Trending now

បញ្ចប់ពិធីជួបប្រាស្រ័យនាយទាហានការពារព្រំដែនវ័យក្មេងវៀតណាម-កម្ពុជាលើកទី១ ឆ្នាំ ២០២២

09:19 | 28/11/2022

នាថ្ងៃត្រង់ថ្ងៃទី២៦ ខែវិច្ឆិកា ពិធីជួបប្រាស្រ័យនាយទាហានការពារព្រំដែនវ័យក្មេងវៀតណាម-កម្ពុជាលើកទី១ ឆ្នាំ ២០២២ បានបញ្ចប់ដោយជោគជ័យ។ ពិធីជូនដំណើរគណៈប្រតិភូនាយទាហានការពារព្រំដែនវ័យក្មេងកម្ពុជា បានប្រព្រឹត្តទៅនៅច្រកទ្វារអន្តរជាតិ Ha Tien (ខេត្ត Kien Giang)។

ជំនួបប្រាស្រ័យ និងកិច្ចសន្ទនារវាងនាយទាហានការពារព្រំដែនវ័យក្មេងវៀតណាម-កម្ពុជា នៅខេត្ត Kien Giang ជំនួបប្រាស្រ័យ និងកិច្ចសន្ទនារវាងនាយទាហានការពារព្រំដែនវ័យក្មេងវៀតណាម-កម្ពុជា នៅខេត្ត Kien Giang
សកម្មភាពជាច្រើនក្នុងពិធីជួបប្រាស្រ័យនាយទាហានការពារព្រំដែនវ័យក្មេងវៀតណាម-កម្ពុជាលើកទី១ ឆ្នាំ ២០២២ សកម្មភាពជាច្រើនក្នុងពិធីជួបប្រាស្រ័យនាយទាហានការពារព្រំដែនវ័យក្មេងវៀតណាម-កម្ពុជាលើកទី១ ឆ្នាំ ២០២២

ពិធីជួបប្រាស្រ័យនាយទាហានការពារព្រំដែនវ័យក្មេងវៀតណាម-កម្ពុជាលើកទី១ ឆ្នាំ ២០២២ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ដោយមានការចូលរួមពីនាយទាហានការពារព្រំដែនវ័យក្មេងមកពីប្រទេសវៀតណាម និងកម្ពុជាជិត ១០០ នាក់។ ពិធីនេះមានខ្លឹមសារដូចជា៖ កិច្ចសន្ទនារវាងនាយទាហានការពារព្រំដែនវ័យក្មេងវៀតណាម-កម្ពុជា; ការប្រកួតកីឡាបាល់ទះមិត្តភាព; ការដាំដើមឈើជូនប៉ុស្តិ៍ការពារព្រំដែន Linh Huynh ខេត្ត Kien Giang; ទស្សនាទេសភាព កេរិ៍្តដំណែលប្រវត្តិសាស្ត្រនៅទីក្រុង Phu Quoc; ជំនួបប្រាស្រ័យនៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ Ha Tien នៃកងទ័ពការពារព្រំដែនខេត្ត Kien Giang។ល។

បញ្ចប់ពិធីជួបប្រាស្រ័យនាយទាហានការពារព្រំដែនវ័យក្មេងវៀតណាម-កម្ពុជាលើកទី១ ឆ្នាំ ២០២២
លោកវរសេនីយ៍ឯក Nguyen Quoc Cuong (កណ្ដាល) ជូនផ្កា ដល់គណៈប្រតិភូនាយទាហានការពារព្រំដែនវ័យក្មេងកម្ពុជា (រូបថត៖ bienphong.com.vn)

នេះជាឱកាសសម្រាប់ទាហានការពារព្រំដែនវ័យក្មេងនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែននៅខេត្តជាប់ព្រំដែនទាំង ១០ របស់វៀតណាម និងកងកម្លាំងការពារព្រំដែននៅខេត្តជាប់ព្រំដែនទាំង៩ នៃប្រទេស កម្ពុជា ជួបជុំដើម្បីរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងប្រពៃណី សាមគ្គីភាព ជិតស្និទ្ធ។ តាមរយៈនោះ បង្ហាញពីការប្តេជ្ញាចិត្តពង្រឹងការសម្របសម្រួលក្នុងការគ្រប់គ្រង ការពារព្រំដែន ប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ការកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា