Trending now

ទស្សនវិស័យដ៏ភ្លឺស្វាងនៃកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងវៀតណាម និងឥណ្ឌា

14:23 | 16/12/2022 ឌីណា

យុគសម័យ - វេទិកាជំរុញទេសចរណ៍វៀតណាមនៅឥណ្ឌាមានអត្ថន័យសំខាន់ បង្ហាញពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងស្ថាប័នគ្រប់គ្រង និងធុរកិច្ចនៃប្រទេសទាំងពីរ។

រឹតបន្តឹងចំណងមិត្តភាពរវាងវៀតណាម និងឥណ្ឌា តាមរយៈវប្បធម៌ប្រពៃណីរបស់រដ្ឋធានី រឹតបន្តឹងចំណងមិត្តភាពរវាងវៀតណាម និងឥណ្ឌា តាមរយៈវប្បធម៌ប្រពៃណីរបស់រដ្ឋធានី
បណ្តាប្រទេសមេគង្គ និងឥណ្ឌា ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការស្តារឡើងវិញក្រោយកូវីដ-១៩ បណ្តាប្រទេសមេគង្គ និងឥណ្ឌា ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការស្តារឡើងវិញក្រោយកូវីដ-១៩
ទស្សនវិស័យដ៏ភ្លឺស្វាងនៃកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងវៀតណាម និងឥណ្ឌា
លោក Nguyen Thanh Hai ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅឥណ្ឌា ថ្លែងក្នុងពិធីបើកវេទិកាផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅប្រទេសឥណ្ឌា។ (រូបថត៖ Ngoc Thuy/VNA)

យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានវៀតណាមប្រចាំនៅទីក្រុង New Delhi ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម និងឥណ្ឌា នាថ្ងៃទី ១៤ ខែធ្នូ ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាបានសម្របសម្រួលជាមួយក្រសួងការបរទេស ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សភាពាណិជ្ជកម្ម និងឧស្សាហកម្ម PHD (PHDCCI) នៃប្រទេសឥណ្ឌា បានរៀបចំវេទិកាផ្សព្វផ្សាយ “ទេសចរណ៍វៀតណាមនៅឥណ្ឌា”។ នេះជាសកម្មភាពចុងក្រោយក្នុងកម្មវិធី "ទិវាវៀតណាមនៅឥណ្ឌាឆ្នាំ ២០២២" ក្នុងរយៈពេល ៣ ថ្ងៃ (ថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែធ្នូ)។

អញ្ជើញចូលរួមវេទិកានេះមានលោក Nguyen Thanh Hai ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅឥណ្ឌា; លោក Hoang Dao Cuong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍; លោក Sauraubh sananyal អគ្គលេខាធិការ PHDCCI និងតំណាងក្រុមហ៊ុនទេសចរណ៍ និងពាណិជ្ជកម្មជាច្រើនរបស់វៀតណាម និងឥណ្ឌា។

ក្នុងសុន្ទរកថាបើក ឯកអគ្គរដ្ឋទូត លោក Nguyen Thanh Hai បានសង្កត់ធ្ងន់លើសារៈសំខាន់នៃព្រឹត្តិការណ៍នេះ នៅពេលដែលជាលើកដំបូង បន្ទាប់ពីជំងឺរាតត្បាត Covid-19 អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបាននាំគណៈប្រតិភូក្រុមហ៊ុនចំនួន ១២ មកបំពេញទស្សនកិច្ច នៅឥណ្ឌា។

តាម​លោកឯកអគ្គរដ្ឋទូតរូបនេះ​ថា ឥណ្ឌា​ជា​គោលដៅ​សាសនា​ដ៏​ពេញ​និយម​ជា​យូរ​មក​ហើយ​សម្រាប់​ប្រជាជន​​វៀតណាម ជាពិសេស​អ្នក​កាន់​សាសនា​ព្រះពុទ្ធ។ ឥឡូវនេះ ប្រទេសឥណ្ឌាក៏ជាគោលដៅសម្រាប់ភ្ញៀវទេសចរវៀតណាម ដើម្បីរីករសកម្មភាពដ៏គួរឱ្យរំភើប ដូចជា ការផ្សងព្រេង សមាធិ និងយូហ្គា។

បន្ថែមលើនេះ ឯកអគ្គរដ្ឋទូត លោក Nguyen Thanh Hai បានឲ្យដឹងថា វេទិកានេះត្រូវបានរៀបចំឡើង ដើម្បីផ្សព្វផ្សាយវៀតណាមជាគោលដៅថ្មីសម្រាប់ភ្ញៀវទេសចរឥណ្ឌា បង្កើតលក្ខខណ្ឌ​អំណោយផលសម្រាប់​សហគ្រាសតភ្ជាប់នឹង​សហគ្រាស ដើម្បីឧស្សាហកម្មទេសចរណ៍វៀតណាម​យល់ដឹងចិត្តសាស្ត្ររបស់ភ្ញៀវទេសចរឥណ្ឌាឲ្យកាន់តែច្បាស់លាស់ ហើយរៀបចំបានល្អ ដើម្បីស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាកាន់តែច្រើន នាពេលខាងមុខ៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក