Trending now

នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅទស្សនាគ្រឹះស្ថានសេដ្ឋកិច្ចសង្គមមួយចំនួនដែលមានលក្ខណៈធម្មតាសម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជា

09:44 | 11/11/2022 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ជួបសម្ដែងការគួរសមជាមួយប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ជួបសម្ដែងការគួរសមជាមួយប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន
នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ជួបសម្ដែងការគួរសមជាមួយ ប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេច សាយ ឈុំ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ជួបសម្ដែងការគួរសមជាមួយ ប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេច សាយ ឈុំ
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីកម្ពុជា
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីកម្ពុជា

លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះតួនាទីផ្ទាល់ខ្លួនរបស់លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ ការផ្លាស់ប្តូរប្រជាជន ចំណងសាមគ្គីភាព និងមិត្តភាពជាអ្នកជិតខាងល្អរវាងរដ្ឋាភិបាល និងប្រជាជនទាំងពីរ។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បន្តជួយយកចិត្តទុកដាក់ គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដើមកំណើតវៀតណាម និងសហគមន៍វៀតណាមក្នុងការរស់នៅ ប្រកបអាជីព និងធ្វើអាជីវកម្មប្រកបដោយស្ថិរភាព នៅកម្ពុជា។

លោក Pham Minh Chinh បានឱ្យដឹងថា៖ លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម និងលោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម និងថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមវាយតំលៃខ្ពស់ចំពោះសកម្មភាពរបស់សមាគមមិត្តភាពនៃប្រទេសទាំងពីរដែលបានរួមចំណែកកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ។

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានបញ្ជូនកូនចៅមកជួយរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ និងសម្រេចបានសមិទ្ធផលដូចសព្វថ្ងៃនេះ។ លោកស្រី ម៉ែន សំអន ក៏បានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងអ្នកជិតខាងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជានាពេលថ្មីៗនេះ ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា នាពេលខាងមុខត្រូវតែពង្រឹងថែមទៀតកិច្ចសហប្រតិបត្តិការរវាងបណ្តាមូលដ្ឋាននៃប្រទេសទាំងពីរ ជាពិសេសមូលដ្ឋានជាប់ព្រំដែនគ្នា និងជំរុញការជួបប្រាស្រ័យប្រជាជនក្នុងទម្រង់ជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើន ជាពិសេសតាមរយៈរាល់សកម្មភាពរបស់សមាគមមិត្តភាពទាំងពីរ។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញទៅទស្សនាក្រុមហ៊ុនទូរគមនាគមន៍វៀតណាម-កម្ពុជា (Metfone)
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញទៅទស្សនាក្រុមហ៊ុនទូរគមនាគមន៍វៀតណាម-កម្ពុជា (Metfone)

* គួរឱ្យរំលឹកដែរថា មុននោះនាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅទស្សនាមន្ទីរពេទ្យ Cho Ray-Phnom Penh ក្នុងរាជធានីភ្នំពេញ និងក្រុមហ៊ុនទូរគមនាគមន៍វៀតណាម-កម្ពុជា (Metfone)។ ទាំងនេះគឺជាមូលដ្ឋានសេដ្ឋកិច្ចសង្គមលេចធ្លោ សម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា។

បន្ទាប់ពីបានចុះពិនិត្យការងារ ពិនិត្យការព្យាបាលរបស់មន្ទីរពេទ្យ និងសួរសុខទុក្ខ និងលើកទឹកចិត្តអ្នកជំងឺដែលកំពុងព្យាបាលនៅទីនេះ លោក Pham Minh Chinh បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់មន្ទីរពេទ្យ។ ថ្លែងមតិក្នុងជំនួបនេះ លោក Pham Minh Chinh បានអបអរសាទរ និងកោតសរសើរចំពោះលទ្ធផល ប្រតិបត្តិការរបស់មន្ទីរពេទ្យក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មិនត្រឹមតែក្នុងការពិនិត្យ និងព្យាបាល និងជួយសង្គ្រោះជីវិតមនុស្សប៉ុណ្ណោះទេ ថែមទាំងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកវេជ្ជសាស្រ្តសម្រាប់ប្រទេសកម្ពុជាទៀតផង។ អាស្រ័យហេតុនេះ រួមចំណែកពង្រឹង និងពង្រីកចំណងមិត្តភាពរវាងប្រជាជនទាំងពីរ ដែលជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្តរភាពយូរអង្វែង។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា “អ្នកជំងឺកម្ពុជាគ្រប់រូបត្រូវតែទទួលបានការយកចិត្តទុកដាក់ ថែទាំ និងព្យាបាលយ៉ាងល្អនៅមន្ទីរពេទ្យ Cho Ray-Phom Penh រួមចំណែកកសាងស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ”។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅទស្សនាមន្ទីរពេទ្យ Cho Ray-Phnom Penh ក្នុងរាជធានីភ្នំពេញ
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅទស្សនាមន្ទីរពេទ្យ Cho Ray-Phnom Penh ក្នុងរាជធានីភ្នំពេញ

បន្ទាប់ពីបានស្តាប់របាយការណ៍ពីថ្នាក់ដឹកនាំក្រុមហ៊ុន Metfone ស្តីពីប្រតិបត្តិការនេះ លោក Pham Minh Chinh បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះលទ្ធផលលេចធ្លោដែលក្រុមហ៊ុន Metfone បានខិតខំប្រឹងប្រែងសម្រេចបានបន្ទាប់ពីប្រតិបត្តិការអស់រយៈពេល ១៣ ឆ្នាំ។ ជាពិសេស Metfone មិនត្រឹមតែជាអង្គភាពសេដ្ឋកិច្ច និងបច្ចេកវិទ្យាដែលធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព ក្លាយជាសហគ្រាសបច្ចេកវិទ្យាលេខ១ នៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសន្តិសុខសង្គម ការថែទាំ និងជួយដល់ប្រជាជនកម្ពុជាដែលកំពុងជួបការលំបាក រួមទាំងប្រជាពលរដ្ឋខ្មែរដើមកំណើតវៀតណាមផងដែរ។

* នារសៀលថ្ងៃទី៩ ខែវិច្ឆិកា លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញមកជួបសំណេះសំណាលកម្មាភិបាល បុគ្គលិកស្ថានទូត និងតំណាងធុរកិច្ច និងសហគមន៍ជនវៀតណាមនៅកម្ពុជា។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានអះអាងថា បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ចំពោះសហគមន៍ជនវៀតណាមនៅក្រៅប្រទេស ដោយចាត់ទុកថា នេះជាផ្នែកសំខាន់មួយនៃផែនមហាសាមគ្គីជាតិ និងវាយតម្លៃខ្ពស់ចំពោះស្មារតីស្នេហាជាតិ និងការរួមចំណែកដ៏សំខាន់របស់អាណិកជនវៀតណាមនៅក្រៅប្រទេស និងសហគមន៍ធុរកិច្ចវៀតណាមនៅកម្ពុជាក្នុងការកសាង និងការពារមាតុភូមិ ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម