Trending now
មហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោក

ពោរពេញទៅដោយចំណងមិត្តភាពក្នុងរាត្រីសាមគ្គីភាព

09:32 | 24/11/2022 ឌីណា

យុគសម័យ - នាយប់ថ្ងៃទី ២២ វិច្ឆិកា នៅរដ្ឋធានី Ha Noi ក្នុងបរិយាកាសដ៏កក់ក្តៅ និងស្និទ្ធស្នាល គណៈប្រតិភូនៃមហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោកបានអញ្ជើញចូលរួមក្នុងរាត្រីសាមគ្គីភាព។

«ការរៀបចំមហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោកនៅវៀតណាមគឺជារឿងដ៏អស្ចារ្យ» «ការរៀបចំមហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោកនៅវៀតណាមគឺជារឿងដ៏អស្ចារ្យ»
“វៀតណាមជាដៃគូសំខាន់របស់ក្រុមប្រឹក្សាសន្តិភាពពិភពលោក” “វៀតណាមជាដៃគូសំខាន់របស់ក្រុមប្រឹក្សាសន្តិភាពពិភពលោក”
ពោរពេញទៅដោយចំណងមិត្តភាពក្នុងរាត្រីសាមគ្គីភាព
ប្រធានគណៈកម្មាធិការសន្តិភាពវៀតណាម លោក Uong Chu Luu អញ្ជើញថ្លែង​ទទួល​ស្វាគមន៍​ចំពោះគណៈប្រតិភូ ដែល​អញ្ជើញ​ចូលរួមក្នុងរាត្រីសាមគ្គីភាព (រូបថត៖ Thu Ha)។

ថ្លែងក្នុងរាត្រី លោក Uong Chu Luu អតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អតីតអនុប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រធានគណៈកម្មាធិការសន្តិភាពវៀតណាមបានមានប្រសាសន៍​ថា៖ ក្នុងរយៈពេលប្រាំពីរទសវត្សរ៍កន្លងមក ក្រុមប្រឹក្សាសន្តិភាពពិភពលោក និងអង្គការសមាជិក និងមិត្តអន្តរជាតិ តែងតែផ្តល់ឱ្យវៀតណាមនូវទំនាក់ទំនងមិត្តភាពល្អ សាមគ្គីភាពអន្តរជាតិដ៏អស្ចារ្យ និងការគាំទ្រដ៏មានតម្លៃ រួមចំណែកយ៉ាងសំខាន់បង្កើតឡើងជ័យជំនះដ៍មហិមាក្នុងការតស៊ូប្រយុទ្ធ​ទាំងពីរ​លើក ក៏ដូចជា​​សមិទ្ធផល​ធំធេង​ក្នុង​បុព្វ​ហេតុ​ ផ្លាស់ប្តូរថ្មី កសាង និងការពារមាតុភូមិ។

ប្រធានក្រុមប្រឹក្សាសន្តិភាពវៀតណាម លោក Uong Chung Luu បានមានប្រសាសន៍ថា “ក្រុមប្រឹក្សាសន្តិភាពពិភពលោកតែងតែប្រមូលផ្តុំ បង្រួបបង្រួម និងដឹកនាំកម្លាំងប្រជាធិបតេយ្យ ជឿន​លឿន និងចលនាសន្តិភាពជុំវិញពិភពលោក ក្នុងបុព្វហេតុថ្លៃថ្នូរ ដើម្បីឯករាជ្យជាតិ និងប្រជាធិបតេយ្យ សមភាព​និង​យុត្តធម៌ក្នុង​សង្គម”។

ពោរពេញទៅដោយចំណងមិត្តភាពក្នុងរាត្រីសាមគ្គីភាព
ក្នុងរាត្រីសាមគ្គីភាព ការសម្តែងឧបករណ៍ភ្លេងជនជាតិ និងម្ហូបប្រពៃណីវៀតណាមមួយចំនួន បាន​រៀបចំយ៉ាង​ហ្មត់​ចត់(រូបថត៖ Thu Ha)។

លោកស្រី Socorro Gomes Coelho ប្រធានក្រុមប្រឹក្សាសន្តិភាពពិភពលោកបានសម្តែងនូវអារម្មណ៍របស់ខ្លួនចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងយកចិត្តទុកដាក់របស់វៀតណាម។ “ខ្ញុំរំជួលចិត្តណាស់ដែល​បាន​មើលឃើញសមិទ្ធិផលរបស់វៀតណាមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ អ្នក​ក៏​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​តស៊ូ​ និង​ការពារ​សន្តិភាព»។

ក្នុងកម្មវិធី គណៈប្រតិភូបានរីករាយជាមួយការសម្តែងឧបករណ៍ភ្លេងជនជាតិ និងម្ហូបអាហារប្រពៃណីវៀតណាមមួយចំនួន៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង
ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) - ជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍បែបទំនើប រហ័ស និងប្រកបដោយចីរភាព
ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ
កម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu