Trending now

រដ្ឋមន្រ្តីសាធារណការ បញ្ជាក់​ពី​គម្រោងសង់ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​នៅខេត្តក្រចេះ

16:19 | 10/06/2020

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​បញ្ជាក់​ថា ការសិក្សា​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់ទន្លេមេគង្គ​ក្នុងខេត្តក្រចេះ ទៅខេត្តកំពង់ធំ ត្រូវបានបញ្ចប់រួចរាល់ហើយ និង​ត្រៀមស្នើសុំកម្ចីសាងសង់ពីប្រទេសចិន។ លោកថ្លែង​ដូច្នេះ ក្នុងពេល​ចុះត្រួតពិនិត្យ​ផ្លូវជាតិលេខ៧ (ក្រចេះ-ត្បូងឃ្មុំ) នាព្រឹកថ្ងៃទី១០ ខែ​មិថុនា ឆ្នាំ​២០២០។

ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង

លោកបាន​លើកឡើង​យ៉ាងដូច្នេះថា៖ «ការ​សិក្សានេះ​បានចប់សព្វគ្រប់អស់ហើយ។ សៀវភៅឯកសារនេះ មានទាំងអស់ ត្រៀម​តែក្រសួង​សាធារណការ និងដឹកជញ្ជូន និង​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សា​គ្នា ចរចាតម្លៃជាមួយ​ក្រុមហ៊ុនសាងសង់ មានការឯកភាព​ពីសម្តេចហើយ ទើបក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើលិខិតស្នើទៅចិន ដើម្បីសុំប្រាក់កម្ចី»។

គួរ​រំលឹកថា ក្នុងពិធីសម្ពោធសាកលវិទ្យាល័យ​ក្រចេះ នៅក្នុងខេត្តក្រចេះ កាលពីខែមេសា ឆ្នាំ​២០១៨ សម្តេច ហ៊ុន សែន បាន​ប្រកាស​សាងសង់ស្ពាន​ឆ្លងកាត់ទន្លេមេគង្គ​ក្នុងខេត្តនេះ ដើម្បី​បង្កើត​ការងាយស្រួល​ដល់​ទំនាក់ទំនង​រវាង​អ្នកនៅខេត្តក្រចេះ ជាមួយ​អ្នកខេត្តកំពង់ធំ និងសៀមរាប។ សម្តេច​អះអាង​ថា ប្រសិន​បើ​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​នេះ​ពីខេត្ត​ក្រចេះ ទៅកាន់​ខេត្ត​កំពង់ធំ គឺ​មាន​ចម្ងាយ​តែ ១២៩គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ៕

(ប្រភពព័ត៌មាន: kleykley.sabay.com.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ