Trending now

នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាវិនិយោគ BDA Partners (អង់គ្លេស) លោក Andrew Huntley មានសុទិដ្ឋិនិយមចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់វៀតណាម

11:00 | 11/01/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាវិនិយោគ BDA Partners (អង់គ្លេស) លោក Andrew Huntley នាពេលថ្មីៗនេះបានវាយតម្លៃថា វៀតណាមនឹងបន្តជាប្រទេសមួយក្នុងចំណោមប្រទេសសេដ្ឋកិច្ចកម្រិតមធ្យម ដែលមានការអភិវឌ្ឍឆាប់រហ័សបំផុតក្នុងសលលោក ជាមួយនឹងកំណើនសេដ្ឋកិច្ច ៦% នៅក្នុងឆ្នាំ ២០២៣។

Nha Trang៖ ផ្កាអង្គារសិល្ប៍ រីក​ស្គុះស្គាយទទួល​ស្វាគមន៍​រដូវ​ផ្ការីក Nha Trang៖ ផ្កាអង្គារសិល្ប៍ រីក​ស្គុះស្គាយទទួល​ស្វាគមន៍​រដូវ​ផ្ការីក
ភាពស្រស់ស្អាតនៃផ្លូវទៅកាន់ Hoan Chau គឺជាកន្លែងដ៏ល្បីល្បាញបំផុតនៅ Ha Tinh ភាពស្រស់ស្អាតនៃផ្លូវទៅកាន់ Hoan Chau គឺជាកន្លែងដ៏ល្បីល្បាញបំផុតនៅ Ha Tinh
នាយកប្រតិបត្តិ BDA Partners លោក Andrew Huntley។ (ប្រភព៖ BDA Partners)
នាយកប្រតិបត្តិ BDA Partners លោក Andrew Huntley។

លោក Andrew Huntley បានវាយតម្លៃថា ទោះបីជាកំណើនមិនខ្ពស់ដូចអត្រាកំណើនក្នុងឆ្នាំ ២០២២ ក៏ដោយ ក៏អត្រាខាងលើនៅតែស្មើនឹងកំណើនដ៏រឹង មាំដែលវៀតណាមបានកត់ត្រាក្នុងរយៈពេលមុនពេលជំងឺរាតត្បាតកូវីដ ១៩ ផ្ទុះឡើងក្នុងឆ្នាំ ២០១៩។

ទាក់ទងនឹងកម្លាំងចលករជាក់ស្តែងមួយចំនួនលោក Huntley បាននិយាយថាទោះបីជាមិនទាន់វិល ត្រ ឡប់ទៅរកកម្រិតមុនជំងឺរាតត្បាតក៏ដោយ ក៏ភ្ញៀវទេសចរអន្តរជាតិទៅកាន់ប្រទេសវៀតណាមក៏ដូចជាភ្ញៀវទេសចរក្នុងស្រុក បានបង្ហាញពីសញ្ញានៃការស្តារឡើងវិញក្នុងឆ្នាំ ២០២២ ហើយទស្សនវិស័យនេះនឹងកាន់តែប្រសើរឡើងនៅឆ្នាំ ២០២៣នេះ។ វិស័យទេសចរណ៍អាចចាត់ទុកថាជាចំណុចវិជ្ជមានដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២៣។

លើសពីនេះ ការវិនិយោគផ្ទាល់ពីបរទេសក៏នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចវៀតណាមសម្រាប់ឆ្នាំ ២០២៣ នៅពេលដែល ឋានៈរបស់វៀតណាមត្រូវបានលើកកំពស់ក្នុងបញ្ជីជ្រើសសើសរបស់អ្នកវិនិយោគអន្តរជាតិ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ