Trending now

ពិធី​បើកសន្និសីទ​រដ្ឋមន្ត្រីការពារជាតិអាស៊ានបើកទូលាយលើកទី៩

08:58 | 24/11/2022

នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា សន្និសីទរដ្ឋមន្ត្រីការពារជាតិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បើកទូលាយ (ADMM+) លើកទី៩ បានបើកជាផ្លូវការនៅទីក្រុងសៀមរាប កម្ពុជា។

ពិធី “ធ្វើឲ្យផ្ទះត្រជាក់ត្រជំ” របស់ជនជាតិ Muong ពិធី “ធ្វើឲ្យផ្ទះត្រជាក់ត្រជំ” របស់ជនជាតិ Muong
ពិធី​បើកមហោស្រព​សមុទ្រ - Hoi An អារម្មណ៍នារដូវក្តៅ ពិធី​បើកមហោស្រព​សមុទ្រ - Hoi An អារម្មណ៍នារដូវក្តៅ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញថ្លែងសុន្ទរកថានៅមុនពិធីបើក។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញថ្លែងសុន្ទរកថានៅមុនពិធីបើក។

ចូលរួមសន្និសីទនេះ មានវត្តមានរដ្ឋមន្ត្រីការពារជាតិ ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃបណ្តាប្រទេសអាស៊ាន រួមជាមួយរដ្ឋមន្ត្រីការពារជាតិ តំណាងរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសដៃគូ រួមមាន៖ អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង នូវែលហ្សេឡង់ សហព័ន្ធរុស្ស៊ី និងអាមេរិក។ គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម ដឹកនាំដោយ នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេសបានអញ្ជើញចូលរួមសន្និសីទនេះ។

អញ្ជើញថ្លែងសុន្ទរកថានៅមុនពិធីបើក ADMM+ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ថា ត្រូវមានយ៉ាងហោចណាស់កត្តាចំនួន៥ ដើម្បីសម្រេចបាននូវ “សន្តិសុខសុខដុមរមនា” នៅក្នុងតំបន់។ នោះគឺ ជំរុញមជ្ឈភាពរបស់អាស៊ាន; ជំរុញរចនាសម្ព័ន្ធសន្តិសុខតំបន់ដោយបើកទូលាយ បរិយាប័ន្ន និងផ្អែកលើច្បាប់; បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិ ដែលយកប្រជាជនជាមជ្ឈភាព និងផ្អែកលើការជឿទុកចិត្ត; ជំរុញសន្តិសុខលើគ្រប់ជ្រុងជ្រោយ; ជំរុញសន្តិសុខសហប្រតិបត្តិការ។

បន្ទាប់ពីសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន សន្និសីទ ADMM+ លើកទី ៩ បានបើកដោយសុន្ទរកថារបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងជាប្រធាន ADMM+។ រដ្ឋមន្ត្រីការពារជាតិកម្ពុជាបានគូសបញ្ជាក់ពីតួនាទីនៃយន្តការសហប្រតិបត្តិការពហុភាគី រួមជាមួយការគោរពច្បាប់អន្តរជាតិ ភាពអត់ធ្មត់ ការស្វែងរកដំណោះស្រាយដោយសន្តិវិធី គឺជាជម្រើសដ៏ត្រឹមត្រូវបំផុតក្នុងការដោះស្រាយរាល់ហានិភ័យ។ ក្នុងនាមជាប្រធាន ADMM, ADMM+ និងសន្និសីទពាក់ព័ន្ធក្នុងឆ្នាំនេះ ក្រសួងការពារជាតិកម្ពុជាបានប្តេជ្ញាយ៉ាងមុតមាំ ចំពោះគោលការណ៍នៃកិច្ចសហប្រតិបត្តិការសន្តិភាព សមភាព មជ្ឈភាពរបស់អាស៊ាន និងកិច្ចខិតខំប្រឹងប្រែងសមូហភាព រួមចំណែកក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនៅក្នុងតំបន់ ដើម្បីធានាសន្តិភាព ភាពសុខដុមរមនា និងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ សំដៅជំរុញសន្តិសុខប្រកបដោយសុខដុមរមនា និងវិបុលភាពនៅក្នុងតំបន់៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥