Trending now

ពិធីមង្គលការរបស់ជនជាតិ Mong នៅខេត្ត Cao Bang

10:24 | 05/12/2022

ដូចជនជាតិមួយចំនួនទៀត ជនជាតិ Mong នៅ Cao Bang មានជីវភាពវប្បធម៌ដ៏ចម្រុះពណ៌ ។ លក្ខណៈវប្បធម៌ពិសេសមួយក្នុងចំណោមលក្ខណៈវប្បធម៌ទាំងនោះត្រូវលើកឡើងអំពីពិធីមង្គលការ។ ដើម្បី​មាន​ពិធីមង្គលការ​ដូច​សព្វ​ថ្ងៃ​នេះ កូនកំលោះកូនក្រមុំ​ Mong ត្រូវឆ្លងកាត់ពិធីផ្សេងៗ។ បច្ចុប្បន្ននេះ ក្នុងពិធីមង្គលការរបស់ជនជាតិ Mong នៅខេត្ត Cao Bang ត្រូវបានកាត់បន្ថយឱ្យសមស្របនឹងជីវភាពសម័យទំនើបហើយ។

ទេសចរណ៍ស្ម័គ្រចិត្ត - បទពិសោធន៍ថ្មីនៅ Cao Bang ទេសចរណ៍ស្ម័គ្រចិត្ត - បទពិសោធន៍ថ្មីនៅ Cao Bang
Trung Khanh - បេះដូងនៃទេសចរណ៍ខេត្ត Cao Bang Trung Khanh - បេះដូងនៃទេសចរណ៍ខេត្ត Cao Bang

ក្នុងពិធីមង្គលការរបស់ជនជាតិ Mong នៅឃុំ Dan Chu ស្រុក Hoa An គ្រួសារកូនកំលោះនឹងរៀបចំគ្រឿងបណ្ណាការជូនផ្ទះកូនក្រមុំមួយថ្ងៃមុនថ្ងៃរៀបការ។ ពេលគ្រួសារកូនកំលោះធ្វើពិធីមង្គលការ ប្រជាជនក្នុងភូមិនឹងមកជួយការងារដូចជារៀបចំរោងការ ធ្វើបាយ។ល។ ការងារនេះត្រូវបានបែងចែកយ៉ាងច្បាស់។ ជាធម្មតានៅម៉ោង ៥ ព្រឹក គ្រួសាររបស់កូនកំលោះបានចាប់ផ្តើមមកទទួលកូនក្រមុំ ដូច្នេះចាប់ពីម៉ោង ៣ អ្នកជិតខាងមកជួយរៀបចំបាយទឹកសម្រាប់ពេលព្រឹក។ អ្វីដែលពិសេសក្នុងពិធីមង្គលការគឺ ការទទួលកូនក្រមុំត្រូវដើរកាត់ផ្លូវភ្នំ ដូច្នេះត្រូវរៀបចំបាយហូបតាមផ្លូវ។ អ្នកដែលជួបនៅតាមផ្លូវអាចចូលរួមញ៉ាំអាហារសប្បាយជាមួយក្រុមគ្រួសារដែរ៕

ពិធីមង្គលការរបស់ជនជាតិ Mong នៅខេត្ត Cao Bang
គ្រួសារកូនកំលោះរៀបចំគ្រឿងបណ្ណាការយកទៅជូនផ្ទះកូនក្រមុំ
ពិធីមង្គលការរបស់ជនជាតិ Mong នៅខេត្ត Cao Bang
កូនក្រមុំត្រូវបានម្តាយជួយត្រៀមរៀបចំសំលៀកបំពាក់តាំងពីព្រឹកព្រលឹម
ពិធីមង្គលការរបស់ជនជាតិ Mong នៅខេត្ត Cao Bang

កូនក្រមុំបានលាឪពុក ម្ដាយដោយរំជួលចិត្ត មុននឹងទៅផ្ទះប្តី

ពិធីមង្គលការរបស់ជនជាតិ Mong នៅខេត្ត Cao Bang
តាមទំនៀមទម្លាប់ប្រពៃណី កូនក្រមុំនឹងដើរថ្មើរជើងរួមជាមួយកូនកំលោះទៅផ្ទះប្តីរបស់នាង
ពិធីមង្គលការរបស់ជនជាតិ Mong នៅខេត្ត Cao Bang
កូនក្រមុំនិងកូនកំលោះក្នុងសំលៀកបំពាក់ប្រពៃណី
ពិធីមង្គលការរបស់ជនជាតិ Mong នៅខេត្ត Cao Bang
ក្មេងៗមកចូលរួមពិធីមង្គលការ

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិស័យសំខាន់ៗចំនួន ៥ សម្រាប់បង្កើនប្រសិទ្ធភាពនៃការទូតរវាងប្រជាជន និងប្រជាជនរវាងវៀតណាម និងកម្ពុជា
ហាណូយ៖ ស្វែងយល់ពីពណ៌ស្រស់ឆើតឆាយនៃវប្បធម៌ថៃនៅក្នុងពិធីបុណ្យ "ចង្វាក់បេះដូងនៃប្រទេសថៃ"
ការដាក់ឱ្យដំណើរការគម្រោង MekongElevate៖ “ការសម្របខ្លួនបៃតង និងប្រកបដោយចីរភាពសម្រាប់សហគមន៍ជនជាតិភាគតិច”
ពិធីជប់លៀងតែមិត្តភាពភ្ជាប់ប្រជាជនអាស៊ាន
ផ្នែកទី ២: បណ្តាញនៅពីក្រោយការវាយប្រហារនៅ Dak Lak