Trending now

វៀតណាមនាំចូលកសិផលមកម្ពុជាជាច្រើន

10:57 | 01/12/2022

វៀតណាមជាអ្នកនាំចូលដ៏ធំបំផុតរបស់កម្ពុជា ក្នុងចំណោម៧០ប្រទេស និងតំបន់ កាលពីឆ្នាំមុន។ វៀតណាមបានទិញជិត ៨០ %នៃការនាំចេញផលិតផលកសិកម្ម របស់កម្ពុជា មានតម្លៃជិត ៥ ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន។ ការនាំចូលផលិតផលកសិកម្មមាន ស្វាយចន្ទី កៅស៊ូ អង្ករ ដំឡូងមី ពោត ម្រេច ឈើ កំពុងមានសន្ទុះកើនឡើងទៅវៀតណាម។

ក្រុមហ៊ុនជប៉ុនចំនួន ១០ នឹងចូលរួមអភិវឌ្ឍផលិតកម្មកសិកម្មកម្ពុជាសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ក្រុមហ៊ុនជប៉ុនចំនួន ១០ នឹងចូលរួមអភិវឌ្ឍផលិតកម្មកសិកម្មកម្ពុជាសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ
ក្រសួងកសិកម្មកម្ពុជា៖  នៅពាក់កណ្ដាលឆ្នាំ២០២០ កម្ពុជានាំចេញអង្ករបានជិត ៤០ម៉ឺនតោន កើនឡើងជាង ៤១% ក្រសួងកសិកម្មកម្ពុជា៖ នៅពាក់កណ្ដាលឆ្នាំ២០២០ កម្ពុជានាំចេញអង្ករបានជិត ៤០ម៉ឺនតោន កើនឡើងជាង ៤១%
វៀតណាមនាំចូលកសិផលមកម្ពុជាជាច្រើន

អង្ករកម្ពុជាលក់នៅលើទីផ្សារវៀតណាម។ (រូបថត៖ Thanh Nien )

បើតាមអគ្គនាយកដ្ឋានគយវៀតណាម ផលិតផលកសិកម្មពីកម្ពុជានាំចូលទៅវៀតណាមកំពុងមាននិន្នាការកើនឡើងខ្លាំងនាពេលថ្មីៗនេះ។ នៅឆ្នាំ២០១២ ការនាំចេញផលិតផលកសិកម្មទៅវៀតណាមមានតម្លៃត្រឹមតែ ២១៥លានដុល្លារ ជាមួយនឹងមុខទំនិញសំខាន់ចំនួន ៤ រួមមាន ឈើ និងផលិតផលឈើ , ពោត, ផលិតផលជលផល និងកៅស៊ូ។ ខណៈនៅឆ្នាំ២០២០វិញ ការនាំចេញផលិតផលកសិកកម្មបានកើនឡើងដល់ជាង ៧៥៦លានដុល្លារ ។

ក្នុងរយៈពេល១០ ខែដំបូងឆ្នាំនេះ វៀតណាមបានចំណាយប្រាក់ជាង៤,១៣ពាន់លានដុល្លារ ក្នុងការនាំចូលទំនិញពីកម្ពុជា។ ក្នុងនោះផលិតផលកសិកម្មកម្ពុជានាំចេញទៅវៀតណាមចំនួនពីរដែលមានសក្តានុពល គឺកៅស៊ូ មានតម្លៃ១,៣ពាន់លានដុល្លារកើនឡើងជាង ១៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងស្វាយចន្ទីតម្លៃ១,១ពាន់លានដុល្លារ។ បន្ថែមពីនេះ ការនាំចេញអង្ករពីកម្ពុជាទៅវៀតណាមសម្រេចបានជាង ៥០០លានដុល្លារកើនឡើងជាង ២០ភាគរយ ខណៈដែលការនាំចេញបន្លែ និងផ្លែឈើដូចជា ដំឡូងមី ពោត ម្រេច ឈើ និងផលិតផលឈើ មានតម្លៃ ៥០លានដុល្លារកើនឡើងជាង ៤៥ភាគរយ។

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានឱ្យដឹងថា កម្ពុជាកំពុងក្លាយជាប្រទេសដែលផ្តល់ធាតុចូលសំខាន់ៗមួយចំនួនសម្រាប់សកម្មភាពផលិតកម្ម និងនាំចេញរបស់វៀតណាម។ ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកវិនិយោគវៀតណាមជាច្រើនបានទៅកម្ពុជាដើម្បីដាំម្រេច ហើយទិន្នផលប្រចាំឆ្នាំដែលពួកគេទទួលបានចន្លោះពី ១៥ពាន់តោនទៅ ១៦ពាន់តោន។ បច្ចុប្បន្នម្រេចរបស់កម្ពុជាប្រមាណ៩០ភាគរយត្រូវបានវៀតណាមប្រមូលទិញ ហើយនៅសល់មួយចំនួនត្រូវបានលក់ទៅឡាវ ថៃ និងតម្រូវការក្នុងស្រុក។

លោកសាស្ត្រាចារ្យ Vo Tong Xuan អ្នកជំនាញផ្នែកកសិកម្មរបស់វៀតណាមមើលឃើញថា ការនាំចូលកសិផលរបស់កម្ពុជាមកវៀតណាម ដើម្បីបម្រើតម្រូវការផលិតកម្មក្នុងស្រុក ការប្រើប្រាស់ និងការកែច្នៃគឺមិនអាចជៀសរួចនោះទេ។ ប៉ុន្តែផលិតផលកសិកម្មកម្ពុជាជាច្រើនមានគុណភាពខ្ពស់ជាង ដូច្នេះទំនិញវៀតណាមត្រូវប្រកួតប្រជែងជាមួយកសិផលកម្ពុជានៅលើទឹកដីវៀតណាមផង ហើយក្លាយជាដៃគូប្រកួតប្រជែងផ្ទាល់នៅលើទីផ្សារអន្តរជាផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ