Trending now

ស្វែងយល់ពីវិមានរបស់ស្តេច Meo នៅលើខ្ពង់រាបថ្ម Dong Van

09:57 | 04/01/2023 ឌីណា

យុគសម័យ - វិមានរបស់ស្តេច Meo ដែល​គេ​ស្គាល់​ជាគេហដ្ឋានរបស់ត្រកូល​ Vuong ស្ថិត​ក្នុង​ជ្រលង​ភ្នំ​ក្នុង​ឃុំ Sa Phin ស្រុក Dong Van ខេត្ត Ha Giang។

វៀតណាមពង្រឹងការផ្សព្វផ្សាយខេត្ត Ha Giang ទៅកាន់ប្រទេសអាស៊ែបៃហ្សង់ វៀតណាមពង្រឹងការផ្សព្វផ្សាយខេត្ត Ha Giang ទៅកាន់ប្រទេសអាស៊ែបៃហ្សង់
កម្មាភិបាលនិងយុទ្ធជនការពារព្រំដែននៃស្រុកព្រំដែន Meo Vac មានភាពរឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹង កូវីដ-១៩ កម្មាភិបាលនិងយុទ្ធជនការពារព្រំដែននៃស្រុកព្រំដែន Meo Vac មានភាពរឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹង កូវីដ-១៩
ស្វែងយល់ពីវិមានរបស់ស្តេច Meo នៅលើខ្ពង់រាបថ្ម Dong Van
ស្ថិតនៅចម្ងាយប្រហែល 125 គីឡូម៉ែត្រពីកណ្តាលទីក្រុង Ha Giang និងប្រហែល 25 គីឡូម៉ែត្រពីខ្ពង់រាបថ្ម Dong Van វិមានរបស់ស្តេច Meo (ឃុំ Sa Phin ស្រុក Dong Van ខេត្ត Ha Giang) មានផ្ទៃដីជិត 3,000 ម៉ែត្រការ៉េ។ វិមាននេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងឈ្មោះ និងបុព្វ​ហេតុ​របស់ឪពុក និងកូនប្រុស ពីរនាក់ជា​ជនជាតិ Mong គឺស្តេច Meo Vuong Chinh Duc និងកូន​ប្រុស​របស់គាត់ Vuong Chi Sinh ។
ស្វែងយល់ពីវិមានរបស់ស្តេច Meo នៅលើខ្ពង់រាបថ្ម Dong Van

ការសាងសង់បានចាប់ផ្តើមនៅដើមឆ្នាំ 1898 ហើយត្រូវបានបញ្ចប់ជាផ្លូវការ បន្ទាប់ពីការសាងសង់ជិត 10 ឆ្នាំ នាក្នុងឆ្នាំ 1907 ។ នៅឆ្នាំ 1993 វិមាន​នេះត្រូវបានចាត់ចំណាត់ថ្នាក់ជាតិជាកេរ្តិ៍​ដំណែលវប្បធម៌ ដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍របស់ប្រទេសជាតិ។

ស្វែងយល់ពីវិមានរបស់ស្តេច Meo នៅលើខ្ពង់រាបថ្ម Dong Van
ស្ថាបត្យកម្មនៃវិមាននេះ បាន​កសាងតាមស្ថាបត្យកម្មនៃបន្ទាយនៃរាជវង្ស Qing ប្រទេសចិន រួមផ្សំជាមួយនឹងក្បួន​រចនារបស់ជនជាតិ Mong និងជ្រើសរើសជាមួយស្ថាបត្យកម្មបារាំងដូចជាឡ​ដុត បន្ទាយ...
ស្វែងយល់ពីវិមានរបស់ស្តេច Meo នៅលើខ្ពង់រាបថ្ម Dong Van

វិមានរបស់ស្តេច Meo ហ៊ុំព័ទ្ធដោយសួនច្បារដែលមានដើមឈើជាច្រើនប្រភេទ

ស្វែងយល់ពីវិមានរបស់ស្តេច Meo នៅលើខ្ពង់រាបថ្ម Dong Van
ខ្លោងទ្វារថ្មដ៏ប្រណិត ត្រូវបានធ្វើពីបន្ទះថ្មក្រានីតដែលឆ្លាក់យ៉ាងប្រណិត។
ស្វែងយល់ពីវិមានរបស់ស្តេច Meo នៅលើខ្ពង់រាបថ្ម Dong Van
វិមាន​នេះ​បាន​ចែក​ជា​បីល្វេងរួម​មាន​ល្វេងខាងមុខ ល្វេងកណ្តាល និងល្វេងចុង​ក្រោយ ដែលមានបន្ទប់​ធំតូច ៦៤ អាចផ្ទុកមនុស្សបានប្រហែល ១០០ នាក់។
ស្វែងយល់ពីវិមានរបស់ស្តេច Meo នៅលើខ្ពង់រាបថ្ម Dong Van
ស្វែងយល់ពីវិមានរបស់ស្តេច Meo នៅលើខ្ពង់រាបថ្ម Dong Van
ស្វែងយល់ពីវិមានរបស់ស្តេច Meo នៅលើខ្ពង់រាបថ្ម Dong Van
នៅចន្លោះនៃ​ជួរ​ផ្ទះ​ឈើ 2 ជាន់ដែលបិទជិតគឺជាបរិវេណធំទូលាយពោរពេញដោយពន្លឺ។ ជាមួយនឹងការចំណាយសាងសង់សរុប ១៥ ពាន់ដុងប្រាក់សឥណ្ឌូចិននៅពេលនោះ ស្មើនឹង ១៥០ ពាន់លានដុង នាពេលបច្ចុប្បន្ននេះ ។ វាគឺជាកន្លែងទាក់ទាញភ្ញៀវទេសចរជាច្រើននៅពេលមក Ha Giang ។
ស្វែងយល់ពីវិមានរបស់ស្តេច Meo នៅលើខ្ពង់រាបថ្ម Dong Van
ខ្លោងទ្វារថ្មដ៏ប្រណិតដែលធ្វើពីបន្ទះថ្មក្រានីតឆ្លាក់យ៉ាងប្រណិត។ ការរចនាទាំងអស់មានលក្ខណៈប្លែក និងទំនើប ដែលទាក់ទាញអ្នកទស្សនាជាច្រើន។

ឌីណា

vtc.com

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី