Trending now

វាលចៀមនៅខេត្ត Ninh Binh ដែលប្រៀបដូចជាសួនច្បារក្នុងរឿងព្រេងនិទាន

09:17 | 16/11/2022 ឌីណា

យុគសម័យ - ខេត្ត Ninh Binh ជាគោលដៅទេសចរណ៍ពេញនិយមសម្រាប់ភ្ញៀវទេសចរជាច្រើន ដោយសារមានកន្លែងទេសភាពល្បីៗជាច្រើន និងងាយស្រួលធ្វើដំណើរ។

Ninh Binh ស្ថិតនៅលំដាប់កំពូលនៃគោលដៅទេសចរណ៍កំពូលទាំង ៥ ដែលមានទេសភាពមនោរម្យ Ninh Binh ស្ថិតនៅលំដាប់កំពូលនៃគោលដៅទេសចរណ៍កំពូលទាំង ៥ ដែលមានទេសភាពមនោរម្យ
លង់ស្នេហ៍នៅរដូវផ្កាបាក់វីតនៅខេត្ត Ninh Binh លង់ស្នេហ៍នៅរដូវផ្កាបាក់វីតនៅខេត្ត Ninh Binh
វាលចៀមនៅខេត្ត Ninh Binh ដែលប្រៀបដូចជាសួនច្បារក្នុងរឿងព្រេងនិទាន

វាលចៀម Ninh Binh ត្រូវបានរកឃើញដោយអ្នកទេសចរ ចាប់តាំងពីចុងឆ្នាំ ២០២០ ប៉ុន្តែថ្មីៗនេះ វាបានលេចឡើងនៅលើក្រុមទេសចរណ៍។

វាលចៀម Ninh Binh ដែលត្រូវបានគេស្គាល់ថាជាវាលចៀម Gia Hung Van Long បានក្លាយជាគោលដៅដែលធ្លាប់ស្គាល់ដល់សម្រាប់អ្នកចូលចិត្ត​ថតរូបជាច្រើន។ វាលស្រែមានសត្វចៀមពណ៌ស ដែលត្រូវបានប្រលែងតាមជំរាលទំនប់ ដើរនិងស៊ីស្មៅដោយសេរីដែល បង្កើតទេសភាព​អស្ចារ្យ ដូចក្នុងសួនច្បារ ក្នុង​រឿង​ព្រេងនិទាន។

វាលចៀមនៅខេត្ត Ninh Binh ដែលប្រៀបដូចជាសួនច្បារក្នុងរឿងព្រេងនិទាន

សត្វចៀមស្លូតគួរឱ្យស្រឡាញ់ដូច្នេះអ្នកអាចថតរូបក្បែរវាបានស្រួល។ តម្លៃសំបុត្រចូលក្នុងវាលចៀមគឺប្រហែល ៥០.០០០ - ១០០.០០០ដុង/ម្នាក់ មិនមានកំណត់ពេលវេលាសម្រាប់ការលេង។

គ្រួសារជាច្រើនជ្រើសរើសវាលចៀមជាកន្លែងសម្រាប់ធ្វើដំណើរ និងបោះជំរុំនៅចុងសប្តាហ៍។ កុមារៗរីករាយនៅពេល​លេងក្នុងទេសភាពធម្មជាតិ លេងជាមួយចៀម។

វាលចៀមនៅខេត្ត Ninh Binh ដែលប្រៀបដូចជាសួនច្បារក្នុងរឿងព្រេងនិទាន

មានទីតាំងនៅជិតវាលចៀមគឺបឹង Van Long អ្នកទេសចរអាចទស្សនាទីតាំងទាំងពីរ។ នៅពេលអ្នកមកទីនេះ អ្នក​អាចអង្គុយលើទូកតូចមួយ ដើម្បីស្វែយល់នូវស្រះនិងរូងភ្នំ។ ទេសភាព​ធម្មជាតិ​ស្អាត​បំព្រងដូច​ជា​គំនូរ​មួយ​ផ្ទាំងដែល​មិន​ធ្វើ​ឱ្យ​អ្នក​ខក​ចិត្ត​ឡើយ។

ពេលវេលាដ៏ស្រស់ស្អាតបំផុតទាំងពីរនៃឆ្នាំសម្រាប់ភ្ញៀវទេសចរមកខេត្ត Ninh Binh គឺដើមនិទាឃរដូវ និងដើមរដូវក្តៅ។

ចាប់ពីខែមករា ដល់ខែមីនា អាកាសធាតុខេត្ត Ninh Binh ត្រជាក់ស្រួលមានភ្លៀងធ្លាក់តិចៗ ងាយស្រួលសម្រាប់ដើរលេង និងទស្សនា។ នេះក៏ជាពេលវេលាសម្រាប់ដំណើរកម្សាន្ត នារដូវផ្ការីក និងសកម្មភាពទេសចរណ៍ខាងសាសនា ដូចជាទៅទស្សនាវត្ត Bai Dinh Trang An វិហារកាតូលិកថ្ម Phat Diem។

វាលចៀមនៅខេត្ត Ninh Binh ដែលប្រៀបដូចជាសួនច្បារក្នុងរឿងព្រេងនិទាន

ចាប់ពីខែមេសាដល់ខែមិថុនាគឺជាពេលវេលានៃរដូវក្តៅ ប៉ុន្តែអាកាសធាតុមិនក្តៅពេក។ នៅពេលមកទីនេះ ភ្ញៀវទេសចរអាចថតរូបវាលស្រែពណ៌មាសទុំនៅ Tam Coc ឬស្រះផ្កាឈូកក្រអូប។

ពីរដ្ឋធានី Ha Noi ភ្ញៀវទេសចរមានជម្រើសជាច្រើន ដើម្បីទៅដល់ខេត្ត Ninh Binh ដូចជារថបន្ត limousine រថភ្លើង ឬរថយន្តឯកជន។ តម្លៃសំបុត្រឡាន Limousine ទៅខេត្ត Ninh Binh គឺប្រហែល ១០០០០០ - ១៥០០០០ ។ តំលៃសំបុត្រ​រថភ្លើ​ងទៅកាន់ខេត្ត ។

នៅ Ninh Binh អ្នកអាចជួលឡានបានប្រហែល ១-២ លានដុង/មួយថ្ងៃ ជួលម៉ូតូក្នុងតម្លៃប្រហែល ១៥០.០០០ ដុង/ថ្ងៃ ដើម្បីងាយស្រួលធ្វើដំណើរ ព្រោះកន្លែងទេសចរណ៍នៅឆ្ងាយពីគ្នា។

ខេត្ត Ninh Binh មានសណ្ឋាគារស្អាត និងផ្ទះសំណាក់ជាច្រើនសម្រាប់ជ្រើសរើសក្នុងចន្លោះតម្លៃ ពី ១ - ២ លានដុង/មួយយប់។ នៅជិតវាលចៀម Ninh Binh មានមណ្ឌល​លំហែកាយប្រណិត និងគុណភាពជាច្រើន រួមទាំងអាងហែលទឹក ស្ប៉ា បារ ដែលមានតម្លៃប្រហែល ២,៥ - ៦ លានដុង/មួយយប់៕

ឌីណា

zing

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី