Trending now

Phu Quoc - កោះដំបូងគេរបស់វៀតណាមត្រូវបានលើកតំកើង នៅឯ World Travel Awards

09:20 | 16/11/2022 ឌីណា

យុគសម័យ - ការយកឈ្នះលើ 'គូប្រជែង' ចំនួន ៦ មកពីគ្រប់ទ្វីបក្នុងពិភពលោក រួមទាំងកោះជាច្រើនដែលធ្លាប់ត្រូវបានគេហៅថា 'ឋានសួគ៌' ដូចជា Zanzibar នៃប្រទេសតង់ហ្សានី ឬប្រជុំកោះ Lofoten នៃប្រទេសន័រវេស កោះ Phu Quoc នៃប្រទេសវៀតណាមបាន​លើកតំកើងជា 'គោលដៅកោះធម្មជាតិជួរមុខគេរបស់ពិភពលោក ឆ្នាំ២០២២ (World’s Leading Nature Island Destination 2022) នៅឯពានរង្វាន់ World Travel Awards (WTA) ។

Phu Quoc ជាប់ក្នុងបញ្ជីកំពូលកោះដែលពេញនិយមបំផុតនៅអាស៊ី Phu Quoc ជាប់ក្នុងបញ្ជីកំពូលកោះដែលពេញនិយមបំផុតនៅអាស៊ី
ផ្សារអាហារសមុទ្រចំនួន ៤កន្លែង ដែលមានមនុស្សច្រើនជាងគេនៅ Phu Quoc ផ្សារអាហារសមុទ្រចំនួន ៤កន្លែង ដែលមានមនុស្សច្រើនជាងគេនៅ Phu Quoc

ពានរង្វាន់ WTA នេះរួមចំណែកក្នុងការបញ្ជាក់ឡើងវិញនូវភាពទាក់ទាញពិសេសរបស់ Phu Quoc កោះកំពុងលេចធ្លោជាគោលដៅដែលមិនត្រឹមតែមានសោភ័ណភាពធម្មជាតិប៉ុណ្ណោះទេ ថែមទាំងភ្ញៀវ​នឹង​ទទួលបទពិសោធន៍ដ៏សម្បូរបែបទៀតផង។

Phu Quoc គឺជាកោះធំជាងគេក្នុងប្រទេស ហើយក៏ជាកោះដំបូងគេដែលក្លាយជាទីក្រុងកោះជាផ្លូវការនៅឆ្នាំ ២០២១។ កោះនេះមានលក្ខខណ្ឌធម្មជាតិ សម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ ដូចជាអាកាសធាតុល្អ ពន្លឺថ្ងៃក្តៅពេញមួយឆ្នាំ ភ្នំរំកិល និងសមុទ្រដ៏ធំល្វឹងល្វើយ និងកោះដែលមានកោះធំនិងតូចចំនួន ២៨ ឆ្នេរសមុទ្រប្រវែង ១៥០ គីឡូម៉ែត្រ ឆ្នេរចម្រុះចំនួន ១៤ ដែលមានខ្សាច់ពណ៌មាស ខ្សាច់ពណ៌ស.... ក្នុងនោះ ឧទ្យានជាតិ Phu Quoc តំបន់អភរក្សដែនសមុទ្រ Phu Quoc មានទំហំ ២/៣នៃតំបន់ធម្មជាតិ ដែលជាតំបន់ស្នូលនៃតំបន់ជីវមណ្ឌលបម្រុងពិភពលោកខេត្ត Kien Giang។

Phu Quoc - កោះដំបូងគេរបស់វៀតណាមត្រូវបានលើកតំកើង នៅឯ World Travel Awards
ឆ្នេរសមុទ្រ Bai Trao, Hon Thom, Phu Quoc (រូបថត៖ CTV)

ឆ្នេរសមុទ្រជាច្រើនដូចជា Bai Sao, Bai Kem... ត្រូវបានសារព័ត៌មានអន្តរជាតិដូចជា CNN, Travel Leisure,...កោតសរសើរជា​ឆ្នេរសមុទ្រ​ធម្មជាតិ​ឈាន​មុខ​គេ​លើពិភពលោក ឆ្នេរសមុទ្រ​ទាក់ទាញ​បំផុត​នៅ​ពិភពលោក

ប្រជុំកោះ Hon Thom នៅភាគខាងត្បូងនៃកោះមានតំបន់អភិរក្សផ្កាថ្មធំជាងគេនៅ Phu Quoc រហូតដល់ទៅទំហំ ៩៧២០ ហិកតា។ ជាពិសេស ឧទ្យានអភិរក្សផ្កាថ្ម Namaste គឺជាគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរជាច្រើន ដើម្បីស្វែងយល់នូវបាតសមុទ្រ និងគយគន់ផ្កាថ្មនិង​សត្វសមុទ្រចម្រុះចំនួន ២៥០ ប្រភេទ ។

ជាមួយនឹងសម្រស់ធម្មជាតិប្រដូចទៅនឹង "ឋានសួគ៌នៅលើភពផែនដី" នៃកោះ Phu Quoc អស់រយៈពេលជិតមួយទស្សវត្សរ៍មក កោះPhu Quoc មិនត្រឹមតែបានលើកកម្ពស់សក្តានុពលពីធនធានធម្មជាតិដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង "ផ្លាស់ប្តូមុខមាត់" ពីមួយថ្ងៃទៅមួយថ្ងៃ និងសំណង់និងផលិតផលឆ្ពោះទៅរកការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព។

Phu Quoc - កោះដំបូងគេរបស់វៀតណាមត្រូវបានលើកតំកើង នៅឯ World Travel Awards
ទីក្រុងមេឌីទែរ៉ាណេនៅ Phu Quoc ផ្តល់បទពិសោធន៍ពិសេសជាច្រើនសម្រាប់ភ្ញៀវ (រូបថត៖ CTV)

អាចនិយាយអំពីសួនកម្សាន្តដែលបង្កើតជាម៉ាកយីហោនៃការកម្សាន្ត Phu Quoc អាចត្រូវបានគេលើកឡើងដូចជា ឧទ្យានធម្មជាតិ SunWorld Hon Thom, VinWonders Phu Quoc… Vinpearl Safari និងសួនអភិរក្សសត្វ Phu Quoc,…។ ទន្ទឹមនឹងនោះ ប្រព័ន្ធមណ្ឌល​លំហែកាយ និងសណ្ឋាគារលំដាប់ខ្ពស់តាមស្តង់ដារអន្តរជាតិបានធ្វើឱ្យ Phu Quoc ក្លាយជាគោលដៅទេសចរណ៍រយៈពេលបួនរដូវដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ។

Phu Quoc - កោះដំបូងគេរបស់វៀតណាមត្រូវបានលើកតំកើង នៅឯ World Travel Awards
ការសម្តែងតន្ត្រីទឹកដ៏ទាក់ទាញនៅ VinWonders Phu Quoc (រូបថត៖ VinWonders Phu Quoc)
Phu Quoc - កោះដំបូងគេរបស់វៀតណាមត្រូវបានលើកតំកើង នៅឯ World Travel Awards

កន្លែងគួរឱ្យចាប់អារម្មណ៍នៅមណ្ឌល​លំហែកាយ JW Marrioitt Phu Quoc Emerald Bay (រូបថត៖ Facebook JW Marriott)

ក្នុងក្របខ័ណ្ឌនៃពិធីប្រគល់ពានរង្វាន់នៅឆ្នាំនេះ មណ្ឌល​លំហែកាយ JW Marriott Phu Quoc Emerald Bay ត្រូវបានផ្តល់កិត្តិយសជា "មណ្ឌល​លំហែកាយសម្រាប់ការរៀបចំអាពាហ៍ពិពាហ៍ប្រណីតឈានមុខគេលើពិភពលោកឆ្នាំ ២០២២" ” (World’s Leading Luxury Wedding Resort 2022)។

នាពេលខាងមុខ នៅទីក្រុង Phu Quoc នឹងមានស្នាដៃ/ផលិតផលល្បីៗជាច្រើនដូចជា Cau Hon ដែលរចនាដោយលោក Marco Casamonti ឯកអគ្គរដ្ឋទូតវប្បធម៌ និងសិល្បៈអ៊ីតាលីប្រចាំនៅវៀតណាម Kiss the stars – ការសម្តែង​នូវការបង្ហាញពហុបច្ចេកវិទ្យាដំបូងគេនៅប្រទេសវៀតណាម សណ្ឋាគារលំដាប់ផ្កាយ ៦ La Festa ដំណើរការដោយម៉ាកមណ្ឌល​លំហែកាយលំដាប់ពិភពលោក Curio Collection ដោយ Hilton ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី