នាថ្ងៃទី ១០ ខែមករា សម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បានរៀបចំសន្និសីទគណៈប្រធានលើកទី៦ អាណត្តិ ២០១៩-២០២៤ បូកសរុបលទ្ធផលនៃការងារឆ្នាំ ២០២២ អនុវត្តទិសដៅការងារឆ្នាំ ២០២៣ និងអនុម័តលើខ្លឹមសារការងារសំខាន់ៗរបស់ VUFO និងអង្គការសមាជិក។
![]() |
![]() |
ក្នុងឆ្នាំកន្លងមក VUFO បានបំពេញដោយជោគជ័យនូវភារកិច្ចលើគ្រប់វិស័យ និងគោលដៅផ្សេងៗ។ ចំពោះការងារសន្តិភាព សាមគ្គីភាព និងមិត្តភាព VUFO និងអង្គការសមាជិក បានអនុវត្តសកម្មភាពជាក់ស្តែង ឆ្ពោះទៅការតភ្ជាប់ ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពពិសេសរវាងប្រជាជនវៀតណាម និងប្រជាជននៃប្រទេសផ្សេងៗ។
![]() |
លោកស្រី Nguyen Phuong Nga ថ្លែងក្នុងសន្និសីទ |
សកម្មភាពការទូតរវាងប្រជាជននិងប្រជាជនត្រូវបានពង្រីកលើវិស័យជាច្រើន លើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្ត្រ វប្បធម៌ ទឹកដី មនុស្ស និងគោលនយោបាយរបស់វៀតណាម ហើយជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ការងារមិនមែនរដ្ឋាភិបាលបរទេសក៏ត្រូវបានអនុវត្តកាន់តែសកម្មផងដែរ។
ទាក់ទិននឹងការងារឆ្នាំ២០២៣ លោកស្រី Nguyen Phuong Nga ប្រធាន VUFO បានបញ្ជាក់ថា VUFO នឹងបន្តអនុវត្តការទូតរវាងប្រជាជននិងប្រជាជនយ៉ាងសកម្ម និងមានប្រសិទ្ធភាព ក្រោមប្រធានបទ "ការទូតរវាងប្រជាជននិងប្រជាជនបម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម"៕
មតិពីមិត្តអ្នកអាន