Trending now

សន្និសីទសហប្រតិបត្តិការជួញដូរពាណិជ្ជកម្ម និងផលិតកម្មរវាងវៀតណាម និងអ៊ីស្រាអែល

11:07 | 08/11/2022 ឌឹកអាញ់

យុគសម័យ - អនុវត្តកម្មវិធីជាតិស្ដីពីការជំរុញពាណិជ្ជកម្មឆ្នាំ ២០២២ ដោយមានគោលដៅជួយសហគ្រាសវៀតណាមនាំចេញ និងផ្ទេរបច្ចេកវិទ្យាទៅកាន់ទីផ្សារអ៊ីស្រាអែល នាពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (នាយកដ្ឋានជំរុញពាណិជ្ជកម្ម) សហការជាមួយស្ថានទូត ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅអ៊ីស្រាអែល និងសហព័ន្ធសភាពាណិជ្ជកម្មអ៊ីស្រាអែល (FICC) បានរៀបចំសន្និសីទស្តីពីសហប្រតិបត្តិការជួញដូរពាណិជ្ជកម្ម និងផលិតកម្មវៀតណាម - អ៊ីស្រាអែល។

អ្នកស្ម័គ្រចិត្តតភ្ជាប់ប្រជាជនទាំងពីរ បង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការអ៊ីស្រាអែល-វៀតណាមលើវិស័យជាច្រើន អ្នកស្ម័គ្រចិត្តតភ្ជាប់ប្រជាជនទាំងពីរ បង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការអ៊ីស្រាអែល-វៀតណាមលើវិស័យជាច្រើន
ហាណូយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអែលលើការអភិវឌ្ឍន៍ទីក្រុង ហាណូយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអែលលើការអភិវឌ្ឍន៍ទីក្រុង
សន្និសីទសហប្រតិបត្តិការ ពាណិជ្ជកម្ម និងផលិតកម្មរវាងវៀតណាម និងអ៊ីស្រាអែល
សន្និសីទសហប្រតិបត្តិការ ពាណិជ្ជកម្ម និងផលិតកម្មរវាងវៀតណាម និងអ៊ីស្រាអែល

សិក្ខាសាលានេះបានទាក់ទាញការចូលរួមរបស់គណៈប្រតិភូជាង ៧០ មកពីអង្គការជំរុញពាពាណិជ្ជកម្ម តំណាងអាជ្ញាធរមូលដ្ឋាន និងជាពិសេសអង្គភាពអាជីវកម្មវៀតណាម និងអ៊ីស្រាអែលមួយចំនួនធំ។

ថ្លែងមតិក្នុងសន្និសីទនេះ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់វៀតណាមប្រចាំនៅអ៊ីស្រាអែល លោក Ly Duc Trung បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់សហព័ន្ធសភាពាណិជ្ជកម្មអ៊ីស្រាអែល (FICC) នាយកដ្ឋានជំរុញពាណិជ្ជកម្ម និងអង្គភាពពាក់ព័ន្ធក្នុងការរៀបចំកម្មវិធីជាក់ស្តែង និងមានប្រសិទ្ធភាពសម្រាប់ ធុរកិច្ចនៃប្រទេសទាំងពីរជួបពិភាក្សាដោយផ្ទាល់អំពីឱកាសកិច្ចសហប្រតិបត្តិការវិនិយោគ និងអាជីវកម្ម។ ក្នុងនាមជាទីភ្នាក់ងារតំណាងនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅអ៊ីស្រាអែល ស្ថានទូតបានប្តេជ្ញាចិត្តជួយឧបត្ថម្ភធុរកិច្ចនៃប្រទេសទាំងពីរក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ដើម្បីរួមចំណែកជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ បានសំរេចគោលដៅតាមការគ្រោងទុក៕

ឌឹកអាញ់

congthuong.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
កិច្ចសហប្រតិបត្តិការវៀតណាម-ប៊ូតាន៖ ទស្សនវិជ្ជាសុភមង្គលបំភ្លឺផ្លូវ
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
ឯកអគ្គរដ្ឋទូតអូស្ត្រាលី៖ វៀតណាមកំពុងអះអាងនូវតួនាទីជាប្រទេសមធ្យមមួយប្រកបដោយភាពរស់រវើក ជំរុញសណ្តាប់ធ្នាប់អន្តរជាតិព្រមទាំងកំណត់រូបរាងបណ្តាស្ថាប័ន