Trending now

ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

16:16 | 18/06/2020

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៤ យាងចូល ៨៥ ព្រះវស្សានាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ (រូបថត៖ freshnewsasia)

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៤ យាងចូល ៨៥ ព្រះវស្សានាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិនៃព្រះរាជាណាចក្រកម្ពុជា តាងនាមថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សូមថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួរស្តី សិរីមង្គល វិបុលសុខ មហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះជន្មាយុយឺនយូរដើម្បីទ្រង់គង់នៅជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រកម្ពុជាជានិច្ចនិរន្តរ៍តរៀងទៅ។

(ប្រភពព័ត៌មាន: facebook.com/vietnamembassyincambodia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ