមទាំងជាបទពិសោធធ្វើដំណើរដ៏ល្អ ដែលប្រិយមិត្តអ្នកចូលចិត្តដំណើរកម្សាន្តគួរសាកល្បង ជាពិសេសក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក និង សំពះព្រះខែ ដែលនឹងកៀកខិតជិតមកដល់ឆាប់ៗនេះ។

ផ្លូវដើរថ្មើរជើងលើ Thuong Thanh បទពិសោធន៍ថ្មីដើម្បីស្វែងរកបេតិកភណ្ឌ Hue ផ្លូវដើរថ្មើរជើងលើ Thuong Thanh បទពិសោធន៍ថ្មីដើម្បីស្វែងរកបេតិកភណ្ឌ Hue
ល្បាក់ទឹកធ្លាក់ Dak Mai - សម្រស់ដ៏អស្ចារ្យនៃភ្នំ និងព្រៃឈើ Binh Phuoc ល្បាក់ទឹកធ្លាក់ Dak Mai - សម្រស់ដ៏អស្ចារ្យនៃភ្នំ និងព្រៃឈើ Binh Phuoc

ទន្ទឹមទៅនឹងការធ្វើដំណើរនៅលើផ្លូវដែកនេះផងដែរ តាមរយៈ Royal Railway Cambodia នៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ បានបញ្ជាក់ពីសេវាកម្មរថភ្លើង ដែលរត់ទៅតាមបណ្ដាខេត្តដែលមានដូចជា ៖

– ភ្នំពេញ » ពោធ៍សាត់

ម៉ោងចេញ 06:40 ព្រឹក ម៉ោងដល់ 11:00 ព្រឹក $7/នាក់

– ភ្នំពេញ » បាត់ដំបង

ម៉ោងចេញ 06:4 0ព្រឹក ម៉ោងដល់ 01:00 រសៀល $8/នាក់

– ពោធ៍សាត់ » ភ្នំពេញ

ម៉ោងចេញ 05:30 ល្ងាច ម៉ោងដល់ 22:00 យប់ $7/នាក់

– បាត់ដំបង » ភ្នំពេញ

ម៉ោងចេញ 03:00 រសៀល ម៉ោងដល់ 22:00 យប់ $8/នាក់

– ភ្នំពេញ » តាកែវ

ម៉ោងចេញ 07:00 ព្រឹក ម៉ោងដល់ 08:40 ព្រឹក $6/នាក់

– ភ្នំពេញ » កែប

ម៉ោងចេញ 07:00 ព្រឹក ម៉ោងដល់ 10:30 ព្រឹក $8/នាក់

– ភ្នំពេញ » កំពត

ម៉ោងចេញ 07:00 ព្រឹក ម៉ោងដល់ 10:40 ព្រឹក $9/នាក់

– ភ្នំពេញ » កំពង់សោម

ម៉ោងចេញ 07:00 ព្រឹក ម៉ោងដល់12:40 ថ្ងៃត្រង់ $10/នាក់៕

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការអះអាងអំពីតួនាទីដ៏សំខាន់របស់កសិករនៅក្នុងយុគសម័យថ្មី
នាយករដ្ឋមន្ត្រី Le Minh Hung ធ្វើកិច្ចពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ៖ ឆ្ពោះទៅរកទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៥០ ប៊ីលីយូនដុល្លារអាមេរិក
ធ្វើឱ្យទំនាក់ទំនងវៀតណាម-កម្ពុជា កាន់តែរីកចម្រើនជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុន
រណសិរ្សមាតុភូមិវៀតណាម និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន
វៀតណាម និងឡាវ ប្រគល់ទទួលឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើន