Trending now

ចិន និងអ៉ីស្រាអែលរួមគ្នាបង្កើត «បច្ចេកវិទ្យា AI តាមដានដង្ហើម» ដែលអាចតេស្តរកវីរុសកូរ៉ូណាកាន់តែរហ័ស និងច្បាស់លាស់

11:18 | 22/08/2020

ក្រុមអ្នកស្រាវជ្រាវចិន និងអ៉ីស្រាអែលបានបង្កើត ប្រព័ន្ធបញ្ញាសិប្បនិមិត្ត (AI) ដ៏ពិសេសមួយ សម្រាប់វិភាគមើលទៅលើខ្យល់ដង្ហើម ដើម្បីស្វែងរកវត្តមាន COVID-19 ឲ្យបានឆាប់រហ័ស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០។

ចិន និងអ៉ីស្រាអែលរួមគ្នាបង្កើត «បច្ចេកវិទ្យា AI តាមដានដង្ហើម» ដែលអាចតេស្តរកវីរុសកូរ៉ូណាកាន់តែរហ័ស និងច្បាស់លាស់

យោងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃសុក្រសប្តាហ៍នេះ របស់វិទ្យាស្ថានបច្ចេកវិទ្យាអ៉ីស្រាអែល ធិចនៀន (Technion) ឧបករណ៍វិភាគខ្យល់ដង្ហើមនោះ ត្រូវបានអភិវឌ្ឍឡើងដោយ Technion ក្រោមការសហការជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យា-វិទ្យាសាស្រ្ត សាកលវិទ្យាល័យវេជ្ជសាស្រ្ត និងមន្ទីរពេទ្យសរុបចំនួន ០៣ ស្ថិតក្នុងទីក្រុង ហឺហ្វី (Hefei) នៃខេត្តអានហ៊ុយ (Anhui) ភាគខាងកើតប្រទេសចិន។

វិទ្យាស្ថាន Technion បានលើកឡើងថា ឧបករណ៍ខាងលើនេះ គឺសមស្របទៅតាមតម្រូវការនៃមធ្យោបាយ​ដែលងាយស្រួល មានតម្លៃធូរថ្លៃ និងប្រព្រឹត្តទៅបានឆាប់រហ័ស សម្រាប់ការធ្វើតេស្តរកអ្នកឆ្លង COVID-19 ជាពិសេសក្រុមអ្នកមិនទាន់ចេញរោគសញ្ញា ឬក៏ក្រុមអ្នកមិនចេញរោគសញ្ញាតែម្តង។

គួរជម្រាបថា ឧបករណ៍ដដែលនេះ អាចយកទៅប្រើប្រាស់សម្រាប់ការពិនិត្យ នៅតាមអាកាសយានដ្ឋាន ផ្សារទំនើប និងកន្លែងសាធារណៈដទៃទៀត ដែលអាចបង្កហានិភ័យខ្ពស់ នៃការឆ្លងរាលដាលក្នុងសហគមន៍។ ក្រៅពីនេះប្រព័ន្ធ AI របស់វាក៏អាចកែសម្រួល ដើម្បីយកទៅប្រើប្រាស់ សម្រាប់ការពិនិត្យរកជំងឺឆ្លងផ្សេងៗទៀតផងដែរ៕

(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ