Trending now

វៀតណាមចាប់ផ្តើមខែសកម្មភាពសម្រាប់សមភាពយេនឌ័រ និងការទប់ស្កាត់ ឆ្លើយតបទៅនឹងអំពើហិង្សាលើមូលដ្ឋានយេនឌ័រ

08:47 | 14/11/2022 យោងតាមវិទ្យុសំលេងវៀតណាម

ពិធីនេះជាសកម្មភាពចាប់ផ្តើមសម្រាប់យុទ្ធនាការផ្សព្វផ្សាយកំពូលស្តីពីសមភាពយេនឌ័រឆ្នាំ២០២២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូ។

លោកជំទាវ Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមផ្ញើលិខិតអបអរសាទរខួបលើកទី ៧២ នៃទិវាប្រពៃណី VUFO លោកជំទាវ Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមផ្ញើលិខិតអបអរសាទរខួបលើកទី ៧២ នៃទិវាប្រពៃណី VUFO
កម្មវិធីជួបប្រាស្រ័យមិត្តភាពរវាងយុវជន និងនិស្សិត Binh Phuoc ជាមួយ​និស្សិតកម្ពុជា និងឡាវ កម្មវិធីជួបប្រាស្រ័យមិត្តភាពរវាងយុវជន និងនិស្សិត Binh Phuoc ជាមួយ​និស្សិតកម្ពុជា និងឡាវ
វៀតណាមចាប់ផ្តើមខែសកម្មភាពសម្រាប់សមភាពយេនឌ័រ និងការទប់ស្កាត់ ឆ្លើយតបទៅនឹងអំពើហិង្សាលើមូលដ្ឋានយេនឌ័រ
វៀតណាមចាប់ផ្តើមខែសកម្មភាពសម្រាប់សមភាពយេនឌ័រ និងការទប់ស្កាត់ ឆ្លើយតបទៅនឹងអំពើហិង្សាលើមូលដ្ឋានយេនឌ័រ

ពិធីចាប់ផ្តើមខែសកម្មភាពសម្រាប់សមភាពយេនឌ័រ និងការទប់ស្កាត់ ឆ្លើយតបចំពោះអំពើហិង្សាលើមូលដ្ឋានយេនឌ័រ ឆ្នាំ២០២២ ក្រោមប្រធានបទ "ធានាសន្តិសុខសង្គម ការផ្តល់សិទ្ធិអំណាច និងបង្កើតឱកាសសម្រាប់ស្ត្រី និងកុមារី" ក្នុងគោលបំណងសម្រេចបានសមភាពយេនឌ័រ និងការលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារី ដែលប្រព្រឹត្តទៅនាថ្ងៃទី ១២ ខែវិច្ឆិកា នៅទីក្រុង Vung Tau ខេត្ត Ba Ria - Vung Tau។ ព្រឹត្តិការណ៍នេះ ដោយក្រសួងការងារ-យុទ្ធជនពិការ និងសង្គមកិច្ច សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Ba Ria - Vung Tau និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមរៀបចំឡើង។ ពិធីនេះជាសកម្មភាពចាប់ផ្តើមសម្រាប់យុទ្ធនាការផ្សព្វផ្សាយកំពូលស្តីពីសមភាពយេនឌ័រឆ្នាំ២០២២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូ។ ទន្ទឹមនឹងពិធីនេះ នឹងមានសកម្មភាពរាប់ពាន់ដែលធ្វើឡើងដោយផ្ទាល់ និងតាមអ៊ីនធឺណិតនៅទូទាំងប្រទេស។

អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោកស្រី Nguyen Thi Ha បានស្នើឲ្យគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ និងមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើការប្រាស្រ័យទាក់ទង ដើម្បីលើកកម្ពស់ការយល់ដឹងរបស់អង្គការ និងប្រជាជនអំពីសមភាពយេនឌ័រ; ប្តេជ្ញាចិត្តយ៉ាងសកម្ម និងធ្វើសកម្មភាពជាក់ស្តែង ដើម្បីកសាងសង្គមស្មើភាពគ្នា គ្មានអំពើហិង្សា និងការរំលោភបំពានលើស្ត្រី និងកុមារ។

តាងនាមឱ្យបណ្តាអង្គការនៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោកស្រី Elisa Fernandez ប្រធានតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកសមភាពយេនឌ័រ និងការពង្រឹងអំណាចស្ត្រី (UN Women) បានអះអាងថា អង្គការសហប្រជាជាតិនឹងបន្តគាំទ្រវៀតណាម ក្នុងការលើកកម្ពស់សមភាពយេនឌ័រ លុបបំបាត់ការរើសអើងនិងអំពើហិង្សា ផ្អែកលើយេនឌ័រ ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦
សញ្ញានៃការច្នៃប្រឌិត និងការអំពាវនាវឱ្យមានសកម្មភាព
ការពិនិត្យឡើងវិញដ៏ទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)