យុគសម័យ - ក្នុងឱកាសរំលឹកខួបលើកទី ៧២ នៃទិវាប្រពៃណីនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ១៩៥០ - ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២) ក្នុងនាមសម្ព័ន្ធបក្ស ថ្នាក់ដឹកនាំនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) លោកជំទាវ Nguyen Phuong Nga លេខាបក្ស ប្រធាន VUFO បានផ្ញើលិខិតអបអរសាទរដល់ជំនាន់កម្មាភិបាល មន្ត្រីរាជការ និងនិយោជិតរបស់ VUFO អង្គការសមាជិករបស់ VUFO នៅថ្នាក់កណ្តាល និងមូលដ្ឋាន។
ទស្សនាវដ្ដីយុគសម័យ សូមណែនាំខ្លឹមសារទាំងស្រុងនៃលិខិតអបអរសាទររបស់ប្រធានលោកជំទាវ Nguyen Phuong Nga៖
![]() |
លោកជំទាវ Nguyen Phuong Nga លេខាសម្ព័ន្ធបក្ស ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម។ |
«សមមិត្តជាទីគោរព!
ក្នុងរយៈពេល ៧២ ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់បក្ស ដោយមានសាមគ្គីភាព ឯកភាព កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ និងការរួមចំណែកយ៉ាងសកម្មរបស់ជំនាន់ថ្នាក់ដឹកនាំ កម្មាភិបាល មន្ត្រីរាជការ និងកម្មករ សកម្មភាពរបស់សម្ព័ន្ធអង្គការមិត្តភាពវៀតណាម និងអង្គការសមាជិក ដោយមានការជួយជ្រោមជ្រែង និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់អាជ្ញាធរមជ្ឈិម និងមូលដ្ឋាន សម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានរីកចម្រើនជាលំដាប់ រីកចម្រើនឥតឈប់ឈរ ទទួលបានសមិទ្ធិផលជាច្រើន សំបូរទៅដោយប្រពៃណីល្អ លើកកំពស់តួនាទី នៃការបរទេសរវាងប្រជាជននិងប្រជាជន។ ការបរទេសរវាងប្រជាជននិងប្រជាជនដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវកិច្ចការការបរទេសទូទៅរបស់ប្រទេសជាតិ។
ដោយមោទនៈក្នុងការបន្តនូវប្រវត្តិនៃការកសាងនិងអភិវឌ្ឍន៍រយៈពេល ៧២ ឆ្នាំទាំងនោះរ ខ្ខ្ញុំមានជំនឿយ៉ាងមុតមាំថា កម្មាភិបាល មន្ត្រីរាជការ និងនិយោជិតទាំងអស់នៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម និងអង្គការសមាជិកសមាជិកានឹងបន្តលើកតម្កើងប្រពៃណីដ៏ល្អ រួបរួមសាមគ្គី ជំនះការលំបាក អនុវត្តភាពក្លាហាន បង្កើនសមត្ថភាព បង្កើតខ្លឹមសារ និងវិធីសាស្រ្តយ៉ាងសកម្ម និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការក្រោមបាវចនា «ម្ចាស់ការ បត់បែន ច្នៃប្រឌិត ប្រសិទ្ធភាព» សម្រេចបានសមិទ្ធិផលថ្មី និងធំធេងជាងទៀត ក្នុងការអនុវត្តមុខងារ និងភារកិច្ចដែលបានកំណត់សក្តិសម។ ការបរទេសរវាងប្រជាជននិងប្រជាជនគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបីនៃការបរទេសវៀតណាមដ៏ទូលំទូលាយ និងទំនើប រួមចំណែកជាក់ស្តែងក្នុងបុព្វហេតុកសាង និងការពារមាតុភូមិវៀតណាមដ៏រឹងមាំ វិបុលភាព និងសុភមង្គល ដើម្បីបណ្តុះពន្លកចំណងសន្តិភាព និងមិត្តភាពក្នុងចំណោមប្រជាជននៃពិភពលោក។
សូមជូនពរសមាមិត្ត និងក្រុមគ្រួសារមានសុខភាពល្អ សុភមង្គល និងជោគជ័យ!»។
thoidai.com.vn
មតិពីមិត្តអ្នកអាន