Trending now

ការបើកស៊េរីព្រឹត្តិការណ៍ទិវាហ្វើ ឆ្នាំ ២០២២ នៅ Nam Dinh

16:13 | 10/01/2023 ឌឹកអាញ់

យុគសម័យ - ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ នៅទីក្រុង Nam Dinh កាសែត Nam Dinh កាសែត Tuoi Tre សហការជាមួយសមាគមវប្បធម៍ម្ហូបអាហារវៀតណាម និងគណៈកម្មាធិការប្រជាជនខេត្ត Nam Dinh រៀបចំព្រឹត្តិការណ៍ទិវាហ្វើ ជាបន្តបន្ទាប់នាថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ ក្រោមប្រធានបទ “Vietnamese Pho - The Convergence of Essence”។

វៀតណាម​អាច​នឹង​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ទំនិញ​កំពូល​ទាំង ៧ របស់​អាមេរិក​ក្នុង​ឆ្នាំ ២០២២ វៀតណាម​អាច​នឹង​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ទំនិញ​កំពូល​ទាំង ៧ របស់​អាមេរិក​ក្នុង​ឆ្នាំ ២០២២
Mekong Starup លើកទី១ ឆ្នាំ ២០២២ – កសិកម្មទំនើប បន្សាំការប្រែប្រួលអាកាសធាតុ Mekong Starup លើកទី១ ឆ្នាំ ២០២២ – កសិកម្មទំនើប បន្សាំការប្រែប្រួលអាកាសធាតុ

បន្ទាប់ពីរយៈពេល ៥ ឆ្នាំនៃការប្រារព្ធឡើងផ្លាស់វេនគ្នានៅទីក្រុងហូជីមិញ និងហាណូយ ឆ្នាំនេះ ទិវាហ្វើ ថ្ងៃទី១២ ខែធ្នូ ត្រូវបាននាំយកទៅ Nam Dinh ដែលជាកន្លែងមានគុណូបការៈដ៏ធំធេងក្នុងការអភិវឌ្ឍន៍ ហ្វើ ទៅគ្រប់ទីកន្លែង។ នាព្រឹកថ្ងៃទី ១១ ខែធ្នូ ព្រឹត្តិការណ៍ទិវាហ្វើ ឆ្នាំ ២០២២ ត្រូវបានបើកជាផ្លូវការនៅសួន Vi Xuyen (ទីក្រុង Nam Dinh) ដោយមានសកម្មភាពជាច្រើនសម្រាប់សាធារណជន។ ក្រៅពីការណែនាំ និងរីករាយជាមួយម៉ាកហ្វើដ៏ល្បីល្បាញរបស់ណាម ឌិញ សាធារណជនក៏មានឱកាសរីករាយជាមួយរសជាតិនៃ ហ្វើ Nam, ហ្វើ Ha Noi, ហ្វើ Sam Ngoc Linh,...

Khai mạc chuỗi sự kiện Ngày của Phở 2022 tại Nam Định

អ្នកកាសែត Le The Chu និពន្ធនាយកនៃកាសែត Tuoi Tre បានថ្លែងសុន្ទរកថាបើក៖ “នៅ Gala ទិវាហ្វើ ថ្ងៃនេះ Nam Dinh មានតូបចំនួន ១០ ពីម៉ាកយីហោល្បីៗនៅទីនេះនៅ Thanh Nam ដើម្បីឧទ្ទេសនាមដល់អតិថិជនដែលនៅឆ្ងាយ។​ ហើយ​អ្នក​ដែល​មក​ពី​ឆ្ងាយ​ក៏​នាំ​មក​វិញ​នូវ​ម៉ាកហ្វើ ដែល​មាន​លក្ខណៈ​ពិសេស​ដោយ​នាំ​អត្តសញ្ញាណ​របស់​ខ្លួន​ទៅ​តាម​តំបន់​នីមួយៗ ដើម្បី​ណែនាំ​ដល់​ប្រជាជន​នៅ Nam Dinh»។

ការបើកស៊េរីព្រឹត្តិការណ៍ទិវាហ្វើ ឆ្នាំ ២០២២ នៅ Nam Dinh

លោក La Quoc Khanh - អនុប្រធានសមាគមវប្បធម៍ធ្វើម្ហូបវៀតណាម (VCCA) បានឲ្យដឹងថា ក្រៅពីហ្វើ Nam Dinh មានមុខម្ហូបប្លែកពីគេក្នុងភាពចម្រុះ ដែលមានតម្លៃវប្បធម៌ប្រពៃណី។ នេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដូច្នេះខេត្ត Nam Dinh ត្រូវបង្កើនការផ្សព្វផ្សាយ និងជំរុញ ដើម្បីឲ្យភ្ញៀវទេសចរណ៍មកទីនេះទទួលបានអាហារឆ្ងាញ់ៗ។

ការបើកស៊េរីព្រឹត្តិការណ៍ទិវាហ្វើ ឆ្នាំ ២០២២ នៅ Nam Dinh

Gala ទិវាហ្វើ ប្រចាំឆ្នាំ ថ្ងៃទី១២ ខែធ្នូ រួមមានសកម្មភាពដ៏មានអត្ថន័យជាច្រើន ដូចជាព្រឹត្តិការណ៍ពិសោធន៏ហ្វើ ជាមួយសិប្បករជូនឯកអគ្គរដ្ឋទូតស្ត្រីនិង​ ភរិយាឯកអគ្គរដ្ឋទូតដែលកំពុងធ្វើការនៅវៀតណាមហើយ ដំណើរកំសាន្តទៅកាន់ភូមិ Van Cu ជាផ្ទះរបស់គ្រួសារ Co ដ៏ល្បីល្បាញនៅភូមិហ្វើវៀតណាម៕

ឌឹកអាញ់

vov.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា