Trending now

សម្ព័ន្ធអង្គការមិត្តភាពខេត្ត Yen Bai រួមជាមួយសម្បុរសជនប្រគល់សម្លៀកបំពាក់កក់ក្តៅ និងអំណោយតេត ដល់កុមារ

12:00 | 01/08/2023 ឌឹកអាញ់

យុគសម័យ - ថ្មីៗនេះ សម្ព័ន្ធអង្គការមិត្តភាពខេត្ត Yen Bai បានសហការជាមួយម្ចាស់ឧបត្ថម្ភបានអនុវត្តកម្មវិធីប្រគល់អំណោយតេត ដល់កុមារនៅស្រុក Tram Tau និង Van Yen។

Yen Bai៖ ទេសចរណ៍បទពិសោធន៍ Yen Bai៖ ទេសចរណ៍បទពិសោធន៍ "នៅលើបល្ល័ង្ក"
សម្ព័ន្ធអង្គការមិត្តភាពខេត្ត Bac Lieu៖ ជំរុញការធ្វើចលនាធនធានសម្រាប់ការអនុវត្តសុខមាលភាពសង្គម សម្ព័ន្ធអង្គការមិត្តភាពខេត្ត Bac Lieu៖ ជំរុញការធ្វើចលនាធនធានសម្រាប់ការអនុវត្តសុខមាលភាពសង្គម

នាថ្ងៃទី ១៥ មករា សម្ព័ន្ធអង្គការមិត្តភាពខេត្ត Yen Bai បានឲ្យដឹងថា ខ្លួនទើបតែបានសហការជាមួយអង្គការអប់រំ និងបណ្តុះបណ្តាល Apollo វៀតណាម ដើម្បីអនុវត្តកម្មវិធីប្រគល់អំណោយតេត ដល់សិស្សានុសិស្សមកពីសាលាចំនួន ៤ នៅស្រុក Tram Tau។

សម្ព័ន្ធអង្គការមិត្តភាពខេត្ត Yen Bai រួមជាមួយសម្បុរសជនប្រគល់សម្លៀកបំពាក់កក់ក្តៅ និងអំណោយតេត ដល់កុមារ
អំណោយបុណ្យតេតជាង ១៦០០ កញ្ចប់និងសម្លៀកបំពាក់កក់ក្តៅជាង ១.៦០០ ឈុត ត្រូវបានប្រគល់ជូនសិស្សានុសិស្សនៃសាលាចំនួន ០៤ នៅស្រុក Tram Tau (Yen Bai)។

ជាក់ស្តែង សិស្សានុសិស្សម្នាក់ៗទទួលបានសម្លៀកបំពាក់កក់ក្តៅចំនួន ០១ និងកញ្ចប់អំណោយចំនួន ០១ (រួមមាន នំខេក ទឹកដោះគោ ម្សៅស៊ុប ទឹកត្រី ប្រេងឆា...)។ ក្នុងនោះ អំណោយចំនួន ២២០កញ្ចប់ ជូនដល់សិស្សានុសិស្សនៅសាលាមត្តេយ្យ Hoa Mai អំណោយចំនួន ៤២០ ជូនដល់សាលាបឋមសិក្សាជនជាតិភាគតិច និងអនុវិទ្យាល័យ Pinh Ho ឃុំ Pinh Ho។ អំណោយចំនួន ៥០០កញ្ចប់ ជូនដល់សាលាបឋមសិក្សាជនជាតិភាគតិច និងអនុវិទ្យាល័យ Lang Nhi ឃុំ Lang Nhi។ អំណោយចំនួន ៥០០កញ្ចប់ ជូនដល់សាលាបឋមសិក្សាជនជាតិភាគតិច និងអនុវិទ្យាល័យ Ban Mu ឃុំ Ban Mu ដែលមានតម្លៃសរុបជាង ៥៦០លានដុង។

សម្ព័ន្ធអង្គការមិត្តភាពខេត្ត Yen Bai រួមជាមួយសម្បុរសជនប្រគល់សម្លៀកបំពាក់កក់ក្តៅ និងអំណោយតេត ដល់កុមារ
អាវក្តៅចំនួន ១.២០០ ដែលមានតម្លៃសរុបជិត ២៣០ លានដុង ត្រូវបានប្រគល់ជូនសិស្សានុសិស្សចំនួន ១.២០០ នាក់មកពីសាលាចំនួន ០២ នៅស្រុក Van Yen (Yen Bai)។

មុននោះ នាថ្ងៃទី ១១ មករា សហភាពអង្គការមិត្តភាពខេត្ត Yen Bai សហការជាមួយអង្គការអាមេរិក Samaritan's Purse International Relief (SPIR) បានប្រគល់អាវក្តៅចំនួន ១.២០០ ដែលមានតម្លៃសរុបជិត ២៣០ លានដុង ដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ Xuan Tam ឃុំ Xuan Tam និងសាលាបឋមសិក្សា Phong Du Thuong ឃុំ Phong Du Thuong ស្រុក Van Yen ខេត្ត Yen Bai។

សម្ព័ន្ធអង្គការមិត្តភាពខេត្ត Yen Bai រួមជាមួយសម្បុរសជនប្រគល់សម្លៀកបំពាក់កក់ក្តៅ និងអំណោយតេត ដល់កុមារ
ក្រុមអ្នកស្ម័គ្រចិត្តបានថតរូបអនុស្សាវរីយ៍ជាមួយតំណាងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ Xuan Tam ឃុំ Xuan Tam ស្រុក Van Yen (Yen Bai)។

តំណាងការិយាល័យអប់រំ និងបណ្តុះបណ្តាលស្រុក Van Yen បានឲ្យដឹងថា ក្នុងរដូវរងារនៅតំបន់ខ្ពង់រាប កុមារតែងតែទៅសាលារៀនដោយត្រឹមតែពាក់អាវស្តើងក្នុងអាកាសធាតុត្រជាក់ខ្លាំង។ សម្លៀកបំពាក់កក់ក្តៅរបស់ក្រុមអ្នកស្មគ្រ័ចិត្តមានអត្ថន័យ និងជាក់ស្តែងណាស់ ដែលជួយសិស្សានុសិស្សមានសម្លៀកបំពាក់កក់ក្តៅគ្រប់គ្រាន់ដើម្បីជំនះរដូវរងាដ៏ត្រជាក់ ធានាបាននូវសុខភាព និងរួមចំណែកលើកកំពស់គុណភាពនៃការអប់រំរបស់សាលា៕

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា