Trending now

គំរូទេសចរណ៍សហគមន៍ជាច្រើននៅខេត្ត Quang Tri កំពុងទាក់ទាញភ្ញៀវទេសចរ

13:46 | 12/01/2023 ឌីណា

យុគសម័យ - ខេត្ត Quang Tri ផ្តោតសំខាន់លើការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ជនបទ រួមនឹងការលើកកំពស់សក្តានុពលនៃវិស័យកសិកម្ម វប្បធម៌ និងបរិស្ថានអេកូឡូស៊ីនៃមូលដ្ឋាន។

ពូនជ្រុំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្ត Quang Tri - Savannakhet – Salavan ពូនជ្រុំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្ត Quang Tri - Savannakhet – Salavan
NPA/RENEW ជួយបោសសម្អាតមីន ក្នុងផ្ទៃដីជាង ៩៦.០០០m2 នៅស្រុក Gio Linh ខេត្ត Quang Tri NPA/RENEW ជួយបោសសម្អាតមីន ក្នុងផ្ទៃដីជាង ៩៦.០០០m2 នៅស្រុក Gio Linh ខេត្ត Quang Tri

តំបន់ទេសចរណ៍សហគមន៍ Klu ក្នុងឃុំ Dakrong ស្រុកភ្នំ Dakrong ត្រូវបានវិនិយោគសាងសង់ និងធ្វើអាជីវកម្មក្នុងឆ្នាំ ២០១៤ ទាក់ទាញភ្ញៀវទេសចរណ៍ដោយសម្រស់ព្រៃរវាងភ្នំ និងព្រៃឈើដ៏មហិមា ប្រកបដោយអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Van Kieu។

លោក Nguyen Thanh An អាយុ ៣២ ឆ្នាំមកពីទីរដ្ឋធានី Ha Noi បានចែករំលែកថា៖ តំបន់ទេសចរណ៍សហគមន៍ Klu មានភាពទាក់ទាញ ព្រោះវារក្សាបាននូវលក្ខណៈពិសេសរបស់ប្រជាជនក្នុងតំបន់ ជាពិសេសគឺជនជាតិ Van Kieu។ ទាំងនេះជាផ្ទះខ្ពស់ពីដីដ៏ប្រណិត ភ្លេងគង និងរាំ ការតម្បាញក្រណាត់​ជនជាតិ និងមុខម្ហូបពិសេសៗដូចជា ត្រីត្រជាក់ ក្រឡានដុតបំពង់ឬស្សី ...

គំរូទេសចរណ៍សហគមន៍ជាច្រើននៅខេត្ត Quang Tri កំពុងទាក់ទាញភ្ញៀវទេសចរ
ទឹក​ជ្រោះ​ក្តៅ Klu មាន​ភ្ញៀវ​មក​​ទស្សនា​ជាច្រើន ។ រូបថត៖ qdnd.vn

តំបន់​ជនបទនៃខេត្ត Quang Tri មានគំរូទេសចរណ៍សហគមន៍កាន់តែច្រើនឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរ។ តំបន់ទេសចរណ៍សហគមន៍ទឹកធ្លាក់ Ta Puong នៅភូមិ Trang - Ta Puong ឃុំ Huong Viet ស្រុកភ្នំ Huong Hoa ត្រូវបានជ្រើសរើសដោយអ្នកទេសចរជាច្រើន ដើម្បីទទួលយកបទពិសោធន៍ក្នុងរដូវក្តៅ ដោយសារតែសម្រស់ព្រៃ ភាពអស្ចារ្យ និងទឹកត្រជាក់។ នៅក្នុងស្រុក Huong Hoa ដែរ គម្រោងថាមពលខ្យល់ដើរ​ដោយ​ខ្យល់រាប់សិបត្រូវបានដាក់ឱ្យដំណើរការបង្កើតជាវាលថាមពលខ្យល់ដែល​មានទេសភាពដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ។ ចាប់តាំងពីពេលនោះមក ដំណើរកម្សាន្តទៅទស្សនាវាលថាមពលខ្យល់មានការកើនឡើង បង្កើតការងារ និងលើក​កម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ភ្នំដែលមានតែការងារកសិកម្ម និងរុក្ខាកម្ម។

ក្នុងកំឡុងឆ្នាំ ២០២៣ - ២០២៥ ខេត្ត Quang Tri នឹងផ្តោតសំខាន់លើការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ជនបទ តាមរយៈការវិនិយោគលើការធ្វើឱ្យប្រសើរឡើង និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ជនបទ ដោយភ្ជាប់ជាមួយការអនុវត្តលក្ខណៈវិនិច្ឆ័យកសាងជនបទថ្មី។ ផលិតផលទេសចរណ៍ជនបទត្រូវបានអភិវឌ្ឍជាមួយនឹងលក្ខណៈក្នុងស្រុក។ ខេត្តយកចិត្តទុក​ដាក់លើការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ទេសចរណ៍ជនបទ និងការផ្សព្វផ្សាយទេសចរណ៍ជនបទ; អភិវឌ្ឍទេសចរណ៍ជនបទតាមទិសដៅទេសចរណ៍បៃតង៕

ឌីណា

ទីភ្នាក់ងារសារព័ត៌មានវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម