ពីស្ថានភាពប្រឈមមុខនឹងហានិភ័យនៃការបាត់បង់ បន្ទាប់ពី ១៣ ឆ្នាំ ចាប់តាំងពីសិល្បៈច្រៀង កូទ្រូ (Ca Tru) ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូជាបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការការពារជាបន្ទាន់ សិល្បៈច្រៀង កាទ្រូ (Ca Tru) របស់វៀតណាមបានជម្នះការលំបាកនិងឧបសគ្គជាច្រើន ដើម្បីអះអាងនូវការពង្រីកនិងពង្រឹងដ៏រឹងមាំរបស់សិល្បៈនេះ។ មកទល់នឹងពេលនេះ សិល្បៈប្រពៃណីច្រៀង កូទ្រូ (Ca Tru) ត្រូវបានរស់ឡើងវិញយ៉ាងខ្លាំងក្លា ទាក់ទាញការចាប់អារម្មណ៍ជាពិសេសសម្រាប់យុវវ័យ ហើយចំនួនក្លឹបច្រៀងកូទ្រូ (Ca Tru) កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
![]() |
![]() |
![]() |
សិល្បៈច្រៀង កាទ្រូ (Ca Tru) - បេតិកភណ្ឌវប្បធម៌ «តន្ត្រីបន្ទប់» របស់ប្រជាជនវៀតណាម |
ភាពថ្លៃថ្នូរនៃសិល្បៈច្រៀង កាទ្រូ (Ca Tru)
សិល្បៈច្រៀង កាទ្រូ (Ca Tru) គឺជាសិល្បៈមួយប្រភេទដែលមានប្រវត្តិដ៏យូរលង់ណាស់ អត្ថន័យពិសេស និងភាពពិសេសក្នុងកំណប់តន្ត្រីរបស់វៀតណាម។ វាបានផ្សារភ្ជាប់ជាមួយនឹងពិធីបុណ្យ ទំនៀមទម្លាប់ ជំនឿ អក្សរសិល្ប៍ តន្ត្រី គំនិត ទស្សនវិជ្ជារបស់ប្រជាជនវៀតណាម។
រហូតមកដល់ពេលនេះ គ្មាននរណាម្នាក់ដឹងច្បាស់ថា សិល្បៈច្រៀងកាទ្រូ (Ca Tru) បានបង្កើតនៅពេលណានោះទេ គ្រាន់តែដឹងថា វាចាប់ផ្តើមពេញនិយមនៅសតវត្សទី ១៥ ។ ពីមុន សិល្បៈ ច្រៀងកាទ្រូ (Ca Tru) ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសកម្មភាពរបស់ក្រុម ឬអង្គការប្រកបមុខរបរច្រៀង។ ទន្ទឹមនឹងនេះ ការសម្តែងសិល្បៈច្រៀង កាទ្រូ (Ca Tru) បានរៀបចំក្នុងលំហនៃវត្ត អារាម ទីសក្ការៈបូជាដូនតា។ ហេតុដូច្នេះ សិល្បៈច្រៀង កាទ្រូ (Ca Tru) មិនត្រឹមតែបានរួមចំណែកក្នុងសកម្មភាពវប្បធម៌របស់សហគមន៍ភូមិ របស់អ្នកប្រាជ្ញាប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកក្នុងសកម្មភាពពិធីការរបស់រដ្ឋសក្តិភូមិ ក្នុងពិធីទទួលស្វាគមន៍ការទូតផងដែរ។
សិល្បៈច្រៀង កាទ្រូ (Ca Tru) មានទម្រង់ច្រៀងដ៏សម្បូរបែប និងចម្រុះ។ បទចម្រៀងភាគច្រើនគឺស្នាដៃកំណាព្យដ៏គំរូរបស់ប្រជាជនវៀតណាម ប៉ុន្តែការពេញនិយមបំផុតគឺនៅតែរបៀប "ច្រៀង និងនិយាយ" ។ ពាក្យនិងទំនុកច្រៀងរបស់សិល្បៈច្រៀង កាទ្រូ (Ca Tru) មិនសូវមានច្រើនពាក្យ ប៉ុន្តែវាសម្បូរទៅដោយអត្ថន័យ និងផ្ទុកមនោសញ្ចេតនា។ ខ្លឹមសារនៃបទចម្រៀង កាទ្រូ (Ca Tru) មានគ្រប់បែបយ៉ាង ចាប់ពីបទចម្រៀងដ៏រ៉ូមែនទិច រហូតដល់បទចម្រៀងអំពីវីរភាព ទស្សនវិជ្ជា ដំបូន្មាន... ដូច្នេះហើយ ក្នុងសិល្បៈច្រៀង កាទ្រូ (Ca Tru) ចាប់ពីអ្នកនិពន្ធ (តែងទំនុកច្រៀង) សិល្បការិនីច្រៀង សិល្បករលេងឧបករណ៍ភ្លេង រហូតដល់ទស្សនិកជន (មន្ត្រីរាជការ) ដែលជាបញ្ញវន្ត អ្នកមានទេពកោសល្យខាងតែងកំណាព្យ និងតន្ត្រី។
ព្រលឹងនៃសិល្បៈច្រៀង កាទ្រូ (Ca Tru) គឺសិល្បការិនីច្រៀងដែលបានបណ្តុះបណ្តាលយ៉ាងល្អនិងហ្មត់ចត់ ហេតុដូច្នេះពួកគេត្រូវចេះច្រៀងផង និងគោះចង្វាក់ បច្ចេកទេសច្រៀងប្រកបដោយផ្ចិតផ្ចង់ និងមានការយកចិត្តទុកដាក់លើពាក្យនិងឃ្លានិមួយៗ។ បន្ទាប់មកគឺតន្ត្រីករដែលគេចាត់ទុកជាថាអ្នកលេងចាប៉ី។ តន្ត្រីកររូបនេះលេងសំនៀងជួនកាលចុះជួនកាលឡើង ជួនកាលស្រុះស្រួលតាមសំសម្លេងសិល្បការិនី ច្រៀង ។ ផ្នែកមួយទៀតដែលមិនអាចខ្វះបានគឺទស្សនិកជនដែលគេហៅថាមន្ត្រីរាជការ។ ក្នុងចំណោមមន្ត្រីរាជការទាំងនោះ អ្នកចេះសំឡេងភ្លេង របាំជាដើម … ត្រូវបានអញ្ជើញឲ្យអង្គុយកាន់ស្គរ។ អ្នកកាន់ស្គរដើរតួនាទីជាអ្នកស្តាប់សំឡេងនិងបង្ហាញអារម្មណ៍ចំពោះការច្រៀងកាទ្រូ (Ca Tru) រក្សាចង្វាក់ និងក៏សំដែងការសរសើរ-រិះគន់ ផ្តល់រង្វាន់- ការផាកពិន័យ តាមរយៈការវាយស្គររាល់ពេលស្តាប់សិល្បការិនីច្រៀងនិងតន្ត្រីករសម្តែង ។ ដូច្នេះហើយ រាល់ពេលដែលស្តាប់ សិល្បការិនីច្រៀងពេលខ្លះ ឡើង ពេលខ្លះចុះ ពេលខ្លះរឹងមាំ ពេលខ្លុះទន់ភ្លន់ ... មន្ត្រីរាជការនឹងអាស្រ័យលើអារម្មណ៍របស់ខ្លួន ដើម្បីមានរបៀបគោះស្គរផ្សេងៗ។.. ហេតុនេះការវាយស្គរបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពរបស់អ្នកទស្សនា ក៏ដូចជាទេពកោសល្យរបស់សិល្បការិនីនិងសិល្បករសម្តែង។
ការច្រៀង កាទ្រូ (Ca Tru) គឺជាប្រភេទសិល្បៈមួយពោរពេញទៅដោយ“លក្ខណៈតន្ត្រីបន្ទប់” ហើយមានការរួមផ្សំគ្នាយ៉ាអស្ចារ្យរវាងកំណាព្យ និងតន្ត្រី ពេលខ្លះថែមទាំងការរាំ និងការសម្តែងល្បែងទៀតផង។ |
អាចនិយាយបានថា ការទស្សនាការសំដែងច្រៀង កាទ្រូ (Ca Tru) មួយ យើងអាចមើលឃើញថា មិនត្រឹមតែមានភាពប៉ិនប្រសប់ ទេពកោសល្យ ភាពឆើតឆាយប៉ុណ្ណោះទេ ថែមទាំងមានភាពប្រណិត និងភាពថ្លៃថ្នូរផងដែរ ដូចជាពិធី Geisha ប្រពៃណីរបស់ជនជាតិជប៉ុន និងដូចការសម្តែង Opera ដ៏រំភើបចិត្តរបស់លោកខាងលិច ។ ទោះបីជាវាត្រូវបានចាត់ទុកថាជាប្រភេទសិល្បៈរបស់បញ្ញវន្តដែលមានឥទ្ធិពលយ៉ាងខ្លាំងដល់តន្ត្រីប្រពៃណីរបស់វៀតណាមក៏ដោយ ប៉ុន្តែសិល្បៈច្រៀង កាទ្រូ (Ca Tru) ក៏មានដំណើរការឡើងចុះក្នុងប្រវត្តិសាស្ត្រ សូម្បីតែពេលខ្លះប្រឈមមុខនឹងហានិភ័យនៃការបំបាត់ជាបណ្តើរៗ។ ដូច្នេះក្នុង ឆ្នាំ ២០០៩ អង្គការយូណេស្កូបានចុះបញ្ជីសិល្បៈច្រៀង កាទ្រូ (Ca Tru) ជាបេតិកភណ្ឌវប្បធម៌អរូបី ដែលត្រូវការការការពារជាបន្ទាន់។ ចាប់តាំងពីពេលនោះមក ដោយការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ស្ថាប័នសមត្ថកិច្ច អង្គការអន្តរជាតិ និងជាពិសេសសិល្បករ សិល្បការិនី និងអ្នកស្រឡាញ់សិល្បៈ ច្រៀង កាទ្រូ (Ca Tru) សិល្បៈប្រភេទនេះបានរស់ឡើងវិញជាបណ្តើរៗ។
![]() |
ភ្ញៀវទេសចរបរទេសស្វែងយល់អំពីសិល្បៈ ច្រៀង កាទ្រូ (Ca Tru) នៅអារាម ក្វានដេ (Quan De) រដ្ឋធានី ហាណូយ (Ha Noi) ទីក្រុងហាណូយ។ រូបថត៖ តាតសឺន/VNP |
ការរស់ឡើងវិញនៃសិល្បៈច្រៀង កាទ្រូ (Ca Tru)
នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២០ Google បានដាក់រូបភាពនៃកន្លែងសម្តែងសិល្បៈច្រៀង កាទ្រូ (Ca Tru) របស់វៀតណាម នៅលើ Google Doodle ដូចជាការលើកតំកើងប្រភេទសិល្បៈពិសេសមួយរបស់ពិភពលោក។ នៅក្នុងការណែនាំអំពីសិល្បៈនេះ នៅក្រោមរូបភាពពណ៌ភ្លឺបង្ហាញពីសិប្បករ សិល្បការិនី សិល្បៈច្រៀងកាទ្រូ (Ca Tru) បីនាក់អង្គុយនៅលើកន្ទេលផ្កា។ គេហទំព័រ Google បានណែនាំថា៖ សិល្បៈច្រៀង កាទ្រូ (Ca Tru) គឺជាប្រភេទតន្ត្រីប្រពៃណីដែលធ្លាប់ពេញនិយមនៅប្រទេសវៀតណាម ក្នុងសម័យមុន។ គ្រាដំបូងឡើយ វាគឺជាការកម្សាន្តដ៏ពេញនិយមសម្រាប់ពួកអភិជនក្នុងព្រះបរមរាជវាំង បន្ទាប់មកបន្តិចម្តងៗ វាបានរីកចម្រើនក្នុងជីវិតរបស់ប្រជាពលរដ្ឋនៃទីក្រុងហាណូយ (Ha Noi)។ ការអភិរក្សសិល្បៈ ច្រៀង កាទ្រូ (Ca Tru) គឺពិបាកខ្លាំងណាស់ ដោយសារការបង្រៀននូវរបៀបច្រៀង ដែលត្រូវបានរក្សាភាពសម្ងាត់ តាមទំនៀមទម្លាប់ប្រពៃណីផ្ទាល់មាត់រពីសិល្បករ សិល្បការិនីចាស់។ សំណាងល្អណាស់ដែលប្រភេទសិល្បៈនេះទើបបានរស់ឡើងវិញ ដោយសារកិច្ចខិតខំប្រឹងប្រែងនិងការយកចិត្តទុកដាក់របស់អង្គការរដ្ឋ និងទីភ្នាក់ងារអន្តរជាតិ។
![]() |
សិល្បការិនីច្រៀង កាទ្រូ (Ca Tru) ថាំងឡុង (Thang Long) ណែនាំភ្ញៀវទេសចរបរទេសអំពីការប្រើប្រាស់ឧបករណ៍ភ្លេងក្នុងសិល្បៈច្រៀងនេះ។ រូបថត៖ តាតសឺន/VNP |
យោងតាមលទ្ធផលនៃការស្ទង់មតិ នាពេលថ្មីៗនេះ សិល្បៈច្រៀង កាទ្រូ (Ca Tru) បានស្តារៈឡើងវិញយ៉ាងខ្លាំងទាំងទ្រង់ទ្រាយនិងគុណភាពនៅក្នុងតំបន់ជាច្រើន នៅទូទាំងប្រទេស។ យោងតាមស្ថិតិមិនពេញលេញរបស់អ្នកស្រាវជ្រាវ ក្នុងឆ្នាំ ២០១០ មានក្លឹប ច្រៀង កាទ្រូ (Ca Tru) ប្រហែល ៦៣ នៅទូទាំងប្រទេសដែលមានសិល្បករប្រហែល ៧៦៩ នាក់ (ក្នុងនោះមានសិល្បការនីច្រៀងចំនួន ៥១៣ នាក់ សិល្បករ សិល្បការិនីលេងចាប៉ីនិងអ្នកវាយស្គរចំនួន ២៥៦ នាក់)។ ក្លឹបទាំងនេះដំណើរការយ៉ាងទៀងទាត់ និងមានផែនការហាត់ច្រៀង និងប្រគល់បន្តរបៀបច្រៀង កាទ្រូ (Ca Tru) ដល់មនុស្សជំនាន់ក្រោយ។
លើសពីនេះ វិទ្យាស្ថានតន្ត្រីជាតិវៀតណាមក៏កំពុងរក្សាទុករបាំច្រៀង កាទ្រូ (Ca Tru) ចំនួន ៧ បទ ចម្រៀង កាទ្រូ (Ca Tru) ចំនួន ៤២ អត្ថបទសរសេរអក្សរ ហាន - ណូម(Han Nom) ២៦ បទអំពី ច្រៀង កាទ្រូ (Ca Tru) និងសៀវភៅប្រហែល ២៥ ក្បាលដែលសរសេរអំពីច្រៀង កាទ្រូ (Ca Tru) ។ នេះគឺជាធនធានដ៏មានតម្លៃណាស់សម្រាប់ការស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍន៍ច្រៀង កាទ្រូ (Ca Tru) ចំពោះស្ថាប័នមានសមត្ថកិច្ច និងអ្នកស្រាវជ្រាវ។
សិល្បៈ ច្រៀង កាទ្រូ (Ca Tru) មានវត្តមានក្នុងខេត្ត ក្រុងចំនួន ១៤ ដូចជា៖ រដ្ឋធានី ហាណូយ (Ha Noi) ខេត្ត ភូថ (Phu Tho) ខេត្ត វិញភុក (Vinh Phuc) ខេត្ត បាកនិញ ( Bac Ninh) ខេត្ត ហាយយឿង (Hai Duong) ខេត្ត ហ៊ឹងអៀន (Hung Yen) ខេត្ត ហាយផុង (Hai Phong) ខេត្ត ថៃប៊ិញ (Thai Binh) ខេត្ត ណាមឌិញ (Nam Dinh) ខេត្ត ថាញ់ហ័រ (Thanh Hoa) Ha Tinh ងេអាន (Nghe An) ហាទិញ (Ha Tinh) ក្វាងប៊ិញ (Quang Binh) និងទីក្រុងហូជីមិញ (Ho Chi Minh)។ |
រដ្ឋធានីហាណូយ (Ha Noi) ត្រូវបានចាត់ទុកថាជាស្រុកកំណើតនៃសិល្បៈច្រៀង កាទ្រូ (Ca Tru) ហើយក៏ជាតំបន់ឈានមុខគេផងដែរក្នុងការរៀបចំ ការស្រាវជ្រាវ និងចំនួនសិល្បករ សិល្បការិនីដែលមានទេពកោសល្យ។ ក្នុងឆ្នាំ ២០០៩ រដ្ឋធានីហាណូយ (Ha Noi) មានក្លឹបច្រៀង កាទ្រូ (Ca Tru) ត្រឹមតែ ៩ ក្លឹបប៉ុណ្ណោះ ហើយឥឡូវនេះមានក្លឹបចំនួន ១៦ ដែលក្នុងនោះ ៥០ នាក់មានសមត្ថភាពបង្រៀន និង ២២០ នាក់កំពុងច្រៀងនៅគ្រឹះស្ថាន។ សិល្បៈច្រៀង កាទ្រូ (Ca Tru) នៃរដ្ឋធានីហាណូយ (Ha Noi) មិនត្រឹមតែមានការរីកចម្រើនលើចំនួនក្លឹបប៉ុណ្ណោះទេ ថែមទាំងលើគុណភាពនៃការរៀបចំ ការបណ្តុះបណ្តាល និងការសម្តែងផងដែរ។ ក្លឹបនានាបានស្រាវជ្រាវ និងស្តារឡើងវិញនូវការសម្តែងបទចម្រៀង ប្រពៃណី និងរបាំបុរាណជាង ៣០។ ក្រៅពីនោះ ការនិពន្ធបទភ្លេងថ្មីជាង ១៨ បទ ដើម្បីបម្រើភ្ញៀវទេសចរណ៍ក្នុងស្រុក និងបរទេស។
ប្រសិនបើកាលពីមុន ក្លឹបស្ទើរតែគ្មានកន្លែងជាក់លាក់សម្រាប់ការសម្តែង ហើយការសម្តែងមិនទៀងទាត់ ប៉ុន្តែឥឡូវនេះមានកន្លែង កាលវិភាគសម្តែង និងកាលវិភាគបង្រៀនក្នុងអំឡុងខែមួយៗ។ ជាឧទាហរណ៍ កន្លែងសម្តែងនៅ ប្រាសាទ ក្វានដេ (Quan De) អារាម គីមង៉ឹន (Kim Ngan) ... រៀបចំការសម្តែងជារៀងរាល់សប្តាហ៍ ដោយទាក់ទាញប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករឱ្យមកកម្សាន្ត។
![]() |
ការសម្តែងច្រៀងកាទ្រូ (Ca Tru) នៅឯប្រាសាទ ក្វានដេ ( Quan De ) រដ្ឋធានីហាណូយ (Ha Noi) ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងបរទេសយ៉ាងច្រើនកុះករ។ រូបថត៖ តាតសើន/VNP |
ក្លឹបច្រៀង កាទ្រូ (Ca Tru) ដ៏ល្បីល្បាញមួយចំនួននៅរដ្ឋធានីហាណូយ (Ha Noi) រួមមាន៖ ក្លឹបច្រៀង កាទ្រូ (Ca Tru) ហាណូយ (ដំណើរការនៅអារាម គីមង៉ឹន (Kim Ngan) ខណ្ឌ ហ័នគៀម (Hoan Kiem)) ក្លឹបច្រៀង កាទ្រូ (Ca Tru) ថាយហា (Thai Ha) (លេខ ២៧ ផ្លូវ ធុយឃុវ(Thuy Khue) ខណ្ឌ តីហូ (Tay Ho)) ក្លឹបច្រៀង កាទ្រូ (Ca Tru) ឡូខេ (Lo Khe) (ខណ្ឌ ដុងអាញ (Dong Anh)) ក្លឹប ច្រៀង កាទ្រូ (Ca Tru) ដុងជឹ (Dong Chu) (ស្រុក ជឿងមី (Chuong My))… ក្នុងចំណោមនោះ ក្លឹបច្រៀង កាទ្រូ (Ca Tru) ថាយហា (Thai Ha) ជាក្លឹបល្បីមួយ នៅអតីតរាជធានី រហូតមកដល់ពេលនេះមាន ៧ ជំនាន់ច្រៀង និងបង្រៀនការច្រៀង កាទ្រូ (Ca Tru) ។ ចាប់តាំងពីបង្កើតឡើងមក ក្លឹបនេះមានសកម្មភាពជាច្រើន ដើម្បីរស់ឡើងវិញនូវសិល្បៈច្រៀង កាទ្រូ (Ca Tru) ដោយរៀបចំការសំដែងជាប្រចាំ នៅកន្លែងជាច្រើន និងក្នុងព្រឹត្តិការណ៍វប្បធម៌ពិសេសផងដែរ។ ជាពិសេស ក្លឹបក៏ត្រូវបានឧបត្ថម្ភដោយមូលនិធិ Ford និងនាយកដ្ឋានសិល្បៈសម្តែង ដើម្បីចូលរួមបង្រៀនការច្រៀង កាទ្រូ (Ca Tru) ដល់ក្លឹបជិត ៣០ ក្នុងស្រុក។ ជនបរទេសជាច្រើនមកពីចក្រភពអង់គ្លេស បារាំង និងអាមេរិកក៏មករៀន ឬស្វែងយល់ឯកសារ ដើម្បីស្រាវជ្រាវ ឬធ្វើនិក្ខេបបទស្តីពីសិល្បៈ កាទ្រូ (Ca Tru)...
ឆ្លងកាត់ដំណើរការលំបាក យកឈ្នះលើឧបសគ្គជាច្រើន និងសូម្បីតែមានការរើសអើងអវិជ្ជមានក្នុងសង្គម ប៉ុន្តែសិល្បៈច្រៀង កាទ្រូ (Ca Tru) របស់វៀតណាមបានឆ្លងកាត់បន្តិចម្តងៗ នូវពេលវេលាដ៏លំបាកមួយ ដើម្បីទទួលបានការគាំទ្រពីទស្សនិកជន ដោយសារអត្តសញ្ញាណនិងសោភណ្ឌភាពនៃសិល្បៈប្រភេទនេះ។ ជាមួយនឹងការងើបឡើងវិញដ៏រឹងមាំនោះ គេសង្ឃឹមថា សិល្បៈច្រៀង កាទ្រូ (Ca Tru) នឹងត្រូវដកចេញពីបញ្ជីការពារជាបន្ទាន់តាមការព្រមានរបស់អង្គការយូណេស្កូ ដើម្បីឱ្យវាអាចអភិវឌ្ឍប្រកបដោយនិរន្តរភាព និងលើកតម្កើងតន្ត្រីរបស់ប្រទេសជាតិ ប្រជាជាតិ៕
មតិពីមិត្តអ្នកអាន