Trending now

ប៉ុស្ដិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ Binh Hiep (វៀតណាម) ផ្តល់អាហារូបករណ៍ដល់សិស្សកម្ពុជា

11:00 | 04/01/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី២ ខែមករា ដោយទទួលការផ្ទេរសិទ្ធិពីថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ Long An មេបញ្ជាការប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ Binh Hiep បានអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងប្រគល់អាហារូបករណ៍ដល់សិស្សានុសិស្សនៅកម្ពុជា។

ក្រុមបេសកកម្មមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ទៅទស្សនា និងចែករំលែកបទពិសោធន៍នៅខេត្ត Binh Duong (វៀតណាម) ក្រុមបេសកកម្មមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ទៅទស្សនា និងចែករំលែកបទពិសោធន៍នៅខេត្ត Binh Duong (វៀតណាម)
«សមុទ្រគ្មានទីបញ្ចប់» (ខេត្ត Thai Binh - វៀតណាម) «សមុទ្រគ្មានទីបញ្ចប់» (ខេត្ត Thai Binh - វៀតណាម)
ប៉ុស្ដិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ Binh Hiep ប្រគល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រោមកម្មវិធី “ជួយឧបត្ថម្ភសិស្សទៅសាលារៀន” (រូបថត៖​ baobienphong)
ប៉ុស្ដិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ Binh Hiep ប្រគល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រោមកម្មវិធី “ជួយឧបត្ថម្ភសិស្សទៅសាលារៀន” (រូបថត៖​ baobienphong)

អញ្ជើញចូលរួមពិធីបើកនៅអនុវិទ្យាល័យថ្មី ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ព្រះរាជាណាចក្រកម្ពុជា មេបញ្ជាការប៉ុស្ដិ៍ការពារព្រំដែននៃច្រកទ្វារអន្តរជាតិ Binh Hiep បានអបអរសាទរចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទទួលបានជោគជ័យជាច្រើនក្នុងឆ្នាំសិក្សាថ្មី។ ក្នុងឱកាសនេះ ប៉ុស្ដិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ Binh Hiep បានប្រគល់អាហារូបករណ៍ចំនួន ២ កញ្ចប់ (៦ លានដុង / មួយកញ្ចប់អាហារូបករណ៍) ដល់សិស្សានុសិស្សចំនួន ២ នាក់ ក្រោមកម្មវិធី “ជួយឧបត្ថម្ភសិស្សទៅសាលា​រៀន”។

លោកវរសេនីយ៍ទោ Nguyen Van Nam ប្រធាននយោបាយនៃប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ Binh Hiep បានឲ្យដឹងថា កម្មវិធី “ជួយឧបត្ថម្ភសិស្សទៅសាលារៀន” បាននាំមកនូវលទ្ធផលជាក់ស្តែង ជួយដល់សិស្សក្រីក្រជាច្រើននៅតាមតំបន់ព្រំដែនបន្តទៅសាលារៀន។ នាពេលខាងមុខ អង្គភាពបន្តសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានដើម្បីជួយសិស្សដែលមានស្ថានភាពលំបាកខ្លាំង។

បន្ទាប់ពីរយៈពេល ៧ ឆ្នាំនៃការអនុវត្តកម្មវិធី ប៉ុស្ដិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ Binh Hiep បានប្រគល់អាហារូបករណ៍ចំនួន ៤២ កញ្ចប់ ដល់សិស្សវៀតណាម និងសិស្សកម្ពុជា ដែលក្នុងមួយកញ្ចប់មានតម្លៃ ៦ លានដុង។ ថវិកានេះត្រូវបានបរិច្ចាគដោយកម្មាភិបាល និងយុទ្ធជនក្នុងអង្គភាព៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម