យុគសម័យ - បណ្តាខេត្តមានឆ្នេរសមុទ្រនៅភាគកណ្តាល ដែលភាគច្រើនមានព្រំប្រទល់ជាប់សមុទ្រ។ នេះក៏ជាតំបន់មួយដែលមានឆ្នេរសមុទ្រស្អាតៗជាច្រើនដែលទាក់ទាញភ្ញៀវទេសចរ។
![]() |
![]() |
ទីក្រុង Da Nang
ទីក្រុង Da Nang តែងតែជាគោលដៅទេសចរណ៍ដែលធ្លាប់ស្គាល់នៅពេលនិយាយអំពីទេសចរណ៍នៅភាគកណ្តាល។ ភាពស្និទ្ធស្នាល និងសុខដុមរមនានៃទីក្រុង បូករួមទាំងទេសភាពប្លែកៗ និងស្រស់ស្អាតរាប់មិនអស់នៅទីនេះ ដែលចាត់ទូកដូចជា "ឋានសួគ៌លោកីយ៍" សម្រាប់ភ្ញៀវទេសចរណ៍ទាំងអស់តាំងពីចាស់រហូតដល់ក្មេង ដើម្បីស្វែងយល់ និងធ្វើដំណើររបស់ពួកគេ។
![]() |
ទីក្រុង Da Nang មានភាពល្បីល្បាញ ដោយសារមានតំបន់ទេសចរណ៍ដូចជា៖ ភ្នំ Ba Na ឆ្នេរសមុទ្រ My Khe វត្ត Linh Ung; ភ្នំ Ngu Hanh Son កោះ Ly Son ស្ពានចំនួន៣ ស្ពានទន្លេ Han ស្ពាន Rong ស្ពាន Quay...
![]() |
ភ្ញៀវមកលេងនៅទីក្រុង Da Nang គរតែហូបមុខម្ហូបពិសេសនៃតំបន់នេះ ដូចជា នំបញ្ចុកសាច់គោ Da Nang នំបាញ់ចែវ - នំបាញ់ត្រាងជាមួយសាច់ជ្រូក នំបញ្ចុកគ្រឿងសមុទ្រ Da Nang...
ទីក្រុង Hoi An ខេត្ត Quang Nam
ទីក្រុង Hoi An ស្ថិតនៅក្នុងខេត្ត Quang Nam ដែលមានទីតាំងនៅក្បែរទន្លេ Thu Bon ហើយល្បីល្បាញខាងស្ថាបត្យកម្មទីក្រុងបុរាណ និងវប្បធម៌ដែលត្រូវបានថែរក្សា តាំងពីទសវត្សរ៍ទី ៨០ ចុងសតវត្សទី ២០ រហូតមកដល់បច្ចុប្បន្ន។ ទីក្រុងបុរាណ Hoi An ក៏ជាកន្លែងប្រមូលផ្តុំវប្បធម៌ផ្សេងៗគ្នាដូចជា វៀតណាម ចិន ជប៉ុន និងអឺរ៉ុប។
![]() |
រូបថត៖ Luu Huong |
មកទីនេះ ភ្ញៀវទេសចរនឹងមិនអាចឈប់មើលផ្លូវបុរាណដែលលាបពណ៌លឿង ដំបូលប្រក់ក្បឿងពណ៌ក្រហមលាយឡំដោយពណ៌ស្លែ ជួរដើមផ្កាក្រណាត់ពណ៌ក្រហមភ្លឺ នៅមេឃមួយចំហៀង និងភ្លើងបំភ្លឺផ្លូវចម្រុះពណ៌… ទាំងអស់បញ្ចូលគ្នាក្លាយទៅជាទេសភាពដ៏ស្រស់ស្អាតបំផុត ទាក់ទាញភ្ញៀវទេសចរណ៍ វៀតណាម និងមិត្តភក្តិអន្តរជាតិ។
អាហារសម្រន់ពីប្រៃទៅបង្អែម ដែលទាក់ទាញភ្ញៀវជាច្រើននាក់ ដូចជា៖ បាយមាន់ Hoi An, Cao Lau, គុយទាវ នំបុ័ងPhuong, នំប៉ាវ, លៀសឆា...
ទីក្រុង Nha Trang
Nha Trang គឺជាទីក្រុងសមុទ្រនិងជាមជ្ឈមណ្ឌលទេសចរណ៍នៃខេត្ត Khanh Hoa។ និយាយអំពីទីក្រុង Nha Trang គេនឹងលើកឡើងនូវសមុទ្រ ព្រោះសមុទ្រនៅខេត្ត Nha Trang មិនត្រឹមតែហ៊ុំព័ទ្ធទីក្រុង ធ្វើឱ្យទីក្រុងកាន់តែត្រជាក់ប៉ុណ្ណោះទេ ប៉ុន្តែនៅទីនេះក៏ជាសមុទ្រមួយក្នុងចំណោមបណ្តាសមុទ្រដែលត្រូវបានទទួលស្គាល់ជាសមុទ្រដ៏ស្រស់ស្អាតបំផុត នៅលើពិភពលោក ដោយមានទឹកសមុទ្រពណ៌ខៀវស្រងាត់ ខ្សាច់ពណ៌ស និងជួរដើមដូងដ៏រ៉ូមែនទិក និងសុខសាន្ត។
![]() |
រូបថត៖ Hua Thao Nguyen |
ក្រៅពីសមុទ្រ ភ្ញៀវទេសចរក៏មិនភ្លេចទៅទស្សនាកន្លែងទេសចរណ៍ល្បីៗ នៅទីក្រុង Nha Trang ដូចជា វិទ្យាស្ថានមហាសមុទ្រ ផ្សារ Dam ប្រាសាទ Ponagar រួមជាមួយនឹងប្រជុំកោះដ៏ស្រស់ស្អាតដូចជា កោះ Binh Ba កោះ Hon Tre កោះ Hon Tam កោះ Diep Son កោះHon Ong កោះ Hon Mun …
ម្ហូបពិសេសនៅ Nha Trang ធ្វើពីគ្រឿងសមុទ្រ ដែលល្បីជាងគេគឺ នំបញ្ចុកប្រហិតត្រី ញាំត្រីចាហួយ នំបញ្ចុកត្រីចាហួយ នំបាញ់កាញ កាំប្រមាសមុត្រ ... គួរឱ្យទាក់ទាញ។
ខេត្ត Phu Yen
![]() |
រូបថត៖ ទេសចរណ៍ខេត្ត Phu Yen |
Phu Yen ជាតំបន់ទេសចរណ៍មួយដែលកំពុងទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក និងបរទេសកាន់តែច្រើន ដោយសារវាមានសោភ័ណភាពអស្ចារ្យ។ ខេត្ត Phu Yen មានភាពល្បីល្បាញ ដោយសារផ្ទាំងថ្មីធំត្រួតលើគ្នាដែលបង្កើតចំណាប់អារម្មណ៍សម្រាប់អ្នកចូលចិត្តដំណើរការផ្សងព្រេង ឬកំពូលជម្រាលដែលមានខ្យល់បក់ខ្លាំង និងឆ្នេរដ៏ខៀវស្រងាត់។ កន្លែងល្បីៗ នៅខេត្ត Phu Yen អាចត្រូវបានគេនិយាយដូចជាទំនប់ Dong Cam ដែលមានព្រែកចំនួន ២ ក្នុងតំបន់គឺ បញ្ចូលទឹកក្នុងឈូងសមុទ្រ Vung Ro , Ganh Den, Ganh Da Dia , បង្គោលភ្លើងហ្វា Dai Lanh ប៉ម Nhan ទន្លេ Da Rang,...
ក្នុងនាមជាទីក្រុងដែលមានសមុទ្រ និងវាលទំនាប ខេត្ត Phu Yen មានមុខម្ហូបពិសេសៗ ឆ្ងាញ់ និងទាក់ទាញជាច្រើនដូចគ្រំស្រះ O Loan នំហយគ្រឿងក្នុងជ្រូក, ភ្នែកត្រីធូណា បាយមាន់ Phu Yen…
ទីក្រុង Quy Nhon - ខេត្ត Binh Dinh
ទីក្រុង Quy Nhon ខេត្ត Binh Dinh ត្រូវបានគេស្គាល់ថាទេសភាពស្រស់ស្អាតដូចក្នុងកំណាព្យ ។ ជាមួយនឹងសម្រស់ធម្មជាតិ ទីក្រុង Quy Nhon មានកន្លែងទេសចរណ៍ល្បីៗជាច្រើន ដូចជាកោះ Yen Quy Nhon ស្ពានឆ្លងស្រះ Thi Nai Eo Gio, កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រចាមបុរាណ បង្គោលភ្លើងហ្វារ Cu Lao Xanh ,កោះ Ky Co កោះ...
![]() |
មុខម្ហូបដ៏ល្បីរបស់ខេត្ត Quy Nhon ជានំប៉័ង lagu នំបាញចែវ នំបាញហយបបរគ្រឿងក្នុងជ្រូក ណែមអាំង ... មិនធ្វើឲ្យភ្ញៀវខកចិត្តទេ។
ខេត្ត Binh Thuan
Binh Thuan គឺជាខេត្តមួយល្បីល្បាញដោយសារតំបន់ទេសចរណ៍ធម្មជាតិ និងថ្មីប្លែកៗ ក្នុងនោះល្បីល្បាញបំផុតនោះគឺទីក្រុង Phan Thiet ដែលទាក់ទាញយុវនដែលចូលចិត្តស្វែងយល់នូវទឹកដីនេះ។
![]() |
រូបថត៖ Thu Quynh |
ជាខេត្តជាប់សមុទ្រ កន្លែងល្បីៗនៅទីនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងរលកសមុទ្រដ៏ទន់ភ្លន់ វាលខ្សាច់ពណ៌សល្អដូចជា Mui Ke Ga - តំបន់សមុទ្រដែលពោរពេញដោយពន្លឺព្រះអាទិត្យ និងខ្យល់ កោះ Phu Quy ដ៏បរិសុទ្ធ ខ្សាច់ Dunes Bau Trang Cu Lao Cau ...
អាហារឆ្ងាញ់ៗនៅក្នុងសមុទ្រនេះ មានដូចជា គ្រឿងសមុទ្រ នំបាញហយគ្រឿងក្នុងជ្រូក នំបាញ can ...
ខេត្ត Ninh Thuan
Ninh Thuan គឺជាតំបន់ឆ្នេរសមុទ្រពោរពេញទៅដោយពន្លឺថ្ងៃ និងខ្យល់ខ្លាំងបំផុតនៅក្នុងភាគកណ្តាល អាកាសធាតុស្ងួត និងក្តៅពេញមួយឆ្នាំ ព្រោះវាកម្រមានភ្លៀងធ្លាក់។
![]() |
រូបថត៖ La Huyen My |
ខេត្ត Ninh Thuan មានភាពល្បីល្បាញដោ យសារតំបន់ទេសចរណ៍សមុត្រពណ៌ខៀវស្រងាត់ សុខសាន្ត និងព្រៃដូចជា ឈូងសមុទ្រ Vinh Hy, Hang Rai, ឆ្នេរសមុទ្រ Ninh Chu, ឆ្នេរសមុទ្រ Ca Na, ប្រាសាទ Po Klong Garai, ចំការដាំទំពាំងបាយជូរ ...
មកដល់ Ninh Thuan ភ្ញៀវគួរតែពិសេសមុខម្ហូបពិសេសរបស់ខេត្ត Ninh Thuan ញាំត្រី Ninh Thuan នំបញ្ចុកត្រីចាហួយ និងផលិតផលទំពាំងបាយជូរ ...

Vietnamnet
មតិពីមិត្តអ្នកអាន