Trending now

នំ បាញ់យ៉ី - មុខអាហារប្រពៃណីរបស់ជនជាតិ យ៉ាវ

14:17 | 08/12/2022

នំ បាញ់យ៉ី គឺជាប្រភេទនំមិនអាចខ្វះបានក្នុងជីវភាពរស់នៅរបស់ជនជាតិ យ៉ាវ នៅភូមិ គៅកាវ ឃុំ បាច់សា ស្រុក ហាមអៀន (ខេត្ត ទ្វៀនក្វាង) ជាពិសេសគឺក្នុងឱកាសមង្គលការ បុណ្យសព ថ្ងៃបុណ្យទាន ថ្ងៃបុណ្យចូលឆ្នាំថ្មីជាដើម។

នំ យ៉ៃ (day) - ជំនូនក្នុងពិធីមង្គលការរបស់ជនជាតិ Tay (ប្រទេសវៀតណាម) នំ យ៉ៃ (day) - ជំនូនក្នុងពិធីមង្គលការរបស់ជនជាតិ Tay (ប្រទេសវៀតណាម)
នំ khau sli របស់ជនជាតិ Tay នៅខេត្ត Bac Kan នំ khau sli របស់ជនជាតិ Tay នៅខេត្ត Bac Kan

នំ បាញ់យ៉ី ត្រូវបានធ្វើដោយហត្ថកម្មទាំងស្រុង បង្កប់នូវទឹកចិត្តរបស់ជនជាតិ យ៉ាវ ឧស្សាហ៍ព្យាយាមធ្វើការពេញមួយឆ្នាំ រស់នៅផ្សារភ្ជាប់ជាមួយនឹងភូមិនិគម ចម្ការ ដំណាំ។ ដើម្បីទទួលបាននំទន់ល្មួត ក្រអូបឈ្ងុយគឺដំណាក់កាលជ្រើសរើសវត្ថុធាតុដើមសំខាន់ណាស់។

នំ បាញ់យ៉ី - មុខអាហារប្រពៃណីរបស់ជនជាតិ យ៉ាវ
ក្នុងឱកាសដំណាច់ឆ្នាំម្តងៗ ជនជាតិ យ៉ាវ ធ្វើនំ បាញ់យ៉ី ជាវិធីមួយដើម្បីរំលឹកដល់អាទិទេព បុព្វការីជន ជីដូនជីតា ផ្ដាំផ្ញើនូវបំណងប្រថ្នាត្រជាក់ត្រជុំបរិបូរ ដ៏ស្ដុកស្ដម្ភសម្រប់ក្រុមគ្រួសារ វង្សត្រកូល
នំ បាញ់យ៉ី - មុខអាហារប្រពៃណីរបស់ជនជាតិ យ៉ាវ

យាយៗ បងៗ ស្រីលុញនំទៅជារាងតូចមូល ស្អត យ៉ាងប៉ិនប្រសប់

អង្ករធ្វើនំត្រូវជាអង្ករដំណើបលើភ្នំ គ្រាប់ធំ មូលក្រអូប បន្ទាប់ពីនោះលាងទឹកឱ្យជ្រះ ត្រាំទឹកក្តៅឧណ្ហៗ មួយយប់រួចយកទៅដាក់ចូលក្នុងឆ្នាំងរបួលដើម្បីចាក់ទៅជាបាយដំណើប។

បន្ទាប់ពីឆ្អិនរួចស្រេច បាយដំណើបត្រូវបានដាល់ឲ្យម៉ត់ហើយត្រូវបានយាយៗ បងៗ ស្រីលុញនំទៅជារាងតូចមូល ស្អាត យ៉ាងប៉ិនប្រសប់ វេចក្នុងស្លឹកចេកព្រៃដែលត្រូវបានឆ្អើរភ្លើងរួចស្រេច។ ស្នូលនំ បាញ់យ៉ី ត្រូវបានធ្វើពីល្ង សណ្តែកដីលីង ហើយដាល់ឲ្យម៉ត់រួចលាយជាមួយទឹកដមអំពៅ។

នំ បាញ់យ៉ី - មុខអាហារប្រពៃណីរបស់ជនជាតិ យ៉ាវ
បាយដំណើបបន្ទប់ពីឆ្អិនរួចស្រេចត្រូវបានជនជាតិ យ៉ាវ ដាល់ឲ្យម៉ត់

ពេលហូបនំ បាញ់យ៉ី មានរសជាតិម្លាន់ ក្រអូប ឈ្ងុយផ្អែម ត្រជាក់ ដិតដោយរសជាតិនៃតំបន់ព្រៃភ្នំ។ លោកស្រី ដាំង ធីធៀន អ្នកភូមិ គៅកាវ បានឲ្យដឹងថា "ចំពោះជនជាតិ យ៉ាវ នំ បាញ់យ៉ី តំណាងឲ្យព្រះចន្ទ ព្រះអាទិត្យនិងភាពសម្បូរសប្បាយរបស់ភូមិនិគម។ ព្រោះហេតុដូច្នេះ ក្នុងឱកាសដំណាច់ឆ្នាំម្តងៗ ការធ្វើនំបាញ់យ៉ី ដើម្បីថ្វាយជូនគឺជាវិធីមួយរំលឹកដល់អាទិទេព បុព្វការីជន ជីដូនជីតាផ្ដាំផ្ញើនូវបំណងប្រាថ្នាត្រជាក់ត្រជុំ បរិបូរ ដ៏ស្ដុកស្ដម្ភសម្រាប់ក្រុមគួ្រសារ វង្សត្រកូល"៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ