ក្នុងបរិបទដែលស្ថានភាពពិភពលោកបន្តវិវឌ្ឍដោយមិនអាចទាយទុកជាមុនបាន ហើយប្រទេសជាតិនៅតែជួបការលំបាកជាច្រើន ប៉ុន្តែដោយមានការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរួមគ្នា ប្រជាជនយើងទាំងមូលប្រាកដជានឹងអនុវត្តបានជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ដែលនាំប្រទេសជាតិកាន់តែអភិវឌ្ឍ ខ្លាំងក្លា និងវិបុលភាព។
![]() |
![]() |
![]() |
លោក Nguyen Phu Trong អគ្គលេខាបក្ស។ |
នេះជាការបញ្ជាក់របស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមក្នុងឱកាសទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ ២០២៣ និងខួបលើកទី ៩៣ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ / ៣ កុម្ភៈ ២០២៣)។
លោកអគ្គលេខាបក្សមានប្រសាសន៍ថា ឆ្នាំនេះ វៀតណាមសម្រេចបាន និងលើសពី ១៤/១៥ នៃចំនួនគោលដៅដែលបានដាក់ចេញ។ កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមសម្រេចបានប្រហែល ៨% ខ្ពស់ជាងផែនការដែលបានកំណត់គឺ ៦ ទៅ ៦.៥%។ ទំហំពាណិជ្ជកម្មនៃការនាំចូល និងនាំចេញសរុបបានឈានដល់កំណត់ត្រាជាង ៧៣០ ពាន់លានដុល្លារអាមេរិក កើនឡើង ១០% បើធៀបនឹងឆ្នាំ ២០២១។ វៀតណាមបន្តស្ថិតក្នុងក្រុមប្រទេសចំនួន ២៥ ដែលមានសេដ្ឋកិច្ចនាំមុខគេក្នុងវិស័យពាណិជ្ជកម្ម។
ស្តីពីទំនាក់ទំនងអន្តរជាតិ និងកិច្ចការបរទេស លោក Nguyen Phu Trong អគ្គលេខាបក្ស បានលើកច្បាស់ថា សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ បានកំណត់៖ អនុវត្តគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ; ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មទំនាក់ទំនងកិច្ចការបរទេស។ វៀតណាមជាមិត្ត ដៃគូដែលអាចទុកចិត្តបាន ជាសមាជិកយ៉ាងសកម្ម និងមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ ដោយស្មារតីផ្តួចផ្តើមគំនិតវិជ្ជមាន និងការទទួលខុសត្រូវខ្ពស់ វៀតណាមបានអនុវត្តការទទួលខុសត្រូវអន្តរជាតិជាច្រើនដូចជា៖ សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ...; ចាត់តាំងកម្មាភិបាល និងយុទ្ធជនរាប់រយនាក់ទៅចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ក្នុងឱកាសនេះ លោក Nguyen Phu Trong អគ្គលេខាបក្ស បានផ្ញើជូនជនរួមជាតិ យុទ្ធជនទូទាំងប្រទេស អាណិកជននៅក្រៅប្រទេស និងមិត្តភក្តិអន្តរជាតិ នូវសេចក្តីជូនពរឆ្នាំថ្មី សុខភាពល្អ សុភមង្គល ជោគជ័យគ្រប់ភារកិច្ច៕
មតិពីមិត្តអ្នកអាន