Trending now

“ពិធីបុណ្យនិទាឃរដូវ” នៅភូមិវប្បធម៌ - ទេសចរណ៍នៃបណ្តាជនជាតិវៀតណាម

10:39 | 05/01/2023

ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៣ នៅភូមិវប្បធម៌ - ទេសចរណ៍នៃបណ្តាជនជាតិវៀតណាម (ភូមិ Dong Mo ស្រុក Son Tay ទីក្រុងហាណូយ) សកម្មភាពជាច្រើន ក្រោមប្រធានបទ “ពិធីបុណ្យនិទាឃរដូវ” ប្រព្រឹត្តទៅក្នុងគោលបំណងបង្ហាញពិធីបុណ្យ និងទំនៀមទម្លាប់ស្វាគមន៍និទាឃរដូវនៅដើមឆ្នាំថ្មី។

ពិធីបុណ្យនិទាឃរដូវ Con Son - Kiep Bac ឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ពិធីបុណ្យនិទាឃរដូវ Con Son - Kiep Bac ឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣
សកម្មភាពខែមីនា “ពណ៌ខៀវដែលខ្ញុំស្រលាញ់” នៅភូមិវប្បធម៌ និងទេសចរណ៍ជនជាតិវៀតណាម សកម្មភាពខែមីនា “ពណ៌ខៀវដែលខ្ញុំស្រលាញ់” នៅភូមិវប្បធម៌ និងទេសចរណ៍ជនជាតិវៀតណាម

ចំណុចលេចធ្លោនៃ “ពិធីបុណ្យនិទាឃរដូវ” គឺទីផ្សារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីតេត ជាមួយកម្មវិធី “អាហារប្រចាំតំបន់ - ស្វាគមន៍និទាឃរដូវឆ្នាំ ២០២៣” និងកម្មវិធីឧទ្ទេសនាមបេតិកភណ្ឌវប្បធម៌អរូបីតំណាងនៃមនុស្សជាតិ “ចម្រៀង Then របស់ជនជាតិ Tay, ជនជាតិ Nung និងជនជាតិ Thai នៅវៀតណាម”។ ទន្ទឹមនឹងនោះ នៅមានសកម្មភាពឧទ្ទេសនាមបរិយាកាសនៃនិទាឃរដូវរបស់ជនជាតិភាគតិចនៅខាងជើង តាមរយៈការសម្តែងរបាំប្រជាប្រិយ ល្បែងប្រជាប្រិយ និងអាហារប្រចាំតំបន់នៅនិទាឃរដូវ។

“ពិធីបុណ្យនិទាឃរដូវ” នៅភូមិវប្បធម៌ - ទេសចរណ៍នៃបណ្តាជនជាតិវៀតណាម
សកម្មភាពជាច្រើនត្រូវបានរៀបចំក្នុងឱកាសនេះ (រូបថត៖ anninhthudo.vn)

កម្មវិធី “ពិធីបុណ្យនិទាឃរដូវ” មានការចូលរួមពីប្រជាជនជនជាតិភាគតិចប្រមាណ ១០០ នាក់ មកពីជនជាតិចំនួន១៥ (ជនជាតិ Nung, ជនជាតិ Tay ជនជាតិ Mong ជនជាតិ Dao ជនជាតិខ្មែរជាដើម) ដើម្បីឧទ្ទេសនាមវប្បធម៌ ទំនៀមទំលាប់របស់ប្រជាជន និងសកម្មភាពស្វែងយល់អំពីវប្បធម៌ជាច្រើននៅភូមិវប្បធម៌ - ទេសចរណ៍នៃបណ្តាជនជាតិវៀតណាម។

ក្នុងឱកាសនេះដែរ នៅក្នុងភូមិមានសកម្មភាពតុបតែងលម្អ និងការរៀបចំបរិយាកាសស្វាគមន៍បុណ្យចូលឆ្នាំថ្មី ស្របតាមទំនៀមទម្លាប់របស់ជនជាតិភាគតិច សកម្មភាពផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងល្បែងប្រជាប្រិយក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីតេត។ល៕

kh.qdnd.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង